ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

នគរបាល​អន្តោប្រវេសន៍​ច្រក​ភ្នំ​ដី​លោក​វរ​:​សេនីយ៍​ឯក ព្រឹ ណា​ហ្ស ណូ​កំពុង​តែ​ប្រើប្រាស់​គ្រប់​រូបភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ តាម​សេចក្តី​រាយ​ការណ៌​ពី​រប្រ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​ទៅ​ប្រទេស​សៀម​តាម​ច្រក​ភ្នំ​ដី ឬ​ច្រក​គី​ឡូ​១៣ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​សូម​ឯកឧត្តម គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុម​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រក​ភ្នំ​ដី ជាបន្ទាន់​។

​ប្រភព​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទឹកដី​សៀម​តាម​ច្រក​ភ្នំ​ដី បានឲ្យដឹងថា បច្ចុប្បន្ន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​នេះ​បាន​គាប​យក​លុយ​ពី​ពួក​គាត់​តាមរយៈ​ការ​ធ្វើ​ប័ណ្ឌឆ្លងដែន​លើស​សៀវភៅ​បន្ទុក​យ៉ាងច្រើន​។

​តាម​ធម្មតា​ការ​ធ្វើ​ប័ណ្ឌឆ្លងដែន​មាន​តម្លៃ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ភ្នំ​ដី បាន​គាប​យកលុយ​ពី​ពលរដ្ឋ​ខ្មែរ​ដល់​ទៅ​១២០០​បាត​ឬ​ជាង​១២​ម៉ឺន​រៀល​ឯណោះ​។​

​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​ទឹកដី​សៀម​តាម​ច្រក​ភ្នំ​ដី ឬ​ច្រក​គី​ឡូ​១៣ បានឲ្យដឹងថា ក្នុងការ​ធ្វើ​ប័ណ្ណឆ្លងដែន​មួយ​ច្បាប់​ពួកគាត់​ត្រូវ​បង់លុយ​រហូតដល់​១២០០​បាត​ដែល​លើស​សៀវភៅ​បន្ទុក​យ៉ាងច្រើន​។

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា តម្លៃ​ដូច​ខាងលើ​នេះ​គឺ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​យក​លេស​ថា​ជា​រឿង​មនោ​ស​ច្ចេតនា​ពី​១០០​បាត​ទៅ​២០០​បាត ដែល​ជា​អំពើ​ពុករលួយ​យ៉ាង​ច្បាស់ក្រឡែត​តែម្តង​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រីន​គរបាល​អន្តោប្រវេសន៍​នៅ​ច្រក​ភ្នំ​ដី ខេត្ត​បាត់ដំបង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ទៀត​ឡើយ​។

​ជាពិសេស​លោក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មិន​គួរ​ទុកឲ្យ​លោក​វរសេនីយ៍ឯក ព្រី ណាហ្សា​ណូ ប្រធានការិយាល័យ​ច្រក​នគរបាល​អន្តោប្រវេសន៍​ច្រក​ភ្នំ​ដី និង​បក្ខពួក​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​ទេ​។​

​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​ភ្នំ​ដី ឬ​ច្រក​គី​ឡូ​១៣ បានឲ្យដឹងថា លោក ព្រី ណាហ្សា​ណូ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ភ្នំ​ដី មិន​ត្រឹមតែ​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ឆ្លងដែន​ចូល​ទឹកដី​សៀម​ស្រេច​តែ​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​ទៀតផង​។​

​ក្នុងនោះ​ល្បិច​របស់​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រក​ភ្នំ​ដី ក្នុងការ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​និង​ពី​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​ទឹកដី​សៀម លើស​សៀវភៅ​បន្ទុក​កំពុងតែ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង ព្រោះ​ជា​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទប់ស្កាត់​អំពើ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ព្រី ណាហ្សា​ណូ និង​បក្ខពួក​ប្រកបដោយ​ប្រសិទ្ធភាព​សុខ​ស្រួល​៕

 

phnomdei1 phnomdei13

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.