ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន សំណូមពរ​គ្រប់​ក្រុមគ្រួសារ​នីមួយៗ ត្រូវ​ជួយ​ដាស់តឿន​គ្នា​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​មុន​ពេល​ធ្វើដំណើរ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន សំណូមពរ​គ្រប់​ក្រុមគ្រួសារ​នីមួយៗ ត្រូវ​ជួយ​ដាស់តឿន​គ្នា​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​មុន​ពេល​ធ្វើដំណើរ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម បាន​សំណូមពរ​ដល់​ក្រុមគ្រួសារ​នីមួយ​ទាំងអស់ ត្រូវ​ជួយ​ដាស់តឿន​សមាជិក​របស់​ខ្លួន​ទៅវិញទៅម​កឲ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​មុន​ធ្វើ​ដំណើរ​ចាកចេញ​ពី​លំនៅឋាន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​បន្ដ​របស់​រដ្ឋាភិបាល​ខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៥​នេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន យល់ឃើញថា ករណី​គ្រោះថ្នាក់​ច​រា​រណ៍ គឺជា​ករណី​ដែល​អាច​បង្ការ​បាន​ប្រសិនបើ​បុគ្គល​ម្នាក់ៗ មាន​ស្មារតី​ចូលរួម​គោរព​ច្បាប់ ព្រោះ​នេះ​មិនមែន​ជា​ហេតុការណ៍​ប្រធាន​ស័ក្ដិ ឬ​កម្ម​ពារ​ដែល​មិន​អាច​ជៀស​មិន​ផុត​នោះឡើយ​។​

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​មុន​ចេញពីផ្ទះ​ត្រូវ​ជួយ​ដាស់តឿន​គ្នា ប្រយ័ត្នប្រយែង​គ្រោះថ្នាក់​ចរាចរណ៍ កុំ​បើក​លឿន​ពេក ពាក់​ខ្សែក្រវាត់ ពាក់មួក​សុវត្ថិភាព​។ ខ្ញុំ​ចង់បាន​មួយ​ម៉ាត់​នៅក្នុង​គ្រួសារ​មួយៗ មុន​ចេញដំណើរ​ទៅ​ណា​មក​ណា​។ បើ​មាន​ការ​រំលឹក​បែបនេះ ខ្ញុំ​ជឿជាក់​ថា​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមែន​ប្រធាន​ស័ក្ដិ ឬ​កម្ម​ពារ​ជៀស​មិន​រួច​ឡើយ​»​។​

​ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​, ស្នងការ​នគរបាល​ខេត្ត និង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កំពង់ចាម ត្រូវ​លើក​គោលការណ៍​មួយ​ជាក់លាក់ ផែនការ​សកម្មភាព​ជាក់ស្ដែង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អប់រំ​នៅ​តាម​សាលារៀន តាម​វត្ត​អារាម​ជាដើម ដើម្បី​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ឯកឧត្តម​សន្ដិ​បណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏​បាន​សម្ដែង​នូវ​ការសោកស្ដាយ និង​អណោច​អធម៌​ជា​ពក់ពេក​ចំពោះ​ក្រុមគ្រួសារ​ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រហូត​បាត់បង់​សមាជិកគ្រួសារ ដូច្នេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ខិតខំ​រួមគ្នា​ដើម្បី​បង្ការ ទប់ស្កាត់​កុំឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ផ្ដើមចេញ​ពី​បុគ្គល​ម្នាក់ៗ​។ ឯកឧត្តម​ថា «​យើង​ស្រលាញ់​ជីវិត ស្រលាញ់​ទ្រព្យសម្បត្តិ ស្រលាញ់​ធនធាន ត្រូវតែ​រួមគ្នា​ការពារ​»​។​

​សូមជម្រាបថា ផ្អែក​តាម​តួលេខ​ដែល​បង្ហាញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០២៤ មាន​ចំនួន​២,៨៤៤​លើក ដែល​បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១,៥០៩​នាក់​។ ចំនួន​នេះ​បាន​ថយចុះ​១៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣​។ ជា​មធ្យម​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​៤​នាក់​ក្នុង​មួយថ្ងៃ ហើយ​គ្រោះថ្នាក់​ភាគច្រើន​ដោយសារ​កត្តា​ល្បឿន និង​ការមិន​គោរព​សិទ្ធិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.