ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ឯកឧត្តម​អភិបាល​នៃ​គណ​:​អភិ​បាន​ព្រះសីហនុ បាន​ព្រមាន​នឹង​ចាត់វិធានការ​ក្តៅ​ចំពោះ​ការដ្ឋាន​សំណង់​ទាំងឡាយណា ដែល​មិន​គោរព​តាម​លក្ខណៈ​បទដ្ឋាន បណ្តាល​អោយ​ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់​សាធារណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នា​រសៀល​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ព្រមាន​ធ្ងន់ៗ​ថា​៖ ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ទៅ បើ​ម្ចាស់​ការដ្ឋាន​សំណង់​ណា​ដែល​ល​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​បន្តធ្វើ​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់ នឹង​ចាត់វិធានការ​ក្តៅ និង​អាច​ឈាន​ដល់​បិទ​ការដ្ឋាន​តែម្តង​។​

​ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា​៖ កន្លងមក រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចំណាយ​ពេល​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់ នៅតែ​មាន​ម្ចាស់​ការដ្ឋាន​សំណង់​ខ្លះ ហាក់​មិន​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សោះ​។ ហេតុនេះ ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​តទៅ នឹង​ប្រើ​កំលាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត តែម្តង ដើម្បី​ចាត់ការ​លែង​យោគយល់​ទៀតឡើយ​។​
​ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​រំលឹក​អោយ​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រួមគ្នា​បំពេញ​ការងារ​នេះ​អោយបាន​ពេញដៃពេញជើង​ដើម្បី​ធានា​ប្រសិទ្ធភាព​ខ្ពស់​។​

​តែ​ទន្ទឹមនេះដែរ ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​កោតសរសើរ​ក្រុមហ៊ុន​សំណង់​មួយ​ចំនួន​ថា បាន​រៀបចំ​គ្រប់គ្រង​ការដ្ឋាន​សំណង់​របស់ខ្លួន បាន​ល្អប្រសើរ​។ ហើយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​គ្រោង​នឹង​ផ្តល់​លិខិត​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ទាំងនោះ​ផងដែរ​៕​ទំនាក់ទំនង​ទូរ​សព្ទ័​:០៨៨ ៧៧៩ ៧៩ ៥២

 

r181212b1 r181212b2 r181212b3 r181212b4 r181212b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.