ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ក្រុង​សៀមរាប ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ភ្នាល់​តាម​អន​ឡា​ញ នឹង​ល្បែង​ឆ្នោត​យ៉ាង​អនាធិបតេយ្យ មិន​មាន​សមត្ថកិច្ច ឬ ក៏​អាជ្ញាធរ ចុះបង្ក្រាប​សោះឡើយ​..!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​តំបន់​នោះ បង្ហើប​ឲ្យដឹងថា​៖ តាំងពី​មាន​បើក​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​នេះមក ពួក​គាត់​ឃើញ មនុស្ស​ទាំង​តូច​ទាំង​ធំ ចូល​លេង ជាពិសេស​នោះ​សិស្ស​សាលា​តែ​ម្ដង ដែល​ពួកគាត់​បាន​គេច​ពី​សាលា ឈាន​ចូល​ទៅ​លេង​ជា​រៀងរាល់ថ្ងៃ មាន​ទាំង​កូន​របស់​គាត់​ទៀត​ផង​ដែរ ។

​ប្រភព​ដដែល​បន្ត​ទៀត​ថា​៖ ល្បែង​ហ្គេម​អ៊ី​ន​ធើ​ណេត​ទាំងនេះ បាន​បើក​ដំណើរការ​ជា​យូរ​ឆ្នាំ ណាស់​មកហើយ តែ​មិន​ដែល​ឃើញ សមត្ថកិច្ច ឬ ក៏ អាជ្ញាធរ ចុះបង្ក្រាប ឬ ទប់ស្កាត់​នោះទេ គេ​បាន​ដាក់​ការសង្ស័យថា​៖​ការបើក​ល្បែង ហ្គេម​អ៊ី​ន​ធើ​ណេត បាន​រលូន​នេះ គឺ​មក​ពី​សមត្ថកិច្ច​អាជ្ញាធរ បើកភ្លើង​ខៀវ មិន​បង្ក្រាប ជា​ថ្នូរ​និង​ថវិការ ដាក់​ហោប៉ៅ​ក្រោយ ឬ ក្រោម​តុ ជា​ប្រព័ន្ធ​ហើយ​មើលទៅ បាន​ជា​សង្ងំ​ស្ងាត់ឈឹង មើល​មិនឃើញ​សោះ នោះឡើយ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រិះ​ទៅលើ​លោក​អភិបាលខេត្ត លោកស្នងការ នឹង​លោក​មេបញ្ជាការ​អាវុធហត្ថ​ថា ៖ ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​តំបន់​នោះ បង្ហើប​ឲ្យដឹងថា​៖ តាំងពី​មាន​បើក​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​នេះមក ពួក​គាត់​ឃើញ មនុស្ស​ទាំង​តូច​ទាំង​ធំ ចូល​លេង ជាពិសេស​នោះ​សិស្ស​សាលា​តែ​ម្ដង ដែល​ពួកគាត់​បាន​គេច​ពី​សាលា ឈាន​ចូល​ទៅ​លេង​ជា​រៀងរាល់ថ្ងៃ មាន​ទាំង​កូន​របស់​គាត់​ទៀត​ផង​ដែរ ។

​តាម​ការឲ្យដឹងថា ល្បែងភ្នាល់​តាម អន​ឡាញ ហ្គេម អ៊ី​ន​ធើ​ណេត រីក​ដូច​ផ្សិត នឹង ល្បែង​ឆ្នោត យ៉ាង​អនាធិបតេយ្យ រីក​ស្គុះស្គាយ ក្នុង​ក្រុង នៅ​ចំណុច​ផ្សារ​ដើម​ក្រឡាញ់ , សែន​សប្បាយ​២ ផ្លូវ​លោក​តាណឺយ ផ្លូវ​បាក់​ខែ​ង ក្រុង និង ខេត្តសៀមរាប បាន​បើក​លែង​ជា​សារ​ធា​រណៈ​ជាច្រើន ឆ្នាំ​មកហើយ ដោយ​មិន​ខ្លាច​ច្បាប់ ឬក៏ មានការ​បើកភ្លើង​ខៀវ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​.!​។​

​ជុំវិញ​មជ្ឈដ្ឋាន​បាន​និយាយ​អួត​សរសើរ​ពី ឯកឧត្តម ហ៊ូ វ៉ាន់​នី នៅ​កាន់​ស្នងការ នគ​បាល​ខេត្តសៀមរាប ប្រហែល​បាន​ជាង​២​ខែ ឯកឧត្តម​បាន​ធ្វើការ បង្ក្រាប​ល្បែងស៊ីសង គ្រប់​ប្រភេទ តែ​សំណាង​អាក្រក់ បង្ក្រាប ប៉ះ​ចំ​ខ្សែ អ្នកធំ ត្រូវបាន​ដក​តំណែង​ចេញ ផ្លាស់ប្តូរ ពី​ស្នងការ​នគ​បាន​ខេត្ត​តែម្តង ដោយ​ដោះ​ដូរ​មក​លោក ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង មក​ជំនួស តំណែង​ស្នងការ​នាពេល​បច្ចុប្បន្ន​នេះ​វិញ ។​

​បើ​តាម​សំដី​មេការ​ល្បែង​ហ្គេម​អ៊ី​ធើ​ណេត បាន​ប្រាប់ថា​៖ គាត់​ជា​អ្នកស៊ីឈ្នួល​គេ​ទេ តែ​មេ​របស់​ខ្ញុំ​គាត់​បាន​ដោះស្រាយ ជាមួយ​ថ្នាក់លើ រួចរាល់​អស់ហើយ ទើប​គ្មាន​សមត្ថកិច្ច​ណា មក​រវីរវល់ ហើយ​គាត់​បាន​ប្រាប់ទៀតថា​៖ កុំ​ប្រាប់​អ្នកសារព័ត៌មាន​អោយ​សោះ ថា​៖ លោក​បើក​អោយ​លេង​នោះ​។​

​បើទោះជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​រង់ចាំ​មើល​នូវ​ចំណាត់ការ របស់លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប  នឹង​លោក ប៉ោ វណ្ណ​និត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប តើ​ល្បែងស៊ីសង​ហ្គេម​អ៊ី​ន​ធើ​ណេត រីក​ដូច​ផ្សិត នឹង ល្បែង​ឆ្នោត​គ្រប់កន្លែង​ខាងលើនេះ ដែល​បាន​បើក​ដំណើរការ យូរ​ឆ្នាំ​មកហើយ ដែល​ល្មើស​ទៅ​នឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទាំង​០៩​ចំណុច គឺ​ចំណុច​ទី​០៥ នេះ​តែម្តង តើ​លោក ហ៊ាន​បង្រា្ក​ប​ដែរ​ឬ​យ៉ាងណា សូម​រង់ចាំ​មើល​ទាំងអស់គ្នា​។​

​ជុំវិញ​ករណី​ល្បែងស៊ីសង​ហ្គេម អ៊ី​ន​ធើ​ណេត រីក​ដូច​ផ្សិត នឹង ល្បែង​ឆ្នោត​គ្រប់កន្លែង​ខាងលើនេះ សារព័ត៌មាន​មិនអាច​ទំនាក់ទំនង ទៅ​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បានទេ ដោយ​គ្មាន​លេខ​ទាក់ទង​ទៅ​លោក ដើម្បី​សុំ​ការបកស្រាយ​ភ្លឺ ជុំវិញ រឿង​ល្បែងស៊ីសង ហ្គេម​អ៊ី​ន​ធើ​ណេត រីក​ដូច​ផ្សិត​នេះ ទោះជា​យ៉ាងណាក្តី សារព័ត៌មាន យើងខ្ញុំ និង​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ការទំនាក់ទំនង​ទៅ​នៅ​ពេល​ក្រោយៗ​ទៀត​៕
​

 

r181014a2 r181014a1 r181014a3 r181014a4 r181014a5 r181014a6 r181014a7 r181014a8 r181014a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.