រតនគិរី ៖ រថយន្តកាមរីចំនួនពីរគ្រឿងដឹកឈើប្រណីតប្រភេទក្រញូង ត្រូវបានកំលាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តធ្វើការបង្ក្រាបបាននៅវេលាម៉ោង២២.១៥នាទីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៥ ស្ទាក់បង្ក្រាបបានរថយន្តទី០១កាមរីគូទស្វិតពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភព២-ង៥១១៦បង្រាបបាននៅចំនុចភូមិឡាអ៊ិនឃុំតាអងស្រុកកូនមុំ ។ រថយន្តទី០២ ម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ អត់ស្លាកលេខ បង្ក្រាបបាននៅភូមិ០២ឃុំត្រពាំងច្រេសស្រុកកូនមុំ។
ប្រភពពីមន្ត្រីការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាបដល់ក្រុមអ្នកការសែតថា រថយន្តទាំងពីគ្រឿងនេះទទួលពត៌មានសំងាត់ពីភ្នាក់ងាថា មានរថយន្តដឹកឈើប្រណិតប្រភេទក្រញូងចំនួនពីរគ្រឿងមកពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង ទើបឈានដល់ការបង្រាបបាន នៅក្នុងស្រុកកូនមុំខេត្តរតគិរីនេះតែម្តង ។
ប្រភពបន្តទៀតថា រថយន្តកាមរីគូទស្វិតអ្នកបើកបរឈ្មោះ”អែលពៅ” ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវរត់គេចខ្លួនភ្លាមៗ ។ កាមរីឆ្លាមអ្នក់បើកបរឈ្មោះ”សាតសិរី” ភេទប្រុស ឃាត់ខ្លួនបាននៅកន្លែងបង្ក្រាប រួចបញ្ជូនមនុស្សនិងវត្ថុតាងមករក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តនិងធ្វើកំណត់ហេតុប្រគល់ជូនជំនាញផ្នែករដ្ឋបាលព្រៃឈើលំផាត់ នៅព្រឹកថ្ងៃបន្ទាប់ដើម្បីចាត់ការតាមច្បាប់ព្រៃឈើ។
បន្ទាប់ពីជំនាញរដ្ឋបាលព្រៃឈើធ្វើការវាស់វែងឃើញថា នៅក្នុងនោះរឹបអូសបានឈើប្រណិតប្រភេទក្រញូងក្រាក់ក្នុងរថយន្តទាំងពីរនួន២០៣ដុំ ស្មើនិង៩៦០គីឡូក្រាមរក្សារទុកនៅផ្នែករដ្ឋបាលរព្រៃឈើលំផាត់ចាត់ការបន្ត។
សូមបញ្ជាក់ថា ប្រភេទឈើប្រណិតប្រភេទក្រញូងនេះ ក្នុងខេត្តរតនគិរីពុំសូវឃើញមានចរាចញឹកញាប់ទៀតទេក្នុ ងពេលបច្ចុប្បន្ន គឺក្រុមឈ្មួញកំពុងតែសំរុកដឹកជញ្ជូនប្រភេទឈើធ្នុងនិងឈើប្រភេទសុក្រមកំពុងមានហាងឆេងខ្ពស់លើទីផ្សារក្នុងប្រទេសវៀតណាម ជាក់ស្តែងក្នុងមួយរយៈនេះ គេសង្កេតឃើញឈ្មួញកំពុងសំរុកដឹកដញ្ជូនតាមរថយន្តដូចជាកាមរីឆ្លាមបាឡែនសាំយុងឡិចស៊ីសឡង់គ្រីសរ័និងរហូតឈានដល់ប្រភេទរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ក៍បែរមកដឹកឈើប្រណិតប្រភេទនោះវិញដែរ ទៅប្រទេសវៀតណាម ។ ហើយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក៍ត្រូវទទួលបានលាភសក្ការៈគ្រប់ៗគ្នាដែ រទើបអាចចរាចដឹកជញ្ជូនឈើប្រណិតបានយ៉ាងរលូនបែបនេះទៅបាន ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នករកស៊ីឈើទាំងនោះបានមិនជំរាបជូនសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទេពិតជាវិលកង់ឡានមិនបានឡើយ ព្រោះសមត្ថកិច្ចគ្រប់ជំនាញទាំងនោះមានកម្លាំងច្រើនដូចស្រមោចអញ្ចឹង ៕
ជីវា






