ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ថ្ងៃ​អបអរ​ទិវា​ជ័យជម្នះ​៧​មករា​, ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ព្រះនេត្រព្រះ ផ្តួចផ្តើម​សាងសង់​ស្នាក់ការ​បក្ស​តម្លៃ​ជាង​១២​ម៉ឺន​ដុល្លារ

​ថ្ងៃ​អបអរ​ទិវា​ជ័យជម្នះ​៧​មករា​, ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ព្រះនេត្រព្រះ ផ្តួចផ្តើម​សាងសង់​ស្នាក់ការ​បក្ស​តម្លៃ​ជាង​១២​ម៉ឺន​ដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ដោយ​មាន​ការចង្អុលបង្ហាញ និង​ការគាំទ្រ​យ៉ាង​មុតមាំ​ពី​លោក កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​លោក ឌិ​ត ទីណា អនុប្រធាន​ទី​១ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ដែល​ជា​ទិវា​អបអរសាទរ​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​, លោក គង់ ច័ន្ទ​វាសនា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ព្រះនេត្រព្រះ​, លោក ងិន ឆាយ អនុប្រធាន​ទី​១ និង​លោក អន ស៊ុំ សមាជិក​ព្រឹទ្ធសភា ព្រមទាំង​លោក លោកស្រី អនុប្រធាន និង​សមាជិក​ក្រុមការងារ បាន​រៀបចំ​ពិធី​ក្រុង​ពាលី​ដើម្បី​ចាប់ផ្តើម​ការងារ​សាងសង់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ទំហំ​ជាង​៤២០​ម៉ែត្រការ៉េ អគារ​ស្នាក់ការ​ថ្មី​នេះ នឹង​ត្រូវ​សាងសង់​លើ​ទីតាំង​ដី​ស្នាក់ការ​គណបក្ស​បច្ចុប្បន្ន​ដែល​មាន​ទទឹង​ប្រវែង ២២​ម៉ែត្រ និង​បណ្តោយ​ប្រវែង ៤៥​ម៉ែត្រ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទីរួមស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​ការសាងសង់​នេះ​គ្រោង​ចំណាយ​ថវិកា​ជាង​១២​ម៉ឺន​ដុល្លារ ដែល​បានមកពី​ការចូលរួម​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​ក្រុមការងារ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋាន​ស្រុក​ព្រះនេត្រព្រះ និង​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ ជុំវិញ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​អគារ​ស្នាក់ការ​ថ្មី​ដែល​មាន​ក្បាច់រចនា​សាមញ្ញ​ទាន់​សម័យនេះ នឹង​ផ្តល់​ជា​កន្លែង​ជួបជុំ​ប្រកប​ដោយ​ផាសុខភាព សម្រាប់​អ្នកចូលរួម​ប្រមាណ​ជាង​៤០០​នាក់ ក្រោយ​បញ្ចប់​ការសាងសង់ នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០២៥​នេះ​។​

​ទន្ទឹមនេះ អគារ​ស្នាក់ការ​គណបក្ស​ថ្មី​នេះ​បង្ហាញ​ពី​ការចាក់​គ្រឹះ​យ៉ាង​រឹងមាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​របស់​ក្រុម​ការងារ​ចំពោះ​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​របស់​សមាជិក គណបក្ស​នៅ​ទូទាំង​ស្រុក ព្រះនេត្រព្រះ នា​ពេល​កន្លង​មក​បច្ចុប្បន្ន និង​ពេលអនាគត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.