ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បែកធ្លាយ​លោក ហោ ជិន​វីរ​: យុទ្ធ អភិបាល​ស្រុក​អន្លង់វែង និង​លោក ងួន លីន នាយក​រដ្ឋបាល​សាលាស្រុក យក​ដី​ពលរដ្ឋ និង​ដី​របស់​រដ្ឋ​លក់​អស់​៥០​ហិច​តា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្ដរមានជ័យ​:  នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​សេចក្ដីរាយការណ៍​មក​ថា លោក​ហោ ជិន​វីរ​:​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង បាន​ឃុបឃិត​គ្នា​ជាមួយ​លោក ងួន លីន នាយក​រដ្ឋបាល​សាលាស្រុក បាន​យក​ដី​របស់​ប្រជាពលរដ្ឋ​និង​ដី​របស់​រដ្ឋ ចំនួន​៥០​ហិកតា​នៅ​ចំណុច​អូ​សា​ភី ស្ថិតនៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង​ខេត្ត​ឧត្ដរមានជ័យ ។​

​ឈ្មួញ​ទិញ​ដី​ពី​នាក់​ប្ដី​ប្រពន្ធ​នៅ ចំណុច​ខាងលើ​បាន​លើកឡើង​ថា  ពួកគាត់​មក​ពី​ខេត្ត​កំពង់ចាម មក​ទិញ​ដី​នៅ​ទីនេះ​ចំនួន​៥០​ហិច​តា នៅ​ខែ​៧ និង​ខែ​៨​ថ្មីៗ​នេះ ពី​លោក ហោ​ជិន​វីរ​:​យុទ្ធ អភិបាល​ស្រុក​អន្លង់វែង និង​លោក ងួន លីន នាយក​រដ្ឋបាល​សាលាស្រុក ដោយ​ពួកគាត់​ទិញ​ដី​នេះ​ដើម្បី​ប្រកប​របរ​កសិកម្ម​ខ្លួនឯង ព្រោះ​លក់​ធូ​ថ្លៃ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ពួកគាត់​ត្រូវបាន​លោក ងួន​លីន  យក​ដីស្រែ​ចំការ​ពួក​គាត់​លក់​អស់ ដោយ​ពួកគាត់​មិន​បាន​រំពឹង​អ្វី​ទៀត​ឡើយ នៅពេលដែល​ពួក​លោក​មាន​អំណាច​ខាងលើ​ដាក់​គ្រឿងចក្រ​ឈូសឆាយ ពួកគាត់​បាន​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ទៅ​គណ​:​ពង្រឹង​គឺ​លោក​ឧត្ដមសេនីយ៍ទោ  នាង ឃីម មេបញ្ជាការ​កងពលតូច​លេខ​៤១  និង​ដាក់​ទៅ​សាលាឃុំ​លំ​ទង តែ​រហូត​មក​ទល់​និង​ពេល​នេះ​ជាង​មួយ​ខែ​ហើយ​គ្មាន​ន​ណា​ជួយ​ពួក​គាត់​បាន​ឡើយ ។​

​ហេតុ​នេះ​ពួកគាត់​សូម​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន ជួយ​ពួក​គាត់​ផង​។

​ទាក់ទង​និង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ខាងលើ លោក ហោ​ជិន​វីរ​:​យុទ្ធ បានអោយដឹងថា​តាម​ទូរស័ព្ទ​ថា រឿងនេះ​ជាការ​មួលបង្កាច់​របស់​ប្រជាពលរដ្ឋ លោក​មិន​មាន​ដី​លក់​ទេ តែ​ក្នុង​នាម​លោក​ជា​អ្នកសម្របសម្រួល ហើយ​រឿង​នេះ​ខាង​ឃុំ​កំពុង​ស្វែងរក​ការសម្របសម្រួល​ក្រោយ​វេទិការ​សារ​ធា​រណ​:​រួច ។​

​លោក ងួន​លីន និយក​រដ្ឋបាល​សាលាស្រុក​អន្លង់​វែង បានអោយដឹងថា លោក​និង​ប្ដឹង​ប្រជាពលរដ្ឋ​វិញ  ព្រោះ​ដី​នេះ​ពលរដ្ឋ​មិន​មាន​ការ​អាស្រ័យ​ផល​ជាក់ស្ដែង​និង​បណ្ណ័កម្មសិទ្ធ​កាន់កាប់​ឡើយ ។​

​ប៉ែន នួន​
​

r181020b1 r181020b2 r181020b3 r181020b4 r181020b5 r181020b6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.