ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បន្ត​ពង្រឹង សុខ​សុ​វត្តិភាព

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បន្ត​ពង្រឹង សុខ​សុ​វត្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៥ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២៤ និង​ជំរុញ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ បន្ត​ពង្រឹង សន្តិសុខ​សុ​វត្តិភាព ២០២៥ ជូន​ប្រជាពលរដ្ឋ​យើង​ឲ្យបាន​ល្អ​ជាង​ឆ្នាំ​មុន​។​

​កិច្ចប្រជុំ​នេះ​បានធ្វើ ក្រោម​វត្តមាន​ឯកឧត្តម សុខ លូ អភិបាលខេត្ត​និង​ជា​ប្រធាន​ប្រគណៈ​បញ្ជាការ​ឯកភា​ព​រដ្ឋបាល​ខេត្ត​បាត់ដំប​ង និង​មាន​ការ អញ្ជើញ​ចូលរួម​ពី លោក លោកស្រី អភិបាលខេត្ត លោកនាយក​រដ្ឋបាល លោក អភិបាល ក្រុង​-​ស្រុក លោក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​សាលាខេត្ត​បាត់ដំបង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត បាន​លើកឡើង​ថា យោងតាម​របាយការណ៍​របស់​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​បាត់ដំបង បានឱ្យដឹងថា នៅក្នុង​ខេត្ត​បាត់ដំបង មាន​មុខសញ្ញា​ក្មេង​ទំនើង​កំពុង​គ្រប់គ្រង​បច្ចុប្បន្ន​ចំនួន​៤៧៨​នាក់ ស្មើនឹង​១០០​ក្រុម និង​មុខសញ្ញា​ទោល​១៤៩​នាក់ ដែល​ធ្លាប់​មាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​២៣៣​នាក់​, គ្រឿងញៀន​២៨​នាក់​, បង្ក​ការអុកឡុក​១១៧​នាក់​,​បង្ហោះ​ម៉ូតូ​៩៣​នាក់ និង​គេច​សាលា​៧​នាក់ ក្នុងនោះ​បង្ក្រាបបាន​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២៤ ចំនួន​៦​ករណី ឃាត់ខ្លួន​២០​នាក់​។​

​សូមជម្រាបថា ក្មេង​ទំនើង​នៅ​ខេត្ត​បាត់ដំបង មាន​លក្ខណៈ​ជា​ក្រុម​តូចៗ​មិន​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នោះ​ទេ​។​

​ឯកឧត្តម សុខ លូ បាន​ណែនាំ​ឱ្យ​លោក អភិបាលក្រុង ស្រុក កងកម្លាំង​ទាំង​បី​បន្ត​នីតិវិធី និង​បន្ត​ការងារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្ត​ណែនាំ​ដល់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​អាជ្ញាធរ និង​កងកម្លាំង​ឈរជើង​ប្រចាំការ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម សុខ លូ ណែនាំ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បន្ត​អនុវត្តន៍​យុទ្ធនាការ​ផ្ទះ​មួយ​ខ្នង​ដើមឈើ​មួ​យ​ដើម​ដោយ​បន្ត​ដាំ​ដើមឈើ​បន្ថែមទៀត​នៅតាម​ទីប្រជុំជន ទប់​
​ស្កាត់ និង​លុបបំបាត់​សំណង់​អនាធិបតេយ្យ រុះរើរ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង រំដោះ​ដី​ចំណីផ្លូវ បើកផ្លូវ​ឱ្យ​បាន​ទូលំទូលាយ ជំរុញ​ការផ្សព្វផ្សាយ​លើកស្ទួយ​ផលិតផល​ខ្មែរ ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលារៀន និង​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​។​

​ឯកឧត្តម អភិបាលខេត្ត ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិតខំ​យកចិត្តទុក់ដាក់​បង្ក្រាប​ក្មេង​ទំនើង គ្រឿងញៀន និង​ជំរុញ​រៀបចំ​ឱ្យមាន​ភូមិ​ស ដែល​ជា​ភូមិ​គ្មាន​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​។
​លើសពីនេះ ឯកឧត្តម សុខ លូ បាន​ណែនាំ​ឱ្យ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ លើ​ការងារ​គ្រប់គ្រង​ភ្នាក់ងារ​សន្តិសុខ​ឯកជន​។​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​វាយតម្លៃ​ថា ក្នុង​រយៈពេល​ពេញ​មួយ​ខែ​ធ្នូ ឆ្នាំ​២០២៤ សភាពការណ៍​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​ខេត្ត និង​នៅ​តំបន់​ព្រំដែន​ពុំ​មាន​សកម្មភាព អ្វី​កើតឡើង​គួរឱ្យ​កត់សម្គាល់​នោះ​ទេ​ដោយ​ថែរក្សា​បាន​នូវ​ស្ថិរភាព​រឹងមាំ​ល្អប្រសើរ​។​

​បញ្ហា​បទល្មើស​ព្រហ្មទណ្ឌ និង​បទល្មើស​ផ្សេងៗ សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​និង​កំពុង​បន្ត​បង្ក្រាប​ដូច​ភ្លៀងរលឹម ដោយ​អនុវត្ត​គោ​លន​
​យោ​បាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែល​បាន​រួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស និង​ធានា​បាន​សន្តិសុខ សុវត្ថិភាព​នៅ​គ្រប់​មូលដ្ឋាន​របស់​ខ្លួន​ទទួលខុសត្រូវ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​យើង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.