ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តាំ​ទៅ​ទណ្ឌិត សម រង្ស៊ី ឱ្យ​ដេកចាំ​ទៅ បើ​ចង់​ប្តូរ​រាជរដ្ឋាភិបាល​មិន​តាម​ប្រជាធិបតេយ្យ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តាំ​ទៅ​ទណ្ឌិត សម រង្ស៊ី ឱ្យ​ដេកចាំ​ទៅ បើ​ចង់​ប្តូរ​រាជរដ្ឋាភិបាល​មិន​តាម​ប្រជាធិបតេយ្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​ផ្ដាំ​ទៅ​ទណ្ឌិត សម រង្ស៊ី ដែល​សម្ដេច​បាន​ឱ្យ​រហ័ស​នាម​ថ្មី​ថា «​ទណ្ឌិត​ជើង​១០ ភ្នែក​៥» ឱ្យ​ដេកចាំ​ទៅ បើ​ចង់​ប្តូរ​រាជរដ្ឋាភិបាល​មិន​តាម​ប្រជាធិបតេយ្យ​។ សម្ដេច​មហា​បវ​ធិបតី បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស អញ្ជើញ​សម្ពោធ​សមិទ្ធផល​នៅ​មជ្ឈមណ្ឌល «​អតីតយុទ្ធជន ប៊ុនរ៉ានី​សែន​ជ័យ ដំណាក់​ទ្រយឹង​» នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥​។​

​ជាមួយគ្នានេះ​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ផ្ដាំ​ទៅកាន់​ទណ្ឌិត​ជើង​១០ ភ្នែក​៥ នោះ​ថា ឱ្យ​សួរ​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា សួរ​ព្រម​ទេ​? ឱ្យ​លោក​មក​ដុត​ប្រទេស យក​មក​មនុស្ស​ទៅ​ទម្លាក់​រដ្ឋាភិបាល ទៅ​ទម្លាក់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រជាជន​ជាង​៨០​ភាគរយ​បោះឆ្នោតឱ្យ​នោះ​? គេ​មិន​ព្រម​ទេ​។ ប្រជាធិបតេយ្យ​ពិតប្រាកដ​គឺ គេ​យក​សំឡេង​ប្រជាជន ហើយ​ប្រជាជន​៥​ឆ្នាំ​ធ្វើ​ប្រជាមតិ​ម្ដង​តាមរយៈ​ការបោះឆ្នោត​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​សម្ដេច​មហា​បវ​ធិ​កប​តី ហ៊ុន ម៉ា​ណែ​ត​។​

​ជុំវិញ​ករណី​ញុះញង់​ម្ដង​ហើយ​ម្ដងទៀត ទៅកាន់​ប្រជាពលរដ្ឋ ឱ្យ​ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ របស់​ទណ្ឌិត សម រង្ស៊ី ឬ​រហ័ស​នាម​ថ្មី ដែល​សម្ដេច​មហា​បវ​ធិបតី​ហៅថា ទណ្ឌិត​ជើង​១០ ភ្នែក​៥ នោះ​យ៉ាង​ដូច្នេះ​ថា​៖

«​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សំដៅ អ្នក​ដែល​រិះគន់​វាយប្រហារ​មុខសញ្ញា​ដដែលៗ​ហ្នឹង ទណ្ឌិត​ជើង​១០ ភ្នែក​៥ ឥលូវ​ខ្ញុំ​លែង​ហៅ​លោក​អ៊ុំ លោក​អី​ទៀតហើយ ព្រោះជេៗ​ដល់ក​ហើយ​ឥលូវ​វាយ​ជេទាំង​ត្រកូល​តែម្ដង សាហាវ​តែម្ដង​លេងៗ​សងសឹក​តែម្ដង​តា​នេះ​។ ឥលូវ​ខ្ញុំ​ហៅ​ទណ្ឌិត​ជើង​១០ ភ្នែក​៥ តែម្ដង​ទៅ​ព្រោះជេៗ​សាហាវ​។ ដើរ​មួយថ្ងៃៗ​មានតែ​បបួល​ប្រជាពលរដ្ឋ​បះបោរ​ប្រដាប់អាវុធ ថ្ងៃមុន​ចេញ​ទៀតហើយ រដ្ឋាភិបាល​អត់​យកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​ទេ ងើប​បះបោរ​តោះ​បញ្ចប់​រដ្ឋាភិបាល​ត្រកូល ហ៊ុន អីចឹង​ទៅ ថ្ងៃមុន CLV-DTA ស្រែក​មួយទៀត​ទៅ​»​។​

«​ចុង​ក្រោយ​បោះឆ្នោត​មិន​ជាប់ គាត់​ថា​ឥលូវ​ឈប់​បោះឆ្នោត​មិន​បាច់​បោះឆ្នោត​អី​ទេ មានតែ​វិធីសាស្ត្រ​តែ​មួយ​បាន ប្រជាធិបតេយ្យ​ពិតប្រាកដ​គឺ​លើកគ្នា​បះបោរ​ផ្ដួល​ទៅ ដើម្បី​យក​រូបមន្ត​ដូច​បង់​ក្លា​ដេស ដើម្បី​ឱ្យ​យក​អ្នក​មួយ តួរ​អង់​ពី​ខាងក្រៅ ដឹក​កា​ប៉ាល់​ហោះ​ចូលមក​ដឹកនាំ ហើយ​គាត់​កំពុង​ចង់បាន​ហ្នឹង​ដេកចាំ​ទៅ​»​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​សម្ដេច​មហា​បរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​គេ​អាច​ដឹង​ថា សំដៅ​ទៅ​លើ​ទណ្ឌិត សម រង្ស៊ី ឬ​រហ័ស​នាម​ថ្មី​ថា ទណ្ឌិត​ជើង​១០ ភ្នែក​៥​នោះ​។​

​ជា​ការពិត​ណាស់​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង​គាំទ្រ​ជាង​៨០% ទូទាំង​ប្រទេស​សម្រាប់​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០២៣​កន្លងទៅ តើ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ព្រម​ទេ​? នេះ​ជា​ការ​ចោត​សួរ​ទៅ​កាន់​បុគ្គល​ទណ្ឌិត​ជើង​១០ ភ្នែក​៥ ដែល​តែងតែ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការបោះ​បោរ​។ នេះ​ជា​ការ​សង្កត់​ន័យ​បន្ថែម​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​។​

​សម្ដេច​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​អាច​មាន​ការរីកចម្រើន​ជាង​ហ្នឹង បើសិនជា​មិន​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​នោះទេ ដោយសារ​តែ​រដ្ឋប្រហារ​នេះហើយ បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម ហើយ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ដើរ​ថយក្រោយ ហើយ​ត្រូវ​ចាប់ផ្ដើម​កសាង​ប្រទេស​មក​វិញ​ពី​បាតដៃ​ទទេ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.