ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

​អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិក​បឋមសិក្សា​បាលី​រង នៅ​វត្ត​កំពង់ធំ​

​អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិក​បឋមសិក្សា​បាលី​រង នៅ​វត្ត​កំពង់ធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា​បាលី​រង សម័យ​ប្រឡង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៥ ស្ថិត​នៅ​វត្ត​ឥន្ទ្រីយ៍​សំវរៈ (​ហៅ​វត្ត​កំពង់ធំ​) សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៥​។​

​លោក​បាន​លើកទឹកចិត្ត​ដល់​បេក្ខសមណ​សិស្ស​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​ពី​សមត្ថភាព​ធ្វើឱ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសារ​ដែល​បាន​ដាក់​ក្នុង​ការប្រឡង គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​ការប្រឡង ដោយ​មិន​ត្រូវ​លួច​ចម្លង​គ្នា មើលគ្នា ពិភាក្សាគ្នា មិន​ត្រូវ​គូសសញ្ញា​សម្គាល់​លើ​ក្រដាស វិញ្ញាសារ និង​លួចលាក់​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​នោះឡើយ​។​

ឯកឧត្តម នូ​ន ផា​រ័ត្ន បាន​ជូនពរ​ដល់​សមណ​សិស្ស​ទាំងអស់​សូម​ប្រឡង​ជាប់​ឱ្យបាន​គ្រប់​អង្គ​។​

​តាម​ការបញ្ជាក់​ពី​លោក តាន់ តៃ​ជ្រាន់ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពង់ធំ បានឱ្យដឹងថា សម្រាប់​បេក្ខសមណ​សិស្ស​-​សិស្ស​សរុប ៣១៤​អង្គ​/​នាក់ ក្នុងនោះ​មាន​គ្រហស្ថ​១៥​នាក់ (​ប្រុស ៥​នាក់ ស្រី​១០ នាក់​) មាន​១៣​បន្ទប់ ក្នុងនោះ​បន្ទប់​លេខ​១ ដល់​លេខ​១២ ក្នុង​១​បន្ទប់​មាន​បេក្ខសមណ​សិស្ស​-​សិស្ស​ចំនួន ២៤​អង្គ​/​នាក់​។ ដោយឡែក​បន្ទប់​លេខ​១៣ មាន​បេក្ខសមណ​សិស្ស​-​សិស្ស​ចំនួន​២៦​អង្គ​/​នាក់ និង​មាន​គណៈកម្មការ​មេ​ប្រយោគ​មាន​ចំនួន ៧៤​អង្គ​/​នាក់​។ ចំពោះ​បេក្ខសមណ​សិស្ស​-​សិស្ស និមន្ត និង​អ​ញ្ញើញ​មក​តាម​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.