ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

កម្ពុជា​-​ថៃ នឹង​បើក​បន្ថែម​ម៉ោង​ចេញចូល​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​ខេត្ត​ឧត្តរមានជ័យ រហូតដល់​ម៉ោង​១០​យប់​ជា​រៀងរាល់ថ្ងៃ​

កម្ពុជា​-​ថៃ នឹង​បើក​បន្ថែម​ម៉ោង​ចេញចូល​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​ខេត្ត​ឧត្តរមានជ័យ រហូតដល់​ម៉ោង​១០​យប់​ជា​រៀងរាល់ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​ដឹកនាំ​ប្រតិភូ​ចូលរួម ក្នុង​ពិធី​សូត្រមន្ត​រាប់បាត្រ​ព្រះសង្ឃ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី​២០២៥ រវាង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ដោយ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគ​ទី​៤ ។​

​ឯកឧត្តម​អភិបាល​បាន​ថ្លែងអោយដឹងថា កម្ពុជា​-​ថៃ នឹង​បើក​បន្ថែម​ម៉ោង​ចេញចូល​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ស្ថិត​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ រហូតដល់​ម៉ោង​១០​យប់​ជា​រៀងរាល់ថ្ងៃ​។​

​ឯកឧត្តម មាន ចាន់​យ៉ាដា បាន​ថ្លែងថា ការជំរុញ​ការ​ការអនុវត្ត​តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការបន្ថែម​ម៉ោង​បិទ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​រវាង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ស៉ីសាកេត ប្រទេស​ថៃ គឺ​ក្នុង​គោលបំណង​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់រ​វាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​២ ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ ការពិនិត្យ​សុខភាព​ជា​ដើម​។​

​ឯកឧត្តម អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​បញ្ជាក់ទៀតថា ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​ក្នុងស្រុក​អន្លង់វែង គឺ​បើក​ដំណើរការ​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​កាលពី​មុន​ច្រក​នេះ​គឺ​បិទ​មិន​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​២ ឆ្លងកាត់​ត្រឹម​ម៉ោង​៨​យប់ ប៉ុន្តែ​ចាប់ពី​ថ្ងៃនេះ​តទៅ គឺ​បិទ​មិន​ឱ្យ​ឆ្លងកាត់​រហូតដល់​ម៉ោង​១០​យប់​។​

​សូមបញ្ជាក់​ថា នា​ឱកាស​ពិធី​នេះ ឯកឧត្តម អភិបាលខេត្ត​នៃ​ប្រទេស​ទាំង ២ លោក​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុ​ធ និង​អង្គភាព​ពាក់ព័ន្ធ​ឈរជើង​នៅតាម​ព្រំដែន​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា ក្នុង​គោលបំណង​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២៥ និង​រាប់បាត្រ​ព្រះសង្ឃ​រួមគ្នា​ដោយ​បរិយាកាស​រីករាយ​ស្និទ្ធស្នាល​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.