ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

ទិវា​អក្ខរកម្ម ជាតិ អន្តរជាតិ ៨​កញ្ញា លើក​ទី​១៥ ឆ្នាំ​២០១៥ យក​ប្រធានបទ អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន‌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក នៅ​ចំណុច​សាលាឃុំ​ស្ទឹងត្រង់ ក្នុង​ស្រុក​សាលា​ក្រៅ មាន​រៀបចំ​ទិវា​អក្ខរកម្ម ជាតិ អន្តរជាតិ ៨​កញ្ញា​លើក​ទី​១៥ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ឯកឧត្តម កើត សុធា អភិបាល នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន និង​ដោយ​មាន​ការ អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ស្នងការរង នគរបាល​ខេត្ត លោក​អធិការ​ស្រុក លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​មន្ត្រី រាជការ​ស្ថាប័ន​នានា​មួយចំនួន​ទៀត ។

​លោក​តង់ ធារ៉ា​ប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​បានអោយដឹងថា ក្នុង​ឆ្នាំ​១៩៩៧ ក្រោយ​សមាហរណកម្ម រាជរដ្ឋាភិបាល​បាន​បង្កើត អោយ​មាន​គណកម្មាធិកា​រ​សម្របសម្រួល ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ ដើម្បី​ជំរុញ​ការងារ​អក្ខរកម្ម និង​អប់រំ​ក្រៅ​ប្រព័ន្ធ និង​បាន​រៀបចំ​ប្រព័ន្ធ អប់រំ​មួយ​ពេញលេញ ដោយ​មាន​ការ​រ​អប់រំ​ក្នុង​ប្រព័ន្ធ​, ក្រៅ​ប្រព័ន្ធ និង​ក្រៅផ្លូវការ ក្នុង​គោលដៅ​រួមចំណែក​សម្រេច​ការអប់រំ​ទាំងអស់គ្នា និង​ផ្តល់​អោយ​ប្រជាពលរដ្ឋ នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ​ពេញ​មួយ​ជីវិត និង​ជួយ កសាង​នូវ​សង្គម​រៀនសូត្រ ប្រកបដោយ​សមធម៌ យុត្តិធម៌ និង​ការអភិវឌ្ឍន៍​សង្គម ដែល​ពេលនោះ​យើង​យើង​បាន​អនុវត្ត​តាម​គោលការណ៍ អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច និង​អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​។​

​លោក​បាន​បន្តថា ក្នុង​ឆ្នាំ​២០១៤ ខេត្ត​ប៉ៃលិន​មាន​អន្ខកជន​ចាប់ពី​អាយុ ១៥​ឆ្នាំ ដល់​៤៥​ឆ្នាំ ចំនួន​៣.៤២៤ នាក់ ស្រី​១៦៩៣​នាក់ , មាន​ថ្នាក់​អក្ខរកម្ម​ចំនួន​២០​ថ្នាក់ , មាន​គ្រូ​ចំនួន​២០​នាក់ ស្រី​១១​នាក់​, មាន​អ្នក​ចូលរៀន​ចំនួន​៤៥២​នាក់​, ស្រី​២៦៥​នាក់ និង​បាន​រំដោះ​អោយ ផុត​ពី​គ្រោះ​មិន​ចេះអក្សរ​ចំនួន ៣៩៨​នាក់ ស្រី ២២៨​នាក់ ។​

​ឯកឧត្តម​កើត សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ដោយសារ​មាន​កត្តា​ផ្សេងៗ​ជាច្រើន ធ្វើអោយ​ប្រជាពលរដ្ឋ​យើង​មួយចំនួន បាន​បាត់បង់​ឱកាស​រៀនសូត្រ​កាល​នៅ​វ័យ​កុមារភាព ហើយ​បាន​ទទួលរង​នូវ​គ្រោះ​មិន​ចេះអក្សរ រហូតដល់​បច្ចុប្បន្ន​នេះ​។

​ហេតុនេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​អោយមាន​ថ្នាក់រៀន​អក្ខរកម្ម​នៅ​តាម​ភូមិ​ឃុំ​របស់​ប្រជាពលរដ្ឋ ដើម្បី​បាន​ចូល​រៀនសូត្រ ចេះ​អាន ចេះ​សរសេរ​អក្សរ​អោយ​បាន​គ្រប់ៗ​គ្នា​។ ឯកឧត្តម​បាន​បន្តថា ទិវា​អក្ខរកម្ម​ឆ្នាំ​នេះ​មាន​ប្រធានបទ អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​, ដែល​ប្រធានបទ​នេះ​បាន​បង្កប់ន័យ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ការអប់រំ ។

​អក្ខរកម្ម​បាន​ផ្តល់អោយ​មនុស្ស​ម្នាក់ៗ​មានចំណេះដឹង មាន​ជំនាញ និង​មាន​ទំនុកចិត្ត​ក្នុង​ការស្វែងរក​ព័ត៌មាន​សំខាន់ៗ និង​ការសំរេច​ចិត្តបាន​ត្រឹមត្រូវ​សំរាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​។ ជាទូទៅ​អ្នក​ចេះអក្ស​រតែង​ស្វែង​យល់​ព័ត៌មាន​បាន​ច្រើន​ជាង​អ្នក​មិន​ចេះអក្សរ ស្តីពី​ការធ្វើ​ចំណាក់ស្រុក​ដោយ​ប្រថុយប្រថាន ។

​ម្យ៉ាងទៀត ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នេះ អាច​ធ្វើអោយ​ប្រជាពលរដ្ឋ​យើង រង នូវ​ទុក្ខទោស ពើបប្រទះ​ការជួញដូរ​មនុស្ស ពិសេស​ធ្វើអោយ​ស្ត្រី និង​កុមារ ងាយ​រងគ្រោះ​ជាង​គេ ដោយ​ប្រឈម​នឹង​ការ​គេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម ការជួញដូរ​ផ្លូវភេទ ការជួញដូរ​គ្រឿងញៀន ជាដើម​។

​ឯកឧត្តម​បាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជា​អន្ខក​រជន ត្រូវ​មក​សិក្សា​រៀនសូត្រ​អោយ បាន​គ្រប់ៗ​គ្នា រៀន​ទាំង​អក្សរសាស្ត្រ​, ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ និង​រៀន​ស្វែងយល់​ពី បញ្ហា​សព្វ​បែប យ៉ាង​នៅក្នុង​សង្គម ដែល​នាំអោយ​យើង​មានការ​គិតគូ​ពិចារណា​ខ្ពស់ និង​សំរេច​ចិត្តបាន​ត្រឹមត្រូវ មុននឹង​ធ្វើ​អ្វីមួយ ដែល​ជា​ប្រយោជន៍​ដល់​គ្រួសារ និង​សង្គមជាតិ​៕

 

2015_09_11rt1 (2) 2015_09_11rt1 (3) 2015_09_11rt1 (5) 2015_09_11rt1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.