ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​ខេត្ត​កំពត ប្រារព្ធ​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​កំណើត​រណសិរ្ស​២​ធ្នូ​(១៩៧៨-២០១៨)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៤​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ​សិស្ស​និស្សិត​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត ប្រមាណ​ជាង​៣០០០​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​មិ​ទ្ទិញ​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ឆ្នាំ​នៃ​ទិវា​កំណើត​រណសិរ្ស​២​ធ្នូ​(១៩៧៨-២០១៨) ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​រមណីយដ្ឋាន​ស្រះ​ឈូក ក្រុង​-​ខេត្ត​កំពត​។

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កំពត បាន​អាន​សារលិខិត របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ក្នុងឱ​កាសមិ​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៤០​នៃ​ទិវា​កំណើត​រណសិរ្ស​២​ធ្នូ​(១៩៧៨-២០១៨)​នៅ​ខេត្ត​ក្រចេះ ដោយ​បាន​គូសបញ្ជាក់​ជា​អាទិ៍​ថា​៖ ស្មារតី ២​ធ្នូ និង​ស្មារតី​៧​មករា នៅតែ​បាន​ចារិក​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​កម្ពុជា គ្រប់​រូប​និង​ក្លាយទៅជា​កម្លាំង​សាមគ្គី​ដ៏​ធំធេង​ក្នុង​ការបង្កើតឡើង​នូវ​សមិទ្ធផល​នានា​លើ​គ្រប់​វិស័យ​សម្រាប់​សង្គមជាតិ​ទាំងមូល​។ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ក្រោម​ពន្លឺ​នៃ​សន្តិភាព​និង​សេរីភាព ព្រះរាជាណាចក្រ​កម្ពុជា​យើង​មានការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ សមិទ្ធផល​ធំៗ​ជាច្រើន បាន​រីក​ស្គុះស្គាយ​ពេញ​ផ្ទៃ​ប្រទេស ទាំងនេះ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សមិទ្ធផល និង​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ដែល​នឹង​កើតឡើង​នៅក្នុង​ឆ្នាំ​២០១៩​និង​ឆ្នាំ​ខាង​មុខ​បន្តបន្ទាប់​ទៀត​។ ថ្ងៃ​២​ធ្នូ​១៩៧៨ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​ចំពោះ​បុព្វហេតុ​នៃ​ការរស់រានមានជីវិត​ឡើង​វិញ​របស់​មាតុភូមិ​និង​ប្រជាជន​កម្ពុជា ។ ថ្ងៃ​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើងទាំងអស់គ្នា​អោយ​ចាក​ផុត​ពី​គ្រោះមហន្តរាយ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ រណសិរ្ស​២​ធ្នូ នៅ​បាន​ជួយ​ស្ដារ​កសាង និង​អភិវឌ្ឍន៍​សង្គម​ជាតិ​នៅ​គ្រប់ទិសទី ធ្វើឱ្យ​មាតុភូមិ​កម្ពុជា​មាន​ការ​ប្រែប្រួល​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​។  មាន​ថ្ងៃ​២​ធ្នូ​គឺ​មាន​ថ្ងៃ​៧​មករា មាន​ថ្ងៃ​៧​មករា គឺ​មាន​អ្វីៗ​ដូច​ថ្ងៃនេះ​។​

​សូម​រំលឹក​ថា​៖ ព្រឹត្តការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ដំណើរការ​ចាប់ផ្តើម​រស់​រាន​មាន ជីវិត​របស់​មាតុភូមិ និង​ប្រជាជន​កម្ពុជា​យើង​រហូតមកដល់ សព្វថ្ងៃនេះ គឺ​ផ្ដើមចេញ​ពី​ព្រឹត្តិការណ៍​២​ធ្នូ ១៩៧៨​នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្តូរ ឈ្មោះថា ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ជា​ថ្ងៃ​ដែល​ខ្មែរ​អ្នកស្នេហាជាតិ​មួយក្រុម បាន​ប្រមូលផ្តុំ​គ្នា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​តស៊ូ​រំដោះ​ជាតិ​ចេញ ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ បន​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​អង្គពិធី​បានបញ្ចប់ បន្ទាប់ពី​មាន​ចំណាប់អារម្មណ៍​របស់​តំណាង​អង្គ​មិ​ទ្ទិញ និង​គណៈអធិបតី​បាន​បង្ហោះ ប៉ោង ប៉ោង​ជា​និមិត្តរូប​នៃ​ការចងចាំ​កំណើត​ថ្ងៃ​២​ធ្នូ​ក្នុង​ក្រអៅ​បេះដូង​ប្រជាជន​កម្ពុជា​មិន​អាច​បំភ្លេច​បាន​ត​រៀង​ទៅ​៕
​សេង ណា​រិទ្ធ​

r181206a1 r181206a2 r181206a3 r181206a6 r181206a7 r181206a8 r181206a9 r181206a12 r181206a14

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.