ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ពិនិត្យមើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ទើប​ស្ថាបនា​រួចរាល់​នៅ​ឃុំ​ស្ទឹងត្រង់ និង​ណែនាំ​ដល់​អង្គភាព​ជំនាញ​បំពាក់​ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍​នៅតាម​ដងផ្លូវ ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ពិនិត្យមើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ទើប​ស្ថាបនា​រួចរាល់​នៅ​ឃុំ​ស្ទឹងត្រង់ និង​ណែនាំ​ដល់​អង្គភាព​ជំនាញ​បំពាក់​ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍​នៅតាម​ដងផ្លូវ ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នា​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ពិនិត្យមើល​សមិទ្ធផល​ផ្លូវ​កៅស៊ូ DBST លូ​អ៊ុយ ធ្វើ​ជញ្ជាំង​បេតុង​ការពារ​ជើង​ទេ​ផ្លូវ និង​ស្ពានបេតុង ទើប​ស្ថាបនា​រួចរាល់ ដែល​ជា​គម្រោង​របស់​ម​ន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត នៅ​ភូមិ​ដី​ស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ព្រមទាំង​កំណត់​ទីតាំង​ដាក់​ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍​ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោកជំទាវ បាន ស្រីមុំ លើកឡើងថា ផ្លូវ ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​គ្រួសារ ដូច្នេះ​មាន​ផ្លូវ​គឺ​មាន​ក្តីសង្ឃឹម ហើយ​ការធ្វើ​ផ្លូវ​កៅស៊ូ DBST លូ​អ៊ុយ ធ្វើ​ជញ្ជាំង​បេតុង​ការពារ​ជើង​ទេ​ផ្លូវ និង​ស្ពានបេតុង​នេះ គឺ​ពិតជា​បាន​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ធ្វើ​ចរាចរណ៍ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជា​ពិសេស​បាន​ផ្តល់​នូវ​ភាពងាយស្រួល​ដល់​សិស្សា​សិស្ស​បាន​ធ្វើដំណើរ​ទៅ​សាលា​រៀ​ន​។​
​លោកស្រី​អភិបាលខេត្ត​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការលំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការកសាង​ហេ​ដ្ឋា​រចនាសម័ន្ធ​រូប​វន្តនានា ដូចជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​។​

​លោកជំទាវ បាន ស្រីមុំ បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​និង​ជញ្ជូន​ខេត្ត​ដាក់​ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍​នៅតាម​ដងផ្លូវ ទៅតាម​ស្តង់ដារ​បច្ចេកទេស ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ជួយ​ថែរក្សា​សមិទ្ធផល ដែល​ទើប​ស្ថាបនា​រួចរាល់​នេះ ដើម្បី​ធានា​ឱ្យ​ការប្រើប្រាស់​បាន​យូរអង្វែង​។​

​បើ​តាម​ការបញ្ជាក់​របស់លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ​និង​ជញ្ជូន​ខេត្ត ការងារ​ស្ថាបនា​ផ្លូវ​ខេត្ត​លេខ​១ PL១១ ស្ថិតក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​ពីរ​ដំណាក់កាល​៖ ដំណាក់កាល​ទី​១​ស្ថាបនា​ផ្លូវ​ដោយ​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង ១,២៥០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ​និង​ចិញ្ចើម​បេតុង​ប្រវែង ១៥៣​ម៉ែត្រ ទទឹង ១​ម៉ែត្រ សងខាង​, ស្ថាបនា​ជញ្ជាំង​ការពារ​ជើងទេរ​ទំហំ ៧៨៦,១០​ម៉ែត្រការ៉េ និង​បំពាក់​បរិក្ខា​ចរាចរណ៍​តាម​ដងផ្លូវ (​គម្រោង​ផែនការ​ក្នុង​ឆ្នាំ​២០២៣) និង ដំណាក់កាល​ទី​២ ស្ថាបនា​ជញ្ជាំង​បេតុង​ការពារ​ជើង​ទំហំ​៥៥៣៤,៥០​ម៉ែត្រការ៉េ (​គម្រោង​ទឹកជំនន់​ក្នុង​ឆ្នាំ​២០២៤)៕

ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.