ខេត្តសៀមរាប ៖ នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ ខាងមុខនេះ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុន សុង និងត្រូវ ផ្លាសផ្តូរ ពីតំណែង ដោយដាក់ លោក ទៀ សីហា ដើម្បីឡើងកាន់តំណែងជា អភិបាល ខេត្តសៀមរាប ជំនួស វិញ ការផ្លាសផ្តូរ នេះផងដែល’ មានមតិ ជាច្រើនពីអ្នកនិយមអង្គុយ តាមតុ ការហ្វេ មួយចំនួន បានលើកឡើង ដោយអ្នកខ្លះមិនពេញចិត្តលោក ឃឹម ប៊ុនសុង ជាអភិបាលខេត្ត អ្នកខ្លះពេញចិត្ត បានលើកឡើងខុសៗគ្នា អ្នកខ្លះនិយាយរិះគន់ថា លោក ឃឹម ប៊ុន សុង អតីត អភិបាលខេត្តមិនសូវ មានការអភិវឌ្ឈន៍ និង ដំណោះ ស្រាយផ្សេងៗ ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដូចជា រាល់បញ្ហា ទំនាស់ដីធ្លីផ្សេងៗ ។ល។
អ្នកខ្លះសង្ឃឹមថា អភិបាលខេត្ត ថ្មី និងមាន ឆន្ទៈ បំរើប្រជាពលរដ្ឋ រាល់បញ្ហាទាំងឡាយដែលកើតឡើង ក្នុងខេត្តសៀមរាប ទាំងមូល ដូចជាបញ្ហាដី ធ្លី ការអភិឌ្ឈន៍ ស្ថាបនា ផ្លូវលំ កែ លំអរ ទីក្រុង រាល់ ដំណោះស្រាយ ផ្សេងៗ។ល។ ដើម្បីបំរើសរាស្ត្រ ។
ចំណែក ប្រជាពលរដ្ឋមួយចំនួនទៀតដែលរស់នៅ ក្នុង ភូមិ សាលា កន្សែង សង្កាត់ ស្វាយ ដង្គុំ ក្រុង និង ខេត្តសៀមរាប សង្ឃឹមថា អភិបាលខេត្តថ្មី និង ចុះពិនិត្យមើល ត្រពាំង បូរាណ មួយកន្លែង ដែលនៅក្នុង ភូមិ សាលា កន្សែង ដែលកំពុង រង គ្រោះ ពីសំណាក់ ជន មិនស្គាល់មុខ បានរំលោភ ចង់បានធ្វើជា កម្មសិទ្ធិ ពេលនេះបានដាក់បង្គោល ក្រាក់ បាំងសក្ក័សី ពុះជា ឡូត៏ ពេលនេះមិនទាន់បានរុះរើ សភារៈចេញ បើទោះបី មានសេចក្តីជូនដំណឹង របស់អាជ្ញាធរ ជាតិ អប្សរា នឹង អាជ្ញាធរមូលរដ្ឋាន ដែលបានជូនដំណឹងចំពោះ ម្ចាស់សំណង់ កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៨ អោយ រុះរើ ដោយ អះអាងថា ក្នុងតំបន់ក្រៅ ឧទ្យាន នៃតំបន់រមណីយដ្ឋានអង្គរ សំណង់ដែលកំពុងសាងសងខាងលើនេះគឺជាសំណង់ខុសច្បាប់ សង់ដោយគ្មានលិខិតអញ្ញាត ពី អាជ្ញាធរជាតិអប្សរា នឹងបានបង្កហានិភ័យដល់ រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌ័ពិភពលោក ៖ ដូច្នេះសូមបញ្ឈប់សកម្មភាពសាងសង់ខាងលើនេះគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ និងរុះរើនិងយកគ្រឿង ឬ សភារៈសំណងផ្សេងៗ ចេញពីសំណង់ខុសច្បាប់ខាងលើនេះ ក្នុងអំឡុង ពេល ៣.ថ្ងៃគិតចាប់ពីថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ ២០១៨ វេលា ម៉ោង ០៨ និង ៣០ នាទី ព្រឹក ជាកំហិត។ ក្នុងករណី ពុំ បានអនុវត្តតាមខ្លឹមសាដូចមានចែងខាងលើនេះ ក្រុមការងារ សហប្រតិបត្តិការ នឹង ចាត់ វិធានការ រុះរើ នឹងចាប់យកគ្រឿង សភារៈ ផ្សេងៗដោយមិនទួលខុសត្រូវរាល់ការខូចខាតឡើយ។
រហូតមកដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨ កន្លងទៅនេះ ម្ចាស់ សំណង់មិនបានរុះរើនោះទេ ហើយកម្លាំង អជ្ញាធរ ជាតិអប្សរា នឹងកំម្លាំង អជ្ញាធរមូលរដ្ឋាន ក៍មិនទាន់ឃើញមាន ការរុះរើនៅឡើយផងដែរ ជនឈ្លៀតឱកាសអាច និង លួច បន្តសកម្មភាព បន្ត ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរៗចំណុចខាងលើនេះបានឲ្យដឹងថា ពួកគាត់រស់នៅ ម្តុំ នេះយូររាប់សិបឆ្នាំ មកហើយ ចំណុចខាងលើនេះ គឺជា ត្រពាំង បូរាណ ផងដែល ពួកគាត់តែងតែថែរក្សា ជាសម្បិត្ត បេតិកភ័ណ្ឌ ជាតិ ដោយមិនអាចមាន បុគ្គលណាម្នាក់យកធ្វើជាកម្មសិទ្ធិបានឡើយ ពួកគាត់សង្ឃឹមថា អភិបាលខេត្តថ្មី និងអាជ្ញាធរ និងមានវិធានការទប់ស្កាត ដើម្បីថែរក្សាអភារក្សៈ សម្បិត្តជាតិអោយបានគង់វង្ស ៕




