ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ក្រសួង​ព័ត៌មាន និង​ក្រសួង​ទេសចរណ៍ សហការ​គ្នា​រៀបចំ «​ពិធី​ផ្សព្វផ្សាយ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​»

ក្រសួង​ព័ត៌មាន និង​ក្រសួង​ទេសចរណ៍ សហការ​គ្នា​រៀបចំ «​ពិធី​ផ្សព្វផ្សាយ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រសួង​ព័ត៌មាន និង​ក្រសួង​ទេសចរណ៍ បាន​សហការ​គ្នា​រៀបចំ «​ពិធី​ផ្សព្វផ្សាយ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​» ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​សក្តានុពល​ទេសចរណ៍ និង​ផែនការ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៅ​សាលចតុម្មុខ​មង្គល​ទីស្តីការ​ក្រសួង​ព័ត៌មាន​។​

​ការផ្សព្វផ្សាយ​នេះ​ខណៈ​ប្រទេស​កម្ពុជា និង​ពិភពលោក​កំពុង​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​បាន​នឹង​កំពុង​បង្ក​ឱ្យ​មាន​ការយល់ច្រឡំ និង​ផលប៉ះពាល់​លើ​វិស័យ​មួយចំនួន រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​។​

​ពិធី​ផ្សព្វផ្សាយ​ការលើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជូន​អ្នកសារព័ត៌មាន ពី​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា និង ផែនការ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ សម្បូរបែប ពោរពេញ​ដោយ​ភាព កក់ក្តៅ ស្នាមញញឹម ផា​សុកភាព និង​សុវត្ថិភាព ដើម្បី​បន្ត​ចូល​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។​

​ការផ្សព្វផ្សាយ​នាឱកាស​នេះ ធ្វើឡើង​ខណៈ​ប្រទេស​កម្ពុជា និង​ពិភពលោក​កំពុង​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​បាននិងកំពុង​បង្ក​ឱ្យ​មាន​ការយល់ច្រឡំ និង​ផលប៉ះពាល់​លើ​វិស័យ​មួយចំនួន រួម​ទាំង​វិស័យ​ទេសចរណ៍ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.