ប្រជាពលរដ្ឋអំពាវនាវដល់នាយឧត្តមសេនីយ៍ នេត សាវឿននិងលោកសថេតចាត់វិធានការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងគ្រឿងញៀនស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៏សែនជ័យ
ជំពូកទី ៣ ទោសប្បញ្ញត្តិ
មាត្រា ៤: ជនណាលេងល្បែងស៊ីសងជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១ម៉ឺនរៀល (១០.០០០៛) ដល់៥ម៉ឺនរៀល (៥០.០០០៛) ឬ ដាក់គុកពីមួយសប្តាហ៍ទៅមួយខែ ។
ក្នុងករណីពុំរៀងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛) ដល់ប្រាំ សែនរៀល (៥០០.០០០៛) ឬ ដាក់គុកពី ១ខែដល់១ឆ្នាំ»។
មាត្រា៥: ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំលានរៀល (៥.០០០.០០០៛) ដល់ម្ភៃលានរៀល (២០.០០០.០០០៛) ឬ ដាក់គុកពី មួយឆ្នាំ ដល់ប្រាំឆ្នាំ ចំពោះអ្នកបើកល្បែងស៊ីសង
អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារល្បែងស៊ីសង»។
ក្នុងករណីពុំរៀងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
មាត្រា ១១: ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ជាសាធារណៈហើយថា សម្តេចតេជោ ត្រូវការតែមន្ត្រីប្រភេទគ្រាប់ល្ពៅទី៤ ក្រៅពីនេះសម្តេចតេជោ មិនត្រូវការឡើយ។ ជាពិសេសគឺ មន្ត្រីគ្រាប់ល្ពៅប្រភេទទី១តែម្តង ជាមន្ត្រីដែលអាក្រក់បំផុត បើតាមចិត្តខឹងវិញគួរតែ “សេះ៥បំបែកសាកសព”ទើបត្រូវ ។
បើមន្ត្រីនគរបាលយុត្តិធម៌ តាំងពីថ្នាក់ឃុំ/សង្កាត់ ថ្នាក់ក្រុង/ខណ្ឌ/ស្រុក ថ្នាក់រាជធានី/ខេត្ត ថ្នាក់ការិយាល័យ ថ្នាក់មន្ទីរ ថ្នាក់នាយកដ្ឋាន និងថ្នាក់អគ្គនាយកដ្ឋាន មិនពាក់នឹងការទទួលសំណូកពីក្រុមឧក្រិដ្ឋជន១០០% នោះគ្រប់បទល្មើសទាំងអស់ មិនថាល្បែងស៊ីសងខុសច្បាប់ មិនថាជួញដូរគ្រឿងញៀន មិនថាកាប់រំលំគាស់គល់ឈើផ្តាច់ពូជខុសច្បាប់ មិនថាកាប់រានឈូសឆាយដីព្រៃដីព្រៃកោងកាងដីព្រៃលិចទឹកខុសច្បាប់ មិនថាដឹកដីចាក់លុបស្ទឹងបឹងព្រែកទន្លេឆ្នេរសមុទ្ទខុសច្បាប់ មិនថាបំផ្លិចបំផ្លាញនៅក្នុងតំបន់ការពារធនធានធម្មជាតិ មិនអាចកើតឡើងបានឡើយ ចុះបើកើតឡើងយ៉ាងអនាធិបតេយ្យវិញ នោះប្រាកដជាបុគ្គលមានតួនាទីជាមន្ត្រីនគរបាលបាលយុត្តិធម៌ ក្រោយពីទទួលសំណូកពីក្រុមឧក្រិដ្ឋជនរួចហើយ នោះនឹងបានប្រែក្លាយខ្លួនពីមន្ត្រីគ្រាប់ល្ពៅស្ងោរទី៤ ទៅជាមន្ត្រីគ្រាប់ល្ពៅស្ងោរទី១ វិបាកសង្គមកម្ពុជានឹងធ្លាក់ចុះទៅក្នុងជ្រោះមហន្តរាយ។
ចំពោះមន្ត្រីនគរបាលយុត្តិធម៌រូបណា ដែលប្រព្រឹត្តបំពានច្បាប់ មិនអនុវត្តត្រឹមត្រូវតាមច្បាប់ នោះនឹងទទួលបណ្តាសារដ៏ធ្ងន់ធ្ងរ មានចែងក្នុងសម្បថផ្លូវការ ពីបារមីព្រះអង្គដ៏ស័ក្តិសិទ្ធិដែលមាន ព្រះអង្គដងកើ ព្រះអង្គក្រពុំឈូក ព្រះអង្គស្វេតច្ឆត្រ ព្រះអង្គចេកព្រះអង្គចម លោកតាឃ្លាំងមឿង លោកតាក្រហមលោកតាដំបងដែក លោកយាយទេព ព្រះអង្គវិហ៊ារសួគ៌ លោកតាដំបងគ្រញូង និងព្រះអង្គវត្តទួលស្លែងជាដើមគឺ៖ វិនាសរលាយ ឲ្យស្លាប់តៃហោងដោយគ្រាប់កាំភ្លើង រន្ទះបាញ់ រថយន្តម៉ូតូបុក ខ្លាខាំពស់ចឹក លុះអនាគតជាតិព្រាត់ប្រាស់និរាស ឪពុកម្តាយ កូនចៅខ្ចាត់ព្រាត់អស់រាប់រយជាតិ។
ជាក់ស្តែងប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងដែលកើតឡើងនៅ ចំណុចភូមិថ្មគោល ចូលតាមក្លោងទ្វារសាលាបឋមសិក្សាគោកបាយជាន់២០០ម៉ែត្រស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៏សែនជ័យនិងមួយកន្លែងទៀតចូលតាមវត្តអង្គតាមិញចំងាយ១០០ម៉ែត្រដែលមេការឈ្មោះម៉ាប់,ស្វិតនិងធាទីតាំងល្បែងនេះគឺជាប្រភព ចំណូលរបស់ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនដែលគិតគូរតែពីរឿង ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្ដោយឲ្យបទល្មើសរាលដាល កាន់តែខ្លាំងថែមទៀត។ ប្រភពពីមន្ត្រីនគរបាលតូចតាចមួយចំនួនបាន ព្រលយពាក្យថាអ្នកបើកល្បែងស៊ីសងនៅចំណុចភូមិខាងលើនេះគឺជាមនុស្សសិ្នទ្ធិនិងលោកស្នងការ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរពិនិត្យមើលភាពមិនប្រក្រតីខាងលើនេះ ព្រោះមន្ត្រីអាជ្ញាធររាជធានីមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលកំពុងកើតឡើង។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មគោលបានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ល្បែងស៊ីសងច្រើនប្រភេទកំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយអាជ្ញាធរមូលដ្ឋានមិនបានចាត់វិធានការបង្ក្រាបដើម្បីឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។
ចំណែកលោកឧត្តមសេនីយ៍ទោសថេតក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលល្បែងស៊ីសងកំពុងរាលដាលកាន់តែខ្លាំងជាងមុន។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោកសថេតចាត់វិធានការបង្ក្រាបល្បែងស៊ីសចំណុចភូមិថ្មគោលចូលតាមក្លោងទ្វារសាលាបឋមសិក្សាគោកបាយជាន់២០០ម៉ែត្រស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៏សែនជ័យនិងមួយកន្លែងទៀតចូលតាមវត្តអង្គតាមិញចំងាយ១០០ម៉ែត្រដែលមេការឈ្មោះម៉ាប់,ស្វិតនិងធាជាបន្ទាន់ដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងភូមិថ្មគោលបានឲ្យដឹងថា ល្បែងបៀរអាប៉ោងជាពិសេសគ្រឿងញៀនទ្រង់ទ្រាយធំត្រូវបានគេបើកលេងនៅចំណុចក្នុងភូមិចំណុចថ្មគោល ចូលតាមក្លោងទ្វារសាលាបឋមសិក្សាគោកបាយជាន់២០០ម៉ែត្រស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៏សែនជ័យនិងមួយកន្លែងទៀតចូលតាមវត្តអង្គតាមិញចំងាយ១០០ម៉ែត្រដែលមេខ្លោងឈ្មោះម៉ាប់,ស្វិតនិងធាយកលុយមកបិទបាំងសមត្ថកិច្ចពុករលួយយ៉ាងសុខស្រួល។
ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនបង្ក្រាបល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាលនោះទេ ព្រោះពួកគេជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសងជាប្រចាំ។ ប្រការនេះហើយដែលធ្វើឲ្យបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម និងបទល្មើសគ្រឿងញៀនរាលដាលយ៉ាងពេញបន្ទុកក្នុងចំណុចភូមិថ្មគោលចូលតាមក្លោងទ្វារសាលាបឋមសិក្សាគោកបាយជាន់២០០ម៉ែត្រស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៏សែនជ័យនិងមួយកន្លែងទៀតចូលតាមវត្តអង្គតាមិញចំងាយ១០០ម៉ែត្រដែលមេការឈ្មោះម៉ាប់,ស្វិតនិងធាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ហើយប្រជាពលរដ្ឋបាត់បង់ភាពកក់ក្ដៅក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត។ពាក់ព័ន្ធពត៌មានស្អុយរលួយខាងលើអង្គភាពយើងបានទំនាក់ទំនងទៅលោក សថេតព្រឹកនេះដែរតែមិនលើកទូរស័ព្ទ។
ទោះបីយ៉ាងក៏ដោយប្រជាពលរដ្ឋបានរាយការណ៏មកថាល្បែងស៊ីសងនៅចំណុចភូមិថ្មគោល ចូលតាមក្លោងទ្វារសាលាបឋមសិក្សាគោកបាយជាន់២០០ម៉ែត្រស្ថិតនៅសង្កាត់ចោមចៅខណ្ឌពោធិ៏សែនជ័យនិងមួយកន្លែងទៀតចូលតាមវត្តអង្គតាមិញចំងាយ១០០ម៉ែត្រដែលមេការឈ្មោះម៉ាប់,ស្វិតនិងធានៅកក្រើកជាពិសេសគ្រឿងញៀនធ្វើឲ្យពួកភ័យខ្លាចធើ្វឲ្យប៉ះពាល់ដល់ការសិក្សារបស់កូនៗរបស់ពួកគាត់ផងដែរ៕
លោក រុន សារ៉េត ទូរសព្ទ័លេខ÷ 012 826 890



