ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ក្រសួង​ព័ត៌មាន ជាមួយនឹង​ការសម្រេច​ការងារ​ជាច្រើន និង​បាន​ផ្សព្វផ្សាយ​ពី​កិត្យានុភាព​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ក្រសួង​ព័ត៌មាន ជាមួយនឹង​ការសម្រេច​ការងារ​ជាច្រើន និង​បាន​ផ្សព្វផ្សាយ​ពី​កិត្យានុភាព​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំ​ពេ​ញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥​នេះ លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​អន្តរក្រសួង ដែល​ជា​អ្នកនាំពាក្យ មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាច្រើនរូប ពិធី​នេះ​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន សាលចតុម្មុខ​មង្គល​។​

​សូមបញ្ជាក់​ថា រយៈ​ពេញ​មួយឆ្នាំ​២០២៤ មន្ត្រីរាជការ​នៅ​គ្រប់​អគ្គនាយកដ្ឋាន​ជំនាញ​ទាំង​៥ និង​អង្គភាព​ចំណុះ​របស់​ក្រសួង​ព័ត៌មាន បាន​ពង្រឹង​តួនាទី​ក្នុងនាម​ជា​អ្នក​បម្រើ​ក្នុង​វិស័យ​សាធារណៈ​ប្រកប​ដោយ​វិជ្ជាជីវ​:​ខ្ពស់​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ក្នុង​បរិបទ​បរិវត្ត​កម្ម​ឌីជីថល​។ ដោយ​មាន​ការចង្អុលបង្ហាញ​ច្បាស់លាស់​ប្រកបដោយ​វិធីសាស្ត្រ យុទ្ធសាស្ត្រ និង​ទស្សនវិស័យ​ថ្មី​របស់​លោក នេត្រ ភ​ក្ត្រា ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ទំនើបកម្ម​ស្ថាប័ន ជាមួយ​ឥរិយាបថ​ប្រតិបត្តិ​ករ​គ្រប់​តួអង្គ ដោយ​ប្រកាន់​យក​នវានុវត្តន៍​ឌី​ជី​ថនូ​ប​នីយកម្ម ដើម្បី​ដើរ​ឱ្យស្រប​ទៅ​នឹង​កំណើន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី New Media និង​បញ្ញា​សិប្ប​និមិត្ត និង​ការខិតខំ​ជម្នះ​រាល់​បញ្ហា​ប្រឈម​ដើម្បី​ធ្វើឱ្យ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ២០២៤-២០២៨ ដែល​ក្រសួង​ព័ត៌មាន​បាន​ដាក់ចុះ ដើរ​ស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា វិស័យ​ព័ត៌មាន សោតទស្សន៍ និង​ការគ្រប់គ្រង​សាធារណ​:​មតិ ដែល​មាន​ក្រសួង​ព័ត៌មាន​ជា​សេនាធិការ បាន​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ ប្រកបដោយ​ប្រសិទ្ធភាព ខណៈ​មាន​កំណើន​កើន​ច្រើន​ឡើងៗ​នៃ​ចំនួន​អ្នកសារព័ត៌មាន​ប្រជាជន ដែល​បាន​នឹង​កំពុង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​វៃឆ្លាត​ធ្វើ​ជា​មធ្យោបាយ​ផ្សព្វផ្សាយ តាម​បណ្តាញ​ព័ត៌មាន​សង្គម មានដូចជា​៖ Facebook Tik Tok Telegram និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេងទៀត​។​

​នាពេល​បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​រីកចម្រើន​ប្រកប​ដោយ​ភាព​ចម្រុះ និង​មាន​មាតិកា​គ្រប់​ប្រភេទ គ្រប់​ទស្សន​:​បាន​នឹង​កំពុង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាងសកម្ម ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន ព្រឹត្តិការណ៍ ឬ​ហេតុការណ៍​ផ្សេងៗ ដែល​បាន​កើតឡើង​ទាំង​នៅក្នុង​ប្រទេស ក្នុង​តំបន់ និង​ពិភពលោក ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​ដើរតួនាទី​ជា​ស្នូល ដោយ​ប្រកាន់យក​អភិក្រម «​ថ្មី ពិត និង​ទូលំទូលាយ​ប្រកប​ដោយ​ជំនឿ​ទុកចិត្ត និង​វិជ្ជាជីវ​:​ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន​»​។​

​ក្នុង​ឆ្នាំ​២០២៤​កន្លងទៅ ក្រសួង​ព័ត៌មាន​បន្ត​ធ្វើ​ការពង្រឹង និង​ពង្រីក​ការអភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ដោយ​ធ្វើ​វិក្រឹ​តការ​ក្នុង​វគ្គ​ជំនាញ និង​រដ្ឋបាល សំដៅ​បំពេញ​លក្ខខណ្ឌ​ជា​មន្ត្រីរាជការ​ប្រកបដោយ​គុណា​ធិបតេយ្យ ក្នុង​ការបំពេញ​មុខនាទី​បម្រើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ពិសេស​ការពង្រឹង​ប្រសិទ្ធភាព​ការងារ ដើម្បី​ឱ្យ​ស័ក្តិសម​ជា «​យុទ្ធជន​សមរភូមិ​សតិអារម្មណ៍​» របស់​រាជរដ្ឋាភិបាល​ប្រកប ដោយ​បុរេ​សកម្ម សកម្ម អន្តរ​សកម្ម ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ក្នុង​ការគ្រប់គ្រង​សណ្តាប់ធ្នាប់​វិស័យ​សារព័ត៌មាន លំហ​ព័ត៌មាន និង​ធានាបាន​នូវ​សន្តិសុខ​ព័ត៌មាន និង​សុខដុម​នីយកម្ម​សង្គម​។​

​ក្នុង​គោលបំណង​តម្កល់​នូវ​ឧត្តមគតិ​ជាតិ​ដ៏​ថ្លៃថ្លា ក្រសួង​ព័ត៌មាន​ខិតខំ​បន្ត​បំពេញបេសកកម្ម ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​ប្រែក្លាយ​ក្រសួង​ព័ត៌មាន ឱ្យទៅ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​បម្រើ​ជាតិ ប្រជាជន និង​ចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់ និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទឹកដី​ដ៏​ពិសិដ្ឋ​ប្រកបដោយ​សុខ​សន្តិភាព​យូរអង្វែង និង​វិបុលភាព​ឆ្ពោះទៅ​កាន់​ចក្ខុវិស័យ​កម្ពុជា ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ព្រមទាំង​ក្លាយជា​អារ្យ​ប្រទេស​ជឿនលឿន​មួយ នៅក្នុង​តំបន់​ជាមួយ​ស្នាមញញឹម​របស់​ប្រជាពលរដ្ឋ​ទាំង​ប្រុស ស្រី ចាស់​ក្មេង គឺ​បាន​រស់នៅ​ក្នុង​សុខសន្តិភាព និង​មាន​ភាពជឿជាក់ និង​ក្តីសង្ឃឹម​ជានិច្ច​ចំពោះ​អនាគត​ដ៏​រុងរឿង​របស់​កម្ពុជា​។​

​នៅក្នុង​ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន សម្រេច​បាន​ការងារ​ធំៗ​ជាច្រើន សម្រាប់​ប្រទេសជាតិ​គួរ​ជាទី​មោទនៈ​ដោយបាន​ផ្សព្វផ្សាយ​ពី​សក្តានុពល និង​កិត្យានុភាព​ជាតិ​ដ៏​លេចធ្លោ​របស់​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ​។​

​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន ក្នុង​ការចូលរួម​រៀបចំ​ផ្ទាល់​ព្រឹត្តិការណ៍​ជាតិ​ធំៗ ជាពិសេស​ការទទួលខុសត្រូវ​លើ​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​ដោយ​បាន​ធ្វើ​ការផ្សាយ​ជូន​ដល់​មជ្ឈដ្ឋាន​សាធារណជន​ជាតិ និង​អន្តរជាតិ រួម​មាន​ជាអាទិ៍ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ខណ្ឌ ស្រុក ក្រុង​អាណត្តិ​ទី​៤ ព្រះរាជ​ពិធី​បុណ្យ និង​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក សំពះ​ព្រះ​ខែ កិច្ចប្រជុំ​គណ​:​កម្មា​ធិ​ការប្រតិបត្តិ អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) កិច្ចប្រជុំ​អន្តរជាតិ​គណបក្សនយោបាយ​អាស៊ី លើក​ទី ១២ (12th ICCAP) សម័យប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព​លើក​ទី​១១ (11th IPTP) កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន និង​ការផ្សព្វផ្សាយ​ពន្យល់​យ៉ាង​ទូលំទូលាយ​ពី​សកម្មភាព​ប្រជាពលរដ្ឋ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​បន្ទាត់​ព្រំដែន​នៃ​ខេត្ត​ទាំង​៤ ក្រចេះ មណ្ឌល​គី​រី រតនគីរី និង​ស្ទឹងត្រែង ជាប់​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ និង​កិច្ច​ការងារ​គ្រប់គ្រង​ព័ត៌មាន​និង​សាធារណមតិ​ផ្សេងទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.