ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា និង​អភិបាល​ខេត្ត​ក្រចេះ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ការអន្តរាគមន៍​បូមទឹក​ស្រោចស្រព​ស្រែប្រាំង​របស់​ពលរដ្ឋ​នៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា និង​អភិបាល​ខេត្ត​ក្រចេះ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ការអន្តរាគមន៍​បូមទឹក​ស្រោចស្រព​ស្រែប្រាំង​របស់​ពលរដ្ឋ​នៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រចេះ​)៖ នា​រសៀល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ រួម​នឹង​ក្រុមការងារ រដ្ឋបាលខេត្ត ស្រុក​ឆ្លូង បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការអន្តរាគមន៍​បូមទឹក​ស្រោចស្រព​ស្រែប្រាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា នេះ​ជា​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ដែល​បាន​ខិតខំ​ខ្នអខ្នែង​ក្នុង​ការផ្តល់​អន្តរាគម​ន៍​ទាន់​ពេលវេា​ដើម្បី​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​។​

​ក្នុង​ឱកាស​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​របស់ ឯកឧត្តម ស្យា​ហា​រ៉ូ​ឌីន ប៊ីន អ៊​ន (Shaharuddin Bin Onn) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ម៉ាឡេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ អំឡុង ឯកឧត្តម ធ្វើ​ទស្សនកិច្ច​នៅក្នុង​ខេត្ត​ក្រចេះ និង​ត្រៀម​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​វិហារ​ឥស្លាម​មួយ​កន្លែង​នៅក្នុង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​។ ឯកឧត្តម នេត្រ ភ​ក្ត្រា និង​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ក៏​បាន​អញ្ជើញ​ចូលរួម និង​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​កសិករ​ដែល​ខ្វះ​ទឹក នៅ​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង​។​

​តាមរយៈ​សកម្មភាព​នៃ​ការចុះ​អន្តរាគមន៍​ដល់​ទីតាំង​របស់​ក្រុមការងារ​និង​រដ្ឋបាល​មូលដ្ឋាន​, ឯកអគ្គរាជទូត​បាន​ថ្លែង​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមការងារ និង​រដ្ឋបាល​ខេត្ត​ក្រចេះ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ទាន់ពេលវេលា និង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ខេត្ត​ក្រចេះ ផ្ទៃដី​ស្រែ​ប្រជាពលរដ្ឋ​ជិត ៦០០​ហិកតា ត្រូវ​ប្រឈមមុខ​នឹង​ការខ្វះ​ទឹក​។ ប៉ុន្តែ ចាប់តាំងពី​ពាក់កណ្តាល​ខែ​មករា​មក រដ្ឋបាល​ខេត្ត​ក្រចេះ រួម​ជាមួយ​មន្ទីរ​ជំនាញ ដោយ​មាន​ការចូលរួម​គាំទ្រ​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ដឹកនាំ​ដោយ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ខិតខំ​ដោះស្រាយ​អន្តរាគមន៍​បូមទឹក​ពី​ប្រភព​ទន្លេមេគង្គ​ដើម្បី​ដាក់​ស្រែ​បងប្អូន​ប្រជាពលរដ្ឋ​។ រហូតមកដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​នេះ ស្រូវ​ទាំង​ជិត ៦០០​ហិកតា​នេះ ត្រូវបាន​សង្គ្រោះ និង​មាន​ការលូតលាស់​ល្អ​ដែល​ខ្លះ​បាន​ចេញ​ផ្លែ និង​ខ្លះទៀត​ត្រូវបាន​ច្រូតកាត់​រួចរាល់​។​

​ការចុះ​ត្រួតពិនិត្យ និង​ធ្វើ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាកសិករ គឺជា​ការយកចិត្តទុកដាក់​បំផុត​ពី​សំណាក់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ទាំង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​នានា និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​យ៉ាង​សម្រួល​ដល់​កា​រលំ​ដាក់​ធ្វើស្រែ​នៅ​ក្នុង​រដូវប្រាំង​ដែល​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវ និង​ដំណាំ​ជាដើម​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានឱ្យដឹងថា សម្រាប់​ការបូមទឹក​បញ្ចូល​ស្រែ​នេះ គឺ​ប្រើ​ម៉ាស៊ីន​ជាច្រើន​គ្រឿង ដើម្បី​បូមទឹក​ប្រមាណ ១,២​លាន​ម៉ែត្រគូប ដោយ​ប្រើ​រយៈពេល​១​ខែ​ពេញ បូម ២២​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ធ្វើ​យ៉ាង​កុំឱ្យ​ស្រូវប្រាំង​របស់​ប្រជាកសិករ​ខ្វះ​ទឹក និង​ស្កក​។​

​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្ត​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ ស្រុក មន្ទីរ​ធនធានទឹក និង​មន្ទីរ​កសិកម្ម​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ស្រែប្រាំង​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​មូលដ្ឋាន​ដទៃទៀត ធ្វើយ៉ាងណា​ប្រើ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ធានា​ឱ្យបាន​នូវ​ការជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល កំពុង​ខ្វះខាត​ទឹក​ឱ្យបាន​ទាន់ពេលវេលា ទៅតាម​ភូមិសាស្ត្រ​ជាក់ស្ដែង​ដែល​មាន​ប្រភពទឹក​អាច​ជួយសង្គ្រោះ​បាន​។ តាម​ការរំពឹងទុក ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែក​សា​ម៉ាន់​នឹង​ត្រូវ​ទទួល​ផល​នៅ​អំឡុង​ដើមខែ​មីនា ខាងមុខនេះ​៕


 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.