ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

​ខេត្តរតនគិរី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ​៧​មករា ដែល​មាន​អ្នកចូលរួម​ជាង​២,០០០​នាក់

​ខេត្តរតនគិរី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ​៧​មករា ដែល​មាន​អ្នកចូលរួម​ជាង​២,០០០​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​រតនគិរី​)៖ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា ត្រូវបាន​រដ្ឋបាលខេត្ត​រតនគិរី ប្រារព្ធ​ធ្វើ​នៅលើ​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥​។​

​ពិធី​នេះ​មាន​កិត្តិយស​ដោយ​បាន​ការអញ្ជើញ​ចូលរួម​ពី​លោក ញ៉ែម សំអឿន អភិបាលខេត្ត​, លោក ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក គិត ទ្រី តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​, លោក មួង ប៉​យ សមាជិក​ព្រឹទ្ធសភា​, សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង​ខេត្ត​, កងកម្លាំងប្រដាប់អាវុធ​ទាំង​៣, ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​, មន្ត្រីរាជការ​, រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់​, លោកគ្រូ អ្នកគ្រូ​, សិស្សានុសិស្ស​, ក្រុម​កាយ​រិទ្ធ​, យុវជន សស​យក​, យុវជន​ស្រលាញ់​សន្តិភាព​, យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម និង​ប្រជាពលរដ្ឋ​ជាង​២,០០០​នាក់​។​

​បន្ទាប់​ពី​គោរព​វិញ្ញាណក្ខន្ធ ព្រះសង្ឃ​និមន្ត​ស្វាធ្យាជយោ​ន្តោ ប្រសិទ្ធិ​ពរ​ជ័យ ប្រគេន​ទេ​យ្យ វត្ថុ និង​បង្សុកូល​ជូន​ដល់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​នោះ​រួចមក លោក​ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​ថ្លែង​សន្ទរកថា ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៥» ដោយ​បាន​លើកឡើង​ថា ថ្ងៃ​៧ មករា ១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា​។​

​លោក​ថា «​បើ​គ្មាន​ថ្ងៃ​នោះ​ទេ ក៏​គ្មាន​ថ្ងៃនេះ​ដែរ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ គ្មាន​ជន​ណា ឬ​កម្លាំង​ណា​មក​បំភ្លៃ និង​បំផ្លាញ​បានឡើយ ពី​ព្រោះ​បាន​កើតចេញ​ពី​ការលះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​ភាព​អង់អាច​ក្លាហាន របស់​ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និង​យុទ្ធ​នារី​កម្ពុជា​។ ៤៦​ឆ្នាំ​កន្លងមកនេះ គឺ​ផ្តើមចេញ​ពី​ចំណង​សាមគ្គីភាព និង​ការខិតខំ​ពុះពារ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កែប្រែ​មាតុភូមិ ពី​គំនរ​ផេះផង់ បាន​រស់រាន​ឡើងវិញ និង​មាន​ការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ជា មូលដ្ឋានគ្រឹះ​សម្រាប់​ឱ្យ​មាតុភូមិ​យើង ឈាន​ទៅ​សម្រេច​គោលដៅ​ដ៏​ឧត្តុងឧត្តម គឺ​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​»​។​

​ព្រម​ជាមួយគ្នានេះ យើងទាំងអស់គ្នា សូម​លំឱនកាយវាចារ​ចិត្ត គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរួមជាតិ ជាង​៣​លាន​នាក់ ដែល​ត្រូវបាន​សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត នៅក្នុង​របប​ដ៏​យង់ឃ្នង ក្នុងអំឡុង​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ និង​សូម​ឧទ្ទិស​បួងសួង សូម​ឱ្យ​អ្នក​ទាំងអស់​នោះ បាន​ទៅ​កាន់​សុគតិភព​ជា​រៀងដ៏រាប​។​

​លោក​អភិបាលខេត្ត​បន្តថា គិត​មកដល់ពេលនេះ ៤៦​ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង​បាន​នឹង​កំពុង​ឈរជើង​យ៉ាងរឹងមាំ ក្នុង​ភាព​ធ្វើ​ជា​ម្ចាស់​លើ​ប្រទេស​ជាតិ និង​ជោគវាសនា​របស់​ខ្លួន ឈាន​ទៅ​មុខ​ប្រកបដោយ​ភាពជឿជាក់ ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៅមុខ ឆ្ពោះទៅ​រក​ត្រើយ នៃ​វិបុលភាព​កាន់តែ​រុងរឿង ស្រប​តាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ជាតិ​។​

​រាជរដ្ឋាភិបាល​កម្ពុជា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ បាន​ដឹកនាំ​ប្រទេស​កម្ពុជា ឱ្យ​ទទួលបាន​សន្តិភាព​ពេញលេញ មាន​ការឯកភាព​រួបរួម​ជាតិ អភិវឌ្ឍន៍​ទឹក​ដី ក្នុង​ល្បឿន​គួរ​ឱ្យ​មោទនៈ ពិសេស​ក្នុង​អាណត្តិ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្តវេន​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ស្តែង​ចេញ​ពី​នេះ សម្តេច​ត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាង​ទូ លំ​ទូលាយ​ពី​ប្រជាជន ដោយ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​នូវ​ការគាំទ្រ មាន​ទំនុកចិត្ត​លើ​ការគ្រប់គ្រង​ដឹកនាំ និង​បន្ត​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដោយ​ផ្អែក​ទៅលើ​សាមគ្គីភាព គតិបណ្ឌិត ទេព្យកោសល្យ ភាព​អង់អាច​ក្លាហាន និង​សេចក្តី​ព្យាយាម ដើម្បី​ជម្រុញ​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ក្នុង​សង្គម​ជាតិ ឆ្ពោះទៅរក​ភាព​កាន់តែ​រីកចម្រើន​រុងរឿង លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន គ្រប់​ស្រទាប់​ជាន់ថ្នាក់ ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​តាមរយៈ​នៃ​អង្គ​មិ​ទិញ​នេះ​លោក ញ៉ែម សំអឿន ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ យុវជន យុវនារី ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​អនាគត​កម្ពុជា ត្រូវ​តបស្នង​សងគុណ​ចំពោះ​បុព្វការី​ជន និង​អ្នកស្នេហាជាតិ​ទាំងអស់ ដោយ​ត្រូវ​ប្រែក្លាយ​គុណ​តម្លៃ និង​ចងចាំ​សច្ចភាព​ប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្ត​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការរក្សា​ការពារ​ស្មារតី​ជ័យជំនះ ៧ មករា ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​។ នៅ​ចុងបញ្ចប់ នៃ​អង្គពិធី គណអធិបតី ក៏​បាន​អញ្ជើញ បង្ហោះ​ប៉ោង ប៉ោង ជា​និមិត្តរូប​នៃ​ការអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ ទិវា​ជ័យជម្នះ​៧ មករា​៧ មករា ១៩៧៩ – ៧ មករា ២០២៥​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.