ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១ ៣៥៤​គ្រួសារ មកពី​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​ព្រៃនប់​

​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១ ៣៥៤​គ្រួសារ មកពី​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​ព្រៃនប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ បាន​នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១ ៣៥៤​គ្រួសារ មកពី​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​ព្រៃនប់ នៃ​ខេត្ត​ព្រះសីហនុ​។​

​លោក អ៊ី ធា​រិន ប្រធាន​អនុគណៈកម្មាធិការ​សាខា​កាកបាទក្រហម​ស្រុក​ព្រៃនប់ បាន​ធ្វើ​របាយការណ៍ ស្តី​ពី​ខ្យល់​កន្ត្រាក់​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១១ និង​ថ្ងៃ​១២ ខែ​មករា ឆ្នាំ​២០២៥​នេះ ធ្វើឱ្យប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​៦ មាន​ចំនួន ១ ៣៥៤​ខ្នង​ផ្ទះ រលំ​ចំនួន ០៣​ខ្នង និង​របើក​ដំបូល​ចំនួន ១.៣៥១​ខ្នង ក្នុងនោះ​មានដូចជា ៖
១.​ឃុំ​សាមគ្គី របើក​ដំបូល​ផ្ទះ​ចំនួន ៤៣២​ខ្នង​ផ្ទះ​
២.​ឃុំ​ទឹកល្អក់​របើក​ដំបូល​ចំនួន ៣៥៧​ខ្នង​ផ្ទះ និង​រលំ ០២​ខ្នង​ផ្ទះ​
៣.​ឃុំ​ទឹកថ្លា​របើក​ដំបូល ៥៥៩​ខ្នង​ផ្ទះ និង​រលំ ០១​ខ្នង​ផ្ទះ​
៤.​ឃុំ​វាលរេញ​របើក​ដំបូល ០១​ខ្នង​ផ្ទះ​
៥.​ឃុំ​សំរុង របើក​ដំបូល ០៤​ខ្នង​ផ្ទះ​
៦.​ឃុំ​បឹង​តា​ព្រហ្ម របើក​ដំបូល ០១​ខ្នង​ផ្ទះ ធ្វើឱ្យ​ខូចខាត​ស័ង្កសី​ចំនួន ៧.២៦៤​សន្លឹក​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ បាន​ធ្វើការ​សំណេះសំណាល និង​បាន​ថ្លែងអំណរគុណ​សប្បុរសជន​ដែល​បាន​ចូលរួម​នា​ពេល​នេះ និង​សូម​ចូលរួម​សោកស្តាយ​គ្រោះធម្មជាតិ​ខ្យល់ក​ន្ទ្រា​ក់​ដែល​បាន​ធ្វើឱ្យ​មាន​ការ​បាត់បង់​ខូចខាត​ទ្រព្យសម្បត្តិ ហើយ​អំណោយ​ទាំងអស់នេះ​វា​អាច​ជួយ​បាន​មួយគ្រា ដែល​ជា​គោលការណ៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​តែងតែ​យកចិត្តទុកដាក់ និង​ធ្វើ​ការណែនាំ​ឱ្យ​សាខា​កាកបាទក្រហម​ជួយ​ពុក​ម៉ែ​ជួប​ការលំបាក នេះ​ជា​ទឹកចិត្ត និង​ស្មារតី​នៃ​មាតា​មនុស្សធម៌ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏​ដូចជា​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ចំពោះ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​សូម​ចូលរួម​សោកស្តាយ​ដល់​បងប្អូន ហើយ​អ្វី​ដែល​យើង​ជួយ​បាន​ក្នុង​ក្រប​ខណ្ឌ​កាកបាទ​ក្រហម ចំពោះ​ស័ង្កសី ក្រុមការងារ​នឹង​រៀបចំ​ចាត់ចែង​ចែក​ជូន​ពុក​ម៉ែ ពូ​មីង​ជា​បន្តបន្ទាប់​នៅ​ពេល​ខាងមុខ​។​

​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អរគុណ​ក្រុមការងារ​កាកបាទក្រហម​ខេត្ត ស្រុក និង​អ្នកស្ម័គ្រចិត្ត​ចាត់​ចែក​យក​សម្ភារ​យកមកចែក​ជូន​បងប្អូន​នា​ពេល​នេះ នេះ​ជា​ការចូលរួម​លះបង់​ក្នុងនាម​គ្រួសារ​ខ្មែរ​តែមួយ ស្រប​តាម​គោលការណ៍​គ្រឹះ​របស់​កាកបាទក្រហម​កម្ពុជា ដោយ​មិន​ទុកចោល​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដោយ​មិន​បាន​យកចិត្តទុកដាក់​នោះទេ គឺ​យកចិត្តទុកដាក់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ដែល មាន​ការជួប​ការលំបាក​។​

​ឯកឧត្តម បាន​បន្តថា ស្រុក​ព្រៃនប់​ទទួលរង​នូវ​គ្រោះ​ធម្មជាតិ​ចំនួន​ពីរ​លើក​អំឡុង​ចុងឆ្នាំ​២០២៤​នេះ និង​បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្រោម​ម្លប់​សន្តិភាព កម្ពុជា​មាន​ការអភិវឌ្ឍ និង​មាន​ការវិនិយោគ​ជា​បន្ត​បន្ទាប់ ពិសេស​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ខេត្ត​មាន​សក្តានុពល​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ហើយ​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលជំរុញ​ការវិនិយោគ​នៅ​ខេត្តព្រះសីហនុ​។ សង្ឃឹមថា ខេត្ត​ព្រះសីហនុ​ទទួលភ្ញៀវ​ទេសច​រ និង​អ្នកវិនិយោគ​កាន់តែ​ច្រើន​នៅពេល​ខាងមុខ ហើយ​កូនចៅ​ប្រជាពលរដ្ឋ​នឹង​មាន​ការងារ​កាន់តែច្រើន​។​

​ឯកឧត្តម បានបញ្ជាក់​ថា ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាលផ្តោ​សំខា​ន់​ដូចជា ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ពិសេស​ការបណ្តុះបណ្តាល​វិស័យ​អប់រំ ការរៀបចំ​ប្រព័ន្ធ​សុខាភិបាល ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ សូម​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព ដើម្បី​សុខភាព​មាតា និង​ទារក នេះ​ជា​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ខ្យល់​កន្ត្រាក់​ចំនួន ១ ៣៥៤​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ កន្ទេល​១ ឃី​ត​មួយកញ្ចប់ (​សារុង​១ ក្រមា​១ មុង​១ ភួយ​១) ថវិកា ៥០ ០០០​រៀល​។ ដោយឡែក​អ្នក​រលំ​ផ្ទះ ០៣​គ្រួសារ ឧបត្ថម្ភ ១​គ្រួសារ តង់​១ សម្ភារ​ផ្ទះបាយ ១​ឈុត និង​ថវិកា ១​លាន​រៀល​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.