ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​ខេត្ត​សៀមរាប​

ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​ខេត្ត​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​បន្ទាយមានជ័យ​) ៖​លោក​ឧត្តមសេនីយ៍ត្រី អេង លី​ហួរ ស្នងការរង​ផែនកា​រងារ​អន្តោប្រវេសន៍ តំណាង​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម យ៉ូណេ​ហ្សា​វ៉ា អា​ត់ស៊ូ​ស៊ី ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​ខេត្ត​សៀមរាប នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ។​

​នា​ឱកាស​នោះ​ឯកឧត្តម យ៉ូណេ​ហ្សា​វ៉ា អា​ត់ស៊ូ​ស៊ី ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​ខេត្ត​សៀមរាប បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រែ​ង និង​កិច្ច​ហ​ការល្អ របស់​កងកម្លាំង​នគរបាល ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែល​បាន​បំពេញ​តួរ​នាទី ភារកិច្ច ការពារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​: ជូន​ប្រជាពលរដ្ឋ​បានល្អ ទាំង​ការផ្តល់​សេវាសាធារណ​: ទាំង​ការបង្ការ បង្ក្រាប​បទល្មើស​នានា និង​គ្រោះថ្នាក់​ផ្សេងៗ ។ ជា​ចុង​បញ្ជ​ប់លោក​ក៏​បាន​ធ្វើ​ការស្នើសុំ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយនឹង​ស្នងការ​នគរបាល​ខេត្ត​ក្នុង​ការជួយ​គាំទ្រ​យកចិត្តទុកដាក់​លើ​បងប្អូន​ជនជាតិ​ជប៉ុន​ដែល​មក​ធ្វើការ និង​វិនិយោគ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុងករណី​មាន​អ្វីមួយ​កើតឡើង មាន​ការសហការ​និង​ផ្តល់​ព័ត៌មាន​មក​ការិយាល័យ​កុងស៊ុល​ជប៉ុន ដើម្បី​ធ្វើ​ការអន្តរាគមន៍​ឱ្យបាន​ទាន់​ពេលវេលា​។​

​លោក ឧត្តមសេនីយ៍ត្រី អេង លី​ហួរ ក៏​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ជួយ​សម្របសម្រួល​ធានា​ដល់​ការការពារ​សន្តិសុខ សុវត្ថិភាព​ដល់​គ្រប់​ធុរជន​ទាំងអស់​ក៏​ដូច​ជា​បងប្អូន​ជនជាតិ​ជប៉ុន​តាម​ផ្លូវច្បាប់ និង​ចំពោះ​អ្នកវិនិយោគ​ជប៉ុន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ឱ្យបាន​ល្អ និង​ចុង​បញ្ជ​ប់លោក​ឧត្តមសេនីយ៍​ស្នងការ​រង​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ចំពោះ ឯកឧត្តម យ៉ូណេ​ហ្សា​វ៉ា អា​ត់ស៊ូ​ស៊ី ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​ខេត្ត​សៀមរាប ដែល​បាន​អញ្ជើញ​មក​ជួប​សួរសុខទុក្ខ សូម​ទទួលបាន​សុខភាព​ល្អ និង​ជួប​ពុទ្ធពរ ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.