ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​រថយន្ដ​ដឹក​ឈើប្រណិត​ឈ្មោះ ឈឿង ស័ក្ក មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ល្បី​ឈ្មោះ​ដេញ​ថ្លៃផ្ដាច់មុខ​ចរាចរណ៍​ឈើប្រណិត​ឆ្លងដែន នៅ​តំបន់​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​៧០២ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ឧត្តរមានជ័យ ៖ សកម្មភាព​ចរាចរណ៍​ឈើប្រណិត​ឆ្លងដែន​មកពី​ប្រទេស​ថៃ របស់​មេ​ឧក្រិដ្ឋកម្ម​ដុះ​ស្លែ ឈ្មោះ  ឈឿង ស​ក្ក័ ដែល​ជា​ច្រើន​ឆ្នាំ​ដេញថ្លៃ​ផ្ដាច់មុខ​នៅ​តំបន់ នគ​បាល​វរៈ​ការពារ​ព្រំដែន ៧០២ នៅ​សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង ។ នៅ​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ សមត្ថកិច្ច​ស្រុក​អន្លង់វែង បាន​ធ្វើការ​ស្ទាក់​ចាប់បាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាមរី សេរី​ឆ្នាំ​៩៥ ពណ៌​ស្លែ ដែល​ផ្ទុក​ឈើ​ប្រណិត្ត​ប្រភេទ​នាងនួន​ពេញព្រាប នៅ​ចំណុច​ភូមិ​អូ​សាម៉ ឃុំ​ត្រពាំង​តាវ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​បើតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា  រថយន្ដ​ដែល​បង្ក្រាប​បាន​នេះ ម្ចាស់​ឈ្មោះ ឈឿង ស​ក្ក័ បានធ្វើ​សកម្មភាព​ដឹក​ចេញពី​តំបន់​ទីតាំង​ឈរជើង​របស់​កម្លាំង​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​៧០២ អូ​ស្មាច់ ឆ្ពោះ​មក​ស្តុប​ទុក​នៅ​ផ្ទះ​ឈ្មោះ ណែ​ម ដែល​ជា​ម្ចាស់​ភាគហ៊ុន ជាមួយ​ឈ្មោះ​ឈឿង​ស​ក្ក័ និង​បន្តរ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពី​មាន​សេចក្ដី​រាយ​ការ​មក​ពី​សង្កាត់​អូ​ស្មាច់  ពួកគាត់​បាន​សហការ​ត្រៀម​បង្ក្រាប ពេល​រថយន្ដ​ដឹក​បទល្មើស​ខាងលើ​បាន​មកដល់​ចំណុច​ផ្ទះ​ឈ្មោះ​ណែម ។ រថយន្ដ​ដឹក​បទល្មើស​បាន​ចូល​ក្នុង​ផ្ទះ​រួច យក​ឈើ​ដាក់ចូល​ក្នុង​ផ្ទះ ជិត​អស់ និង​បន្ដរ​ដឹក​ចេញ​ប​ង្វៀង​ដាន​សមត្ថកិច្ច​តែ​សំណាង​អាក្រក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន រីឯ​តែ​កុង​រថយន្ដ​រត់គេចខ្លួន​បាត់​។​

​ក្រោយ​បង្ក្រាប​បាន​រថយន្ដ​ដឹក​បទល្មើស​ភ្លាមៗ​នោះ មាន​អ្នកមានអំណាច​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់ ចេញមុខ​ចរចារ​សុំ​ដោះលែង​រថយន្ដ ហើយ​បញ្ជាក់ថា​ឈើ​នាងនួន​នៅក្នុង​រថយន្ដ​នោះ​ទិញ​អស់​ចំនួន​២៥០០$ ដឹក​ចេញពី​ចំណុច​ភ្នំ​បាក់​យក​មក​ស្ដុប​ទុក​នៅ​ផ្ទះ​ឈ្មោះ ណែ​ម នៅ​ភូមិ​អូ​អង្រែ ស្រុក​អន្លង់វែង និង​បង្កប់​ដឹក​បន្ដរ​ទៅ​ប្រទេស​វៀតណាម​

​បច្ចុប្បន្ន​រថយន្ត​រួម​និង​បទល្មើស​ត្រូវបាន​រក្សារ​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​៕
​ប៉ែន នួន​

sorkheng_333 chhoengsak0 chhoengsak1 chhoengsak2 chhoengsak3 chhoengsak4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.