ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

រដ្ឋបាល​ខេត្ត​ស្វាយរៀង​ប្រារព្ធ​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦​នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥)

រដ្ឋបាល​ខេត្ត​ស្វាយរៀង​ប្រារព្ធ​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦​នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​អង្គារ​៩​កេ​ី​ត ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៥) នៅ​បរិវេណ​សាលាខេត្ត​។​

​ពិធី​នេះ​មានការ​អញ្ជេី​ញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម​ព្រះ​រាជ្ញា​អម​សាលា​ដំបូងខេត្ត លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​កងកម្លាំង​ទាំងបី លោក​ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោកនាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​មន្ត្រីរាជការ​សាលាខេត្ត អាជ្ញាធរ​ក្រុង​ស្វាយរៀង មន្ត្រីរាជការ​នៅ​ទូទាំង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន ស​.​ស​.​យ​.​ក​.​ខេត្ត យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម​កម្ពុជា និវត្តន៍​ជន និង​បងប្អូន​ប្រជា​ជា​ពលរដ្ឋ​សរុប​ប្រមាណ ៣០០០​នាក់ ។​

​ក្នុងឱកាស​នោះ បន្ទាប់​ពី​អាន​សុន្ទរកថា របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកប​ដោយ​អត្ថន័យ និង​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ចែក​អំណោយ​ជូន​ដល់​និវត្តន៍​ជន​ចំនួន ២០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ឃី​ត​មួយ និង​ថវិកា ១០​ម៉ឺន​រៀល​។​

​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​កម្លាំង​មហា​សាមគ្គី​ជាតិ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​អគ្គមហាសេនាបតី​ប​តី​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​ទាំងមូល ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ចាក​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​ពួក ប៉ុល ពត ដ៏​សាហាវយង់ឃ្នង និង​បាន​នាំមក​នូវ​សុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាព​សង្គម នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ ដោយឡែក​ខេត្ត​ស្វាយរៀង ត្រូវ​បាន​រំដោះ​នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចាត់ទុក​ជា​ថ្ងៃកំណើត​លើក​ទី​២ និង​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ជា​រៀងដ៏រាប ។​

​ការចូលរួម​ប្រារព្ធ​ពិធី​ដ៏​មាន​សារៈសំខាន់​នៅថ្ងៃនេះ គឺ​បាន​បញ្ជាក់ឲ្យ​ឃេ​ី​ញ​ថា ៤៦​ឆ្នាំ​កន្លង​ផុត​ទៅ​ក៏ពិតមែន កម្ពុជា​បាន​រំដោះ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ហេ​ី​យ​យើង​បានមក​ចូលរួម​ទាំងអស់គ្នា រំ​ឮ​ក​ពី​ទុក្ខសោក និង​ការព្រាត់ប្រាស់​ក្នុង​របប​ដ៏​ខ្មៅ​យង់ឃ្នង​នៅ​ពេល​កន្លង​ទៅ ហើយ​យើង​អាច​មើលឃើញ​យ៉ាងច្បាស់​ជាក់ស្តែង​នូវ​សមិទ្ធិផល​ដែល​យើង​ទទួលបាន​ពី​បាតដៃ​ទទេ រហូតមកដល់​បច្ចុប្បន្ន​ដែល​កើតចេញ​ពី​ការតស៊ូ ការលះបង់​របស់​ថ្នាក់ដឹកនាំ និង​បុព្វបុរស​របស់​យើង ដោយ​ការប្តេជ្ញា​ថែរក្សា​សមិទ្ធផល​ដែល​សម្រេចបាន ឲ្យ គង់វង្ស​ជា​ដរាប និង​ប្តេជ្ញា​រួមគ្នា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ពង្រឹង​ឯកភាព​ជាតិ សាមគ្គីភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ ដើម្បី​ធានាបាន​នូវ​អនាគត​កម្ពុជា និង​ប្រជាជន​កម្ពុជា ក៏ដូចជា​អ្នកជំនាន់ក្រោយៗ​ក្នុង​ការបន្ត​រស់ក្នុង​សុខ​សន្តិភាព​ប្រកបដោយ​ភាពសុខដុមរមនា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.