ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​!

ទីបំផុត​អ្នក​បំពាន​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ការផ្សាយ​ល្បែង​អន​ឡា​ញ​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យ៉ាងហោច​ណាស់​មាន​មនុស្ស​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជាតិ​ឃាត់ខ្លួន និង​ទីបំផុត​ក៏​ត្រូវបាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ត្រូវបាន​រកឃើញ​ថា បន្ត​ផ្សព្វផ្សាយ​ល្បែង​អន​ឡាញ​គឃ្លើន​សារាចរ​ណែនាំ និង​ឱសានវាទ​កំណត់​ដោយ​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា តាម​គោល​ការដឹកនាំ​ប្រកបដោយ​ភាពម៉ឺងម៉ាត់​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក​បណ្ឌិត ទូច សុឃ​:​។

​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ចេញ​សារាចរ​ណែនាំ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការផលិត​រូបភាព វីដេអូ និង​មាតិកា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទោះ​ល្បែងស៊ីសង​លេង​ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អន​ឡា​ញ បញ្ឈប់​ការបង្កើត​គេហទំព័រ គណនី ឬ​ទំព័រ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​មាន​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​បញ្ឈប់​ការផ្សព្វផ្សាយ និង​/​ឬ​ចែករំលែក​បន្ត​អំពី​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។

​ក្រសួងមហាផ្ទៃ ក៏​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​នៅតែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់ ដូច​បាន​ណែនាំ ខណៈ​ភ្លាមៗ​ក្រោយ​ចុះ​ហត្ថលេខា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ទុក​ឱសានវាទ​១​សប្ដាហ៍ ឱ្យ​ក្រុម​អ្នកពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងអស់ ដោះស្រាយ​បញ្ចប់​សកម្មភាព មុន​សមត្ថកិច្ច​អនុវត្ត​វិធានការ​ក្ដៅ ដោយ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនល្មើស ព្រមទាំង​ស្នើសុំ​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​បិទ​រាល់​គណនី​ក្ដី ផេក​ក្ដី គេហទំព័រ​ក្ដី ដែល​បន្ត​បំពាន​សារាចរណ៍​ណែនាំ​។​

​សម្រាប់​អ្នក​បំពាន​៤​នាក់​ដំបូង ដែល​សមត្ថកិច្ច​ឃាត់ខ្លួន និង​បច្ចុប្បន្នកំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នោះ លោក​បណ្ឌិត ទូច សុឃ​: បានឱ្យដឹងថា ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​ផ្អែក​លើ​ភស្តុតាង​គ្រប់គ្រាន់​។ លោក​បន្ថែមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏​បាន​ធ្វើ​សន្និសីទកាសែត​បញ្ជាក់បន្ថែម​អំពី​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ការផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់​នេះ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤​។​

​គួរកត់សម្គាល់​ថា គិត​ចាប់ពី​ពាក់កណ្ដាល​ខែ​ធ្នូ ចុងឆ្នាំ​២០២៤ មកដល់ពេលនេះ សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ ជា​ពិសេស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បាន​ថយចុះ​គួរឱ្យកត់សម្គាល់ ដោយ​ម្យ៉ាង​ពួកគេ​មាន​ការ​ភ្ញាក់រលឹក និង​យល់ដឹង​ពី​ផលវិបាក​ចំពោះ​សង្គម​ជាតិ ហើយ​ចូលរួម​អនុវត្ត​សារាចរ​ណែនាំ និង​ម្យ៉ាង​ពួកគេ​ក៏​ខ្លាចរអា​នឹង​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​របស់​កម្លាំង​មាន​សមត្ថកិច្ច​។ នេះ​បើ​តាម​ការវាយតម្លៃ​ជា​រួម​ដោយ​លោក​បណ្ឌិត​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​៕

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.