ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ ស្រុក​ពញាក្រែក និង​ស្រុក​ត្បូងឃ្មុំ បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី ចំនួន​០១​ខ្នង កម្ពស់​២​ជាន់ មាន ១៦​បន្ទប់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការអញ្ជើញ​ចូលរួម​ដោយ ឯកឧត្ដម ជា សុផារ៉ា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​មន្ដ្រីរាជការ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង ៤០០០​នាក់ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៥ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ ហេង សំរិន ចក ក្នុងភូមិ​ចំឡាក់ ឃុំ​ចក ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ​។

​សូមបញ្ជាក់​ថា ៖ អគារសិក្សា​ថ្មី ០១​ខ្នង​នេះ ត្រូវ​បាន​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ នៅ​វិទ្យាល័យ ហេង សំរិន ចក ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា គោរព​ជូន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន តាមរយៈ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការបណ្តុះណ្តាល និង​កសាង​ធនធានមនុស្ស សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន និង​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់ សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហេង សំរិន ចក សម្រាប់​ការសិក្សា ដើម្បី​ក្លាយជា​យុវជន មានចំណេះដឹង ចំណេះធ្វើ មាន​គុណធម៌ ដើម្បី​ជា​អ្នក​បន្តវេន​ដ៏​ល្អ​នាពេល​អនាគត​។ អគា​សិក្សា​នេះ​សង់​ឡើង កម្ពស់ ០២​ជាន់ ស្មើនឹង ១៦​បន្ទប់ មាន​រចនាបថ​ខ្មែរ បំពាក់​នូវ​សម្ភារៈ​ប្រើប្រាស់ សម្រាប់​ការរៀន និង​បង្រៀន និង​ជា​អគារសិក្សា គិតគូរ​ជា​ពិសេស​លើ​បរិស្ថាន ទាញ​យក​ពន្លឺ​ធម្មជាតិ​យកមក​ប្រើប្រាស់ លំហូរ​ខ្យល់អាកាស​ធម្មជាតិ ចេញចូល​ល្អ បំពាក់​ថាមពល​អគ្គិសនី​ដោយ​ថាមពល​កកើត​ឡើងវិញ បំពេញ​បន្ថែម​ដោយ​ការដាំ​ដើមឈើ ថ្នាល​បណ្តុះ​កូនឈើ សួនច្បារ ដែល​ផ្តល់​នូវ​ភាព​ស្អាត បៃតង ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​សិស្សានុសិស្ស​នៅក្នុង​ការរៀនសូត្រ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.