ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី រៀបចំ​ពិ​ធីមិទ្ធីញ​អបអរសាទរ​ខួប​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា​, មហាជន​ជាង​១០០០​នាក់​បាន​ចូលរួម

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី រៀបចំ​ពិ​ធីមិទ្ធីញ​អបអរសាទរ​ខួប​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា​, មហាជន​ជាង​១០០០​នាក់​បាន​ចូលរួម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​មណ្ឌលគិរី​)៖ នា​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ចូន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី​, ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី និង ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ អភិបាលរង​ខេត្ត​, ប្រធាន​មន្ទីរ អង្គភាព កម្លាំង​សមត្ថកិច្ច​, អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និង​សមាជិក គណបក្ស​ប្រជាជន​ខេត្ត រៀបចំ​ពិធី​អបអរសាទរ​ខួប​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)​។ ពិធី​នេះ​មាន​ការចូលរួម​ពី​មហាជន​ប្រមាណ​ជាង​១០០០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បាន​ឡើង​អាន​សុន្ទរកថា របស់​សុន្ទរកថា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកប​ដោយ​អត្ថន័យ និង​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ជូន​អង្គ​មី​ទ្ទិញ​គម្រប់​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា ជា​ប្រវត្តិសាស្ត្រ ដែល​បាន​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ជីវិត​រស់រាន​ឡើងវិញ រួចផុត​ពី​ការកាប់សម្លាប់ នៃ​របប​ដ៏​សាហាវយង់ឃ្នង​នេះ ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា គឺ​ឯករាជ្យ​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៤​កន្លងទៅនេះ ដែល​ជា​ឆ្នាំ​ដំបូង នៃ​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត រាជរដ្ឋាភិបាល​បានសម្រេច​សមិទ្ធផល​ធំៗ​យ៉ាងច្រើន​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់ខ្លួន​។​

​បើតាម ឯកឧត្តម ឈួន វិន បាន​ថ្លែងថា ដើម្បីឱ្យ​កាន់តែ​មាន​ការគាំទ្រ​ពី​មន្ត្រី​និង​សកម្មជន ក៏ដូចជា​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​ទាំងអស់ ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការបំពេញ​កិច្ចការងារ​របស់​ខ្លួន​ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត លះបង់​គ្រប់ពេលវេលា​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​រើសអើង​។​

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ពង្រឹង​ធ្លុង​មហា​សាមគ្គី​ជាតិ បន្ត​ការពារ​សន្តិភាព និង​ចូលរួម​សកម្ម​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ឱ្យ​សម្រេច​បាន​សមិទ្ធផល​ធំៗ​ថ្មីៗ​ច្រើន​ថែមទៀត​ក្នុង​ឆ្នាំ​២០២៥​នេះ​។​

​ឯកឧត្តម ទុំ សុខ​ជា តំណាងឱ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី មាន​ជំនឿ​ទុកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ដើម្បី​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​ឡើង​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ធូរធា​បន្ថែមទៀត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.