ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ការអភិវឌ្ឍ​ត្រូវតែ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ សប្បុរសជន​និង​ដៃគូ​អភិវឌ្ឍន៍​នានា​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​លើក​បញ្ជាក់​នៅក្នុង​អង្គសិក្ខាសាលា​ស្ដី​ពី​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់ក្រុង​ឆ្នាំ​២០១៩-២០២១ នៅ​ក្រុង​កំពត ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១១​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ថា​៖  ការអភិវឌ្ឍ ត្រូវតែ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដៃគូ​អភិវឌ្ឍ​និង​សប្បុរសជន​នានា ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ទើប​អាច​សម្រេច​លទ្ធផល​រីកចម្រើន​បាន​ជោគជ័យ​។​

​ព្រោះថា កា​អនុវត្ត​គោលនយោបាយ វិម​ជ្ឈការ​និង​សហ​មជ្ឈការ នៅ​ថ្នាក់ក្រោម​ជាតិ​នា​ពេលកន្លងមក គឺជា​ដំណើរការ​ពង្រឹង​របប​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​បើក​ឱកាស​កាន់តែ​ច្រើន​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ចំណែក​ដោយផ្ទាល់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍ ជា​ពិសេស​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។ ជាមួយនេះដែរ​ក្រុមប្រឹក្សា​សង្កាត់​ដែល​ជា​តំណាង​ប្រជាជន​ក៏បាន​លើកឡើង​នូវ​គម្រោង​ឬ​សកម្មភាព​ជា​អាទិភាព​ស្នើឡើង​ដោយ​អ្នកភូមិ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ខ្លួន​ដើម្បី​ស្វែងរក​ប្រភព​ថវិកា​គាំទ្រ​នេះដែរ​។​

​ដូចនេះ​ការរៀបចំ​ធ្វើ​អង្គ​សិក្ខាសាលា​សមាហរណកម្ម នៃ​កម្មវិធី វិនិយោគ​បី​ឆ្នាំ​រំកិល​ឆ្នាំ​២០១៩-២០២១​ដែល​ក្រុង​កំពត​ធ្វើឡើង​នាពេលនេះ ពិតជា​មាន​សារៈសំខាន់ ក្នុង​ការបង្ក​ឱកាស​គាំទ្រ​គម្រោង​សកម្មភាព​វិនិយោគ​របស់​ក្រុង​និង​សង្កាត់ ដែល​ពុំ​មាន​មូលនិធិ​អនុវត្ត និង​សម្របសម្រួល​បន្ស៉ី​គ្នា​រវាង​គម្រោង​សកម្មភា​ព​វិនិយោគ​ក្រុង​និង​សង្កាត់ គម្រោង​សកម្មភាព​វិនិយោគ សង្កាត់​និង​សង្កាត់  គម្រោង​សកម្មភាព​វិនិយោគ​ក្រុង​និង​សង្កាត់ និង​មន្ទីរ​វិស័យ និង​បណ្ដា​ដៃគូ​អភិវឌ្ឍ​ព្រមទាំង​ពង្រឹង​កិច្ចសហការ​រវាង​រដ្ឋ​បាល​ក្រុង​ជាមួយ​រដ្ឋបាល​សង្កាត់ និង​ភាគី​ពាក់ព័ន្ធ​នានា​។

​លោក ជាវ តា​យ ក៏​បាន​ផ្ដាំផ្ញើ​ដល់​តំណាង​មន្ទីរជំនាញ និង​ដៃគូ​អភិវឌ្ឍន៍​នានា​បន្ត យកចិត្តទុកដាក់ ពិនិត្យ​ពិចារណា​បន្ថែមទៀត ទៅ​លើ​តារាង​ម៉ា​ទ្រិ​ច សង្កាត់ និង​ក្រុង ដើម្បី​ជ្រើសរើស នូវ​គម្រោង​ណា​ដែល​សមស្រប ទៅនឹង​ទិសដៅ​វិស័យ​របស់​ខ្លួន ហើយ​ដែល​មន្ទីរ​ជំនាញ​ឬ​ដៃគូ​អភិវឌ្ឍន៍​គិតថា មាន​ថវិកា ជា​ស្រេច​ដែល​ផ្ដល់​ដោយ ក្រសួង​ស្ថាប័ន ឬ​ម្ចាស់​ជំនួយ​ផ្សេងៗ សម្រាប់ឆ្លើ​តប និង​គាំទ្រ​ដល់​គម្រោង អភិវឌ្ឍន៍​សង្កាត់​និង​ក្រុង​។

​ទន្ទឹម​នោះ លោក​អភិបាលខេត្ត ក៏​បាន​ស្នើ​ឱ្យ​ពិនិត្យ​ឡើងវិញ នូវ​គម្រោង​ទាំងឡាយណា​ដែល​បាន​ធ្វើ​ការសន្យា​គាំទ្រ​ដល់​គម្រោង​ឆ្នាំ​កន្លង​ទៅ ហើយ​មិន​ទាន់​បាន​អនុវត្ត​ត្រូវ​ខិតខំ​ធ្វើ​ការអនុវត្ត​ឱ្យបាន​ទាន់​ពេលវេលា​ផងដែរ​៕ សេង ណា​រិទ្ធ​

 

r181213a1 r181213a2 r181213a3 r181213a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.