ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

ស្ត្រី​ឈ្មោះ យូ ចន្ថា សុំ​អន្តរាគមន៍​​ទៅ​​សម្តេចតេជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​​ករណីចាប់បង្ខំឲ្យផ្តិតមេដៃប្រគល់ដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្មីៗ​នេះ​មាន​ករណី​បែកធ្លាយ​រឿង​កងរំពង​ឮ​ពេញ​ស្ថាន​ទេវតា​ថា ផ្កាយ ២ ប៉ុល រតនា ចាប់​ស្ត្រី​ឈ្មោះ យូ ចន្ថា បង្ខាំង​ឃុំ​ទុក​រយៈពេល ៣​យប់ ៤​ថ្ងៃ ជម្រិត​គំរាម​ឱ្យ​ផ្តិតមេដៃ​ត្រូវតែ​ផ្តល់​ដី​ទំហំ ១៨.៣០A ទៅឱ្យ​បក្ខពួក​ខ្លួន​យ៉ាងឃោ ឃៅរ​បំផុត ។ ហើយ​ត្រូវបាន​ស្ត្រី យូ ចន្ថា ទទូច​សុំ​អន្តរាគមន៍​ទៅ​សមេ្តច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា សុំ ឱ្យជួយ​ជា​បន្ទាន់ ។​

​យោង​តាម​ការអំពាវនាវ​របស់​ស្ត្រី​ឈ្មោះ យូ ចន្ថា គឺ​បាន​សុំ​អន្តរាគមន៍​ទៅ​ឱ្យ​សមេ្តច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល កម្ពុជា​ជួយ ដែល​កាលពីដែម​ខែ ក្នុង​ខែ​សីហា កន្លងមកនេះ មាន​ករណី​បណ្តឹង​ដ៍​ធំ​មួយ ផ្អើល​ដល់​ព្រះឥន្ទ ដែល​លោកស្រី​ ​យូ ចន្ថា​ ​បាន​ដាក់ពាក្យ ស្នើ​សុំ​អន្តរាគមន៍ គោរព​ចូលទៅ សម្តេច ​ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​កម្មវត្ថុ នៃ​ពាក្យ​ស្នើសុំ អន្តរាគមន៍​នោះ បានសរសេរថា “​សំណើ​សុំ​សម្តេច មេត្តា​ជួយ​រក យុត្តិធម៌​ដល់​នាង​ខ្ញុំ ដែល​ត្រូវបាន​លោក ឧត្តមសេនីយ៍ទោ​ ​ប៉ុល រតនា​ ​រង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឃុបឃិត​គ្នា ជាមួយ​លោក​ ​សៀង សុខ​ ​ព្រះរាជអាជ្ញារង សាលាដំបូង រាជធានី​ភ្នំពេញ ចាប់​ឃុំ​ឃាំង​នាង​ខ្ញុំ​ចំនួន ៣​យប់ ៤​ថ្ងៃ ក្នុង​បន្ទប់​របស់​លោក ។ ហើយ​បង្ខំ​នាង​ខ្ញុំ ឱ្យ​ផ្តិតមេដៃ ប្រគល់​ដី​ចំនួន ១៨​ហិកតា ៣០​អា ទៅឱ្យ​ឈ្មោះ​ ​សេង ស៊ី​ហេង​ ​និង​ឈ្មោះ​ ​ឡាំ ឆាយ​គីម​ ​ជា​តំណាង​សមាគម ចិន​ហុកគៀន ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​” ​។​

​យោង​លិខិត​ឯកឧត្តម ហូ សិទ្ធី ចេញ​ថ្ងៃ​ទី ០៨ ខែ​សីហា ឆ្នាំ​២០១៥ ចុះ​លេខ ៩១០ ខន ០១៥ ។​

​យោង​ដីកា​បញ្ជូន​ជា​លើក​ទី ២ របស់​ខុទ្ទកាល័យ​សមេ្តចនាយក​រដ្ឋមន្ត្រី ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ហូ សិទ្ធី ចេញ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ​២០១៥ ចុះ​លេខ ៩៧៤ ខន​/០១៥ ។​
​    ​
​ជាងនេះទៅទៀត ពាក់ព័ន្ធ​នឹង​ពាក្យស្នើសុំ អន្តរាគមន៍​ខាងលើនេះ ឯកឧត្តម​ ​ហូ សិទ្ធី​ ​នាយក​ខុទ្ទកាល័យ សម្តេច​អគ្គ​មហា សេនាបតី​តេជោ​ ​ហ៊ុន សែន​  បាន​ធ្វើ​ដីកា​បញ្ជូន​ចំនួន ០២ ក្នុង​ខែ​សីហា​តែមួយ គឺ​ដីកា​បញ្ជូន​ទី​១ លេខៈ ៩១០ ខន​/០១៥ ចុះ​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ​២០១៥ គោរព​ជូន​ទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អ៊ឹម ឈុនលឹម និង​ដីកា​បញ្ជូន​ទី​២ លេខៈ ៩៧៤ ខន​/០១៥ ចុះ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ​២០១៥  គោរព​ជូន​ទៅ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ អង្គ វង្ស​វ​ឌ្ឈ​នា ។​
​តាម​មជ្ឈដ្ឋាន​មួយចំនួន ដែល​បាន​ដឹង ព័ត៌មាន​នោះ​ខ្លះៗ ក៍​បាន​អំពាវនាវ​ដែរ​ថា បើ​ចង់​ដឹង​ថា តើ​នរណា​ខុស ឬ​នរណា​ត្រូវ​? អ្នក​ណា​ល្អ ឬ​អ្នក​ណា​អាក្រក់​? អ្នកណា​រងគ្រោះ ដ៍​អយុត្តិធម៌ និង​អ្នក​ណា ជា​អ្នក​ឃុបឃិត​គ្នា ប្រព្រិត្ត​អំពើ​អយុត្តិធម៌ ដ៍​ធ្ងន់ធ្ងរ​នោះ គួរតែ ឱម យ៉ិនទៀង​ ​ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ មេត្តា​ជួយ​ចាត់ការ ស្រាវជ្រាវ ស៊ើបអង្កេត ករណី​នេះ​ជា​បន្ទាន់ ដោយ​មិន​លម្អៀង ប្រាកដ​ជា​អាច នឹង​បានដឹង​រឿង​ច្បាស់ (​ដូច​ករណី​ឈានទៅ​ចាប់ខ្លួន មន្ត្រីប៉ូលិស​មួយចំនួន និង​ករណី​ចាប់ខ្លួន​លោក​ ​អាំង មារ​តី​ ​យកទៅ​ដាក់​គុក​) គំរូ​នោះ​ស្រាប់​។​

​ពាក់ព័ន្ធ​នឹង​ការទទួលបាន ឯកសារ​ចាប់​ជម្រិត​មនុស្ស​ឃុំ​ទុក​នេះ អង្គភាព​គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង សុំ​ការបំភ្លឺ ពី​ឧត្តមសេនីយ៍ទោ​ ​ប៉ុល រតនា​ ​និង​ពី​លោក​ ​សៀង សុខ​ ​ព្រះរាជអាជ្ញារង ព្រមទាំង​ឈ្មោះ​ ​សេង ស៊ី​ហេង​, ឡាំ ឆាយ​គីម​ ​ជា​តំណាង​សមាគម ចិន​ហុកគៀន​ដែរ​… តែ​មិន​អាច​ទាក់ទង បាន​នៅឡើយ​ទេ ៕

samdach_hunsen_omyentieng

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.