ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅ​សួន​តេជោ​ឈ្នះ ឈ្នះ ក្រុង​សិរីសោភ័ណ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅ​សួន​តេជោ​ឈ្នះ ឈ្នះ ក្រុង​សិរីសោភ័ណ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​កងកម្លាំង​ចូលរួម​ពិធី​អបអរសាទ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅ​សួន​តេជោ​ឈ្នះ ឈ្នះ ក្រុង​សិរីសោភ័ណ នា​ព្រឹក​ថ្ងៃទី ០៧ ខែ មករា ឆ្នាំ​២០២៥ ។​

​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មន្ទីរ​ជុំវិញ​ខេត្ត ជាច្រើនរូប ។​

​ឯកឧត្តម កែ គឹមយ៉ាន បាន​លើកឡើង​ថា ស្មារតី​ជ័យជម្នះ ៧ មករា ស្ថិតស្ថេរ​នឹង​រស់​រវើក​ក្នុង​ដួងចិត្ត​ប្រជាជន​កម្ពុជា​គ្រប់​រូប​និង​គ្រប់​ជំនាន់ ជា​ស្មារតី​នៃ​សន្តិភាព​និង​ការបង្រួបបង្រួម​ជាតិ​និង​ការអភិវឌ្ឍ ដែល​ប្រជាជន​កម្ពុជា​ចងចាំ​មិន​អាច​បំភ្លេច​បាន​ថា មាតុភូមិ​កម្ពុជា​បាន​ឆ្លងកាត់​អតីតកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​ដែល​បាន​ក្រាល​ជោកជាំ​ដោយ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន​។​ជ័យជម្នះ ៧​មករា បាន​វាយ​រលំ​របប​ប្រល័យ​ពូជសាសន៍ បាន​សង្គ្រោះ​អាយុជីវិត​ប្រជាជន ដែល​បាន​សេសសល់​ពី​ការកាប់​សម្លាប់​បាន​ទាន់ពេលវេលា បិទ​ទំព័រ​សករាជ​ដ៏​ខ្មៅ​ងងឹត សាហាវយង់ឃ្នង​បំផុត​នៅ​កម្ពុជា ដណ្តើម​បាន​មកវិញ​នូវ សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង សេចក្តីថ្លៃថ្នូរ​មនុស្សជាតិ បាន​ធ្វើឱ្យ​រាល់​តម្លៃ​ទាំង​ខាង​ស្មារតី និង​សម្ភារៈ របស់​ប្រជាជាតិ​ខ្មែរ ដែល​បាន​កសាង​ពូនផ្តុំ​រាប់ពាន់​ឆ្នាំ​មក​ហើយ​នេះ​បាន​រស់​ឡើង​វិញ​។​

​នៅ​គ្រប់​អាណត្តិ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស និង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​អនុប្រធាន​គណបក្ស រួម​ជាមួយ​ថ្នាកដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ និង​សមាជិក សមាជិការ​ទាំងអស់ បាន​រួម​សាមគ្គី​គ្នា​បន្ត​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត​ដោយ​មិន​នឿយហត់​កសាង​និង​អភិវឌ្ឍ​ប្រទេស តាម​កម្មវិធី​នយោបាយ​ជាតិ ដោយ​ទទួលបាន​លទ្ធផល​គួរ​ជា​មោទនៈ​។​

​ឯកឧត្តម កែ គឹមយ៉ាន បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ យុវជន ប្រជាពលរដ្ឋ​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ គាំទ្រ​ការកសាង​ច្បាប់​ដែល​នឹង​កំណត់​ថា​ជន​ណា ឬ​ក្រុម​ណា​ដែល​មាន​គម្រោង​ការ​ឬ​ឃុបឃិត​បង្កើត​ចលនា​ប្រឆាំង​និយម បង្ក​អសន្តិសុខ​ដល់​សង្គម បង្ក​ជម្លោះ​ជាមួយ​រដ្ឋ​ដទៃ និង​ប៉ុនប៉ង​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺជា​ភេរ​វករ​ដែល​ត្រូវ​នាំខ្លួន​មក​វិនិច្ឆ័យ​ទោស ដើម្បី​បន្ត​រួមគ្នា​ថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.