ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃ លិន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ចំនួន​៤៣៦​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃ លិន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ចំនួន​៤៣៦​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃ លិន​÷ ឯកឧត្តម អ៉ី ឈាន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​និង​ជា​ប្រធាប​កិតិយ​ស​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃ លិន និង​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា នា​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២៥​នេះ​បាន​អញ្ជើញ​នាំយក​អំណោយ​មនុស្សធម៌​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ក្នុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃ លិន សរុប​ចំនួន ៤៣៦​គ្រួសារ​។​

​នៅក្នុង​ឱកាស​នេះ​ឯកឧត្តម បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្ដេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ទុក្ខ​លំបាក និង​ជនរងគ្រោះ ងាយ​គ្រោះ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​

​លោកជំទាវ បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​បាន​ណែនាំ​ដល់​ពុក​ម៉ែ​បងប្អូន​កូន​ក្មួយ​ដែល​នៅតាម​តំបន់​ដាច់ស្រយាល​មេត្តា​យកចិត្តទុកដាក់ និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ ជាពិសេស យកចិត្តទុកដាក់​ថែរក្សា​សុខភាព​សម្រាប់​ម​នុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ ហើយ​បើ​មាន​ករណី​គ្រោះ​ថ្នាក់​ណាមួយ​កើតឡើង​ដោយ​សូម​រាយការណ៍​ជូន​មេភូមិ​ឬ​ក្រុម​ការងារ​ដើម្បី​ជួយសង្គ្រោះ​និង​ដឹក​មកកាន់​មណ្ឌល​សុខភាព​ជា​បន្ទាន់​៕

ដោយ សេន ត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.