ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ឯកឧត្តម នួន ផា​រ័ត្ន ជំរុញ​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​កសាង​ប្លង់​គោល​ឲ្យបាន​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​មាន​ការរីកចម្រើន​

ឯកឧត្តម នួន ផា​រ័ត្ន ជំរុញ​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​កសាង​ប្លង់​គោល​ឲ្យបាន​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​មាន​ការរីកចម្រើន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ជំរុញ​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​កសាង​ប្លង់​គោល​ឲ្យបាន​ច្បាស់លាស់​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​មាន​ការរីកចម្រើន​។​ ​ឯកឧត្តម នួន ផា​រ័ត្ន បាន​ថ្លែង​ក្នុង​កិច្ច​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​សាលាខេត្ត​។​

ឯកឧត្តម​បាន​ថ្លែងអំណរគុណ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក​ទាំង​៩ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​មាន​ភាព​សុខុដុមរមនា ជាពិសេស​ពិធី​ឆ្លង​ឆ្នាំ​សកល មាន​ភាពសប្បាយ​រីករាយ មិន​មាន​បញ្ហា​អ្វីមួយ​កើតឡើង​គួរឱ្យ​កត់សម្គាល់ ហើយ​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ ព្រមទាំង​បាន​អនុវត្តបាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការបង្ក្រាប និង​ទប់ស្កាត់​ក្មេង​ទំនើង នៅក្នុង​មូលដ្ឋាន​ខ្លួន​បាន​ល្អប្រសើរ​។​

​លោក​សូម​អរគុណ​រដ្ឋបាល​ស្រុក​តាំងគោក ស្រុក​បារាយណ៍ ស្រុក​កំពង់ស្វាយ នៅ​ក្រុង​ស្ទឹងសែន បាន​សហការ​ទប់ស្កាត់ និង​បង្ក្រាប​មិនឱ្យ​មាន​បទល្មើស​កើតឡើង​នៅ​ដី​តំបន់​បី​នោះឡើយ នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង របស់​បញ្ជាការ​ស្រាល​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ការពារ​ធនធាន​ធម្មជាតិ​ឱ្យបាន​គង់វង្ស​។ ការរៀបចំ​សន្និបាត​បូកសរុប​ការងារ​រដ្ឋបាល​ខេត្ត​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០២៥​នេះ​បាន​ដោយ​ជោគជ័យ ដោយ​មាន​ការសហការ​ជាមួយ​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង​ស្រុក ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​កន្លងមក​។​

​លោក​បាន​ជំរុញ​ដល់​អ្នកចូលរួម​ទាំងអស់ និង​ដាក់​គោលការណ៍​ចំនួន​៦​ចំណុច ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​រួមមាន​៖
*​ទី​១៖ ត្រូវ​លើក​ស្លាក​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍ និង​និម្មិត​សញ្ញា​ផ្សេងៗ​ទៀត ដោយ​ដាក់​តាំង​នៅ​តាម​ដងផ្លូវ​សាធារណៈ​ឱ្យបាន​ច្រើន​កន្លែង​
*​ទី​២៖ បញ្ហា​ស្រូវ និង​ទឹក ត្រូវតែ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោះស្រាយ​ជូន​ពួកគាត់​ឱ្យទាន់​ពេលវេលា​
*​ទី​៣៖ ពាក់ព័ន្ធ​ទៅនឹង​សុខភាព​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ការបើក​គ្លីនិក​ដែល​មិនមាន​ច្បាប់​
*​ទី​៤៖ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​
*​ទី​៥៖ ការងារ​សន្តិសុខ (​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង ក្មេង​ទំនើង និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​) រួមគ្នា​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រួតជ្រាប ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​
*​ទី​៦៖ ការបាញ់​ថ្នាំ​ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែល​រៀបចំឡើង​ដោយ​មន្ទីរ​សុខាភិបាល នៅក្នុង​ក្រុង​ស្ទឹងសែន​។​

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.