ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

អាជីវករ​ថា ដឹកទំនិញ​១​ជើងៗ​បង់លុយ​ឱ្យ​មន្ត្រី​ច្រកទ្វារព្រំដែន​ជាំ អស់​ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​១​លាន​២​សែន​រៀល​!

អាជីវករ​ថា ដឹកទំនិញ​១​ជើងៗ​បង់លុយ​ឱ្យ​មន្ត្រី​ច្រកទ្វារព្រំដែន​ជាំ អស់​ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​១​លាន​២​សែន​រៀល​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្ដរមានជ័យ​)៖ ស្របពេល​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ កំពុង​យកចិត្តទុកដាក់ ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត ដោយ​ត្រូវ​លុប​បំបាត់​អំពើពុករលួយ​ឱ្យ​ខាន​តែ​បាន​..!​។ បែរជា​មាន​ការលើកឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ កំពុង​ពួតដៃគ្នា កំណត់​យក​លុយ​ពី​រថយន្ត ដឹក​ទំនិញ​អីវ៉ាន់​ចាប់ហួយ ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ក្នុង​១​ជើងៗ ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​១​លាន​២​សែន​រៀល​.​ខណៈ​រថយន្ត​ដឹក​ដំឡូង​មី ក៏​ត្រូវ​បង់​បាយ​ទឹក​ផងដែរ​…!!​។ ​ករណីនេះ សមត្ថកិច្ច​ដែល​រង​ការចោទប្រកាន់ ពុំ​បកស្រាយ​ឡើយ ដោយ​ថ្លែង​ថា​ច្រឡំ​លេខ​ហើយ​…!!​។​

​ជុំវិញ​រឿងនេះ អាជីវករ ដែល​តែងតែ​ដឹក​ទំនិញ​អីវ៉ាន់​ចាប់ហួយ​.​ពី​ថៃ ចូលមក​កម្ពុជា ដោយ​ប្រើ​”​រថយន្ត​កាមរី​កែច្នៃ​”​បាន​អះអាង​ថា ខ្លួន​ដឹក​១​ជើងៗ បង់លុយ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​៣​ស្ថាប័ន នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​.​អស់​សរុប​ចំនួន​៦០​ម៉ឺន​រៀល​ជា​កំហិត​..!​។​

​រីឯ​រថយន្ត​សាំ​យ៉ុង​កែច្នៃ ដែល​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ក្នុង​១​ជើងៗ បង់លុយ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ អស់​ចំនួន​១.២០០.០០០​រៀល​ជា​កំហិត​..!!​។​

​ជាក់ស្តែងៈ ក្នុង​១​ថ្ងៃៗ​មាន​រថយន្ត​ចន្លោះ​ពី​១០​ទៅ​១៣​គ្រឿង ដែល​ធ្វើ​ចរាចរណ៍ ដឹកជញ្ជូន​ទំនិញ​អីវ៉ាន់​ចាប់ហួយ គ្រឿង​ជ័រ ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ដោយ​ឆ្លងកាត់​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​….!​។​

​ប្រភព​បន្តថា ពុំមែន​មាន​តែ​រថយន្ត​ដឹក​ទំនិញ​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​បង់លុយ​ឱ្យ​មន្ត្រី​ច្រកទ្វារព្រំដែន​មួយ​នេះ ជាប្រចាំ​..!​។ ពោល​គឺ សូម្បីតែ​រថយន្ត​ដឹក​ដំឡូង​មី ពី​កម្ពុជា ចេញ​ទៅ​ប្រទេស​ថៃ ក៏​ត្រូវ​បង់លុយ​ឱ្យ​មន្ត្រី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ អស់​ចំនួន​៣០.០០០​រៀល​ក្នុង​១​ជើងៗ យ៉ាង​ទៀងទាត់​ផងដែរ​..!​។​
​ក្នុងនោះ បង់​ឱ្យ​ស្នាក់ការ​ត្រួតពិនិត្យ​ចំនួន​១០.០០០​រៀល​.​បង់​ឱ្យ​មន្ត្រី​គយ​ព្រំដែន ចំនួន​១០.០០០​រៀល​.​បង់​ឱ្យ​ប៉ូលិស​ព្រំដែន ចំនួន​១០.០០០​រៀល​ទៀត​..!!​។​

​ដើម្បី​ឱ្យ​មាន​ចម្លើយ​ទាំងសងខាង នៅ​រសៀល​ទី​០១.០២.២០២៥«​ដើម​រាំង​»​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក រ៉ែ​ម ផល្លា​វី ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក ខ​ល​មិន​ចូល​សោះ​.!​។​

​រីឯ​លោក ឆ ណាក់ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​ទូរស័ព្ទ​ចូល​ហើយ​លោក​មិន​ទទួល​.!​។​
​ចំណែក​លោក គឹម សុផាត នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​ទទួល​ទូរស័ព្ទ​ហើយ គ្រាន់តែ​ឮ​សំនួរ​ដូច​ការចោទប្រកាន់​ខាង​លើ លោក​ថ្លែងថា ច្រឡំ​លេខ​ហើយ​.​រួច​ក៏​ចុច​បិទ​ទូរស័ព្ទ​!!​។​

​ក្នុង​រឿង​នេះ ប្រជាពលរដ្ឋ​ទូទៅ​សូម​សំណូមពរ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ​ឯកឧត្តម សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឯកឧត្តម​បណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្រាវជ្រាវ ចំពោះ​ភាពមិនប្រក្រតី នៃ​ការ​កំណត់​យក​លុយ​ពី អាជីវករ ដែល​ដឹក​ទំនិញ​.​កសិផល​ឆ្លងដែន ដូច​ការរៀបរាប់​ខាងលើ ដើម្បី​បង្កើន​ចំណូល​រដ្ឋ​..!​។ ព្រោះថា អំពើពុករលួយ​.​ការ​ស៊ីសំណូកសូកប៉ាន់​និង ការ​កំណត់​យក​លុយ ពី​អ្នករត់ពន្ធ​ទំនិញ​ក្រៅផ្លូវការ​ក៏​ជា​ផ្នែក​មួយ ដែល​បណ្ដាល​ឱ្យ រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ ផងដែរ​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.