ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន​នាំយក​អំ​ណាយ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ស្បៀង​ចំនួន​១១​គ្រួសារ​នៅ​ភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន និង​១៣​គ្រួសារ​នៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សា​សា​ក្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន ៖​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥ ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោក​ជំទាវ ជា លាប អភិបាលរង​ខេត្ត លោក ឌិន គឹម ប្រធាន​មន្ទី​សា​ធាណ​ការ​នឹង​ដឹកជញ្ជូន​ខេត្ត លោក ស្រី សោ មន្នី​រ័ត្ន ប្រធាន​មន្ទីរ​អភិវិឌ្ឍន៏ជនបទ​ខេត្ត ព្រះ​តេជ​គណ សាន់ លី ព្រះ​មេគណ​ធម្ម​យុត្ក​និកាយ​ខេត្ត បាន​យក​អំ​ណាយ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសា​នៅ​ភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន និង​១៣​គ្រួសារ​ទៀត​នៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សា​សា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ព្រះ​តេជ​គណ សាន់ លី បាន​មាន​សង្ឃដិកា​ថា សំភារៈ​ទាំងអស់​នេះ​បានមក​ពី​ការចូលរួម ពី​សប្បរ​ជន​ជិត​ឆ្ងាយ​ដែល​ចួលរួម​មូល​ក្នុង​និធិ​ដើម្បី​នាំ​យកចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ខ្វះខាត​ស្បៀង និង​អង្ករ​បាន​មក​ពី​ការចូលរួម​របស់​មន្ទី​រ​សង្គមកិច្ច​ខេត្ត​ប៉ៃលិន​។​

​លោក ជំទាវ ជា លាប អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ពាំនាំ​បណ្តាំ​ផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល​ថ្នាក់ដឹកនាំ​ខេត្ត តែងតែ​គិតគូរ​ពី​ទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ហើយ​តែង​បាន​នាំយក​អំណោយ ថវិកា សំភារៈ​គ្រឿងឧបភោគ បរិភោគ​ទៅ​ឧបត្ថម្ភ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ឧបត្តិហេតុ​ផ្សេងៗ​ដូចជាៈ គ្រោះ​ភ្លើង​ឆេះ​ផ្ទះ គ្រោះធម្មជាតិ រាំងស្ងួត ទឹកជំនន់ ស្ត្រី​សំរាលកូន​មាន​ជីវភាព​ក្រីក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង ជាដើម​។

​ជាក់ស្តែង​ពេលនេះ ក្រុមការងារ​ថ្នាក់​ខេត្ត​បាន​ចុះ​មក​សួរសុខទុក្ខ​និង​នាំយក​អំណោយ​ចែក​ជូន​គ្រួសារ​ខ្វះខាត​ស្បៀង​ដើម្បី​ចូលរួម​ជួយ​រំលែក​ទុក​លំបាក​ដល់​ក្រុមគ្រួសារ​របស់​បងប្អូន បើ​ទោះ​ជា​អំណោយ​ទាំងនេះ​តិចតួច ក៏ពិតមែន តែ​វា​អាច​យក​ដោះស្រាយ​ក្នុង​ជីវភាព​រស់នៅ​បាន​មួយ​កំរិត​ដែរ​។

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ខិតខំ​បន្ត​បង្កើន​មុខរបរ​ទទួលទាន និង​ត្រូវ​ពង្រីក​ការដាំដុះ​ឲ្យអស់​លទ្ធភាព ហើយ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​រដូវវស្សា​នេះ​។

​អំណោយ​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​នាំយក​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​១១​គ្រួសារ​នៅ​ភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល អង្ករ​៥០​គីឡូក្រាម មី​មួយ​កេះ ទឹកត្រី ទឹក​សា​អ៊ីវ ទឹក​សុទ្ធ ស្ករស តែ និង​ថវិកា ១០​ម៉ឺន​រៀល​។ ចំនែក​ប្រជាពលរដ្ឋ​១៣​គ្រួសារ​ទៀត​នៅ​ភូមិ​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សា​សា​ក្រៅ ក្នុង​មួយ​គ្រួសា​ទទួលបាន អង្ករ​៥០​គីឡូក្រាម មី​មួយ​កេះ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ស្ករស តែ​និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ ៕

 

2015_09_11rt2 (3) 2015_09_11rt2 (1) 2015_09_11rt2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.