ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ ==> ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ ==> ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន រាប់បាត្រព្រះសង្ឃ ៧៩អង្គ ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព ដែលពលីជីវិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ==> កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សៀមរាប​សង្ក្រាន!

​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ដឹកនាំ​មន្ត្រីរាជការ​ចូលរួម​កា​ន់​បិណ្ឌ​ទី​១៤​នៅ​វត្ត​រតន​រាជា អង្គ​ព្រៃធំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ថ្លែង​ដោយ​ចាត់ទុក​វិស័យ​ពុទ្ធចក្រ​ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ទ្រទ្រង់​សង្គមជាតិ​ផងដែរ ព្រោះថា​ព្រះពុទ្ធសាសនា ក្រៅពី​ការអប់រំ​ប្រៀនប្រដៅ​ឱ្យ​មនុស្ស​ស្គាល់​បុណ្យ​និង​បាប​នោះ ក៏​បាន​រួមចំណែក​លើ​ការបណ្ដុះបណ្ដាល​ថ្នាល​ធនធានមនុស្ស​និង​កិច្ចការ​សង្គម​ទៀតផង​។​

​លោក កែ​ន សត្ថា បាន​មានប្រសាសន៍​លើកឡើង​បែប​នេះ ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ពុទ្ធបរិស័ទ​នាឱកាស​នៃ​ពិធី​វេន​កាន់បិណ្ឌ​ទី​១៤​កាលពី​ព្រឹក​ថ្ងៃ​១៤​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨​ខែតុលា ឆ្នាំ​២០១៨ នៅ​វត្ត​រតន​រាជា​អង្គ​ព្រៃធំ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។

​លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ទៀតថា ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ពុទ្ធចក្រ​នេះ​ហើយ​ទើប​ត្រូវបាន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ជ្រោង​លើកកម្ពស់​និង​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ជាតិ​សាសនា ព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ​ជា​រៀង​រហូត​មក​។​

​លោក​កែន សត្ថា អភិបាលខេត្ត ក៏​បាន​ចាត់ទុក​ពិធី​កាន់បិណ្ឌ​នាពេល​នេះ​ពិតជា​បាន​នាំមក​នូវ​ពិធី​ដ៏​សំខាន់ ហើយក៏​បាន​នាំមក​នូវ​គ្រឿងឧបភោគ​បរិភោគ​ទេយ្យវត្ថុ​រួម​និង​បច្ច័យ​ជា​ថវិកា​ចំនួន​ប្រមាណ​ជាង​៣​លាន​រៀល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា និង​ការបំពេញ​កុសលផល​បុណ្យ​ឧទ្ទិស​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ដែល​ពិធី​នេះ​ធ្វើឡើង​ទៅ​តាម​ប្រពៃណី​កាន់បិណ្ឌ​នៃ​ព្រះពុទ្ធសាសនា​យើង​ក្ដី ពិធី​នេះ​ក៏​ជា​ចំណែក​មួយ​នាំមក​នូវ​បច្ច័យ​មួយចំណែក​ដើម្បី​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទី​អារាម​វត្ត​ឱ្យបាន​ស័ក្តិសម​ជា​ទី​សក្ការៈបូជារ​បស់​ពុទ្ធបរិស័ទ​ផងដែរ​។​

​សូមបញ្ជាក់​ថា វត្ត​រតន​រាជា អង្គ​ព្រៃធំ ជា​ទី​អារាម​មួយ​ដែល​អាជ្ញាធរ​ទើប​តែ​ចាប់ផ្តើម​កសាង​ថ្មី ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា​ព្រះវិហារ និង​ផ្លូវ​ឆ្ពោះទៅ​កាន់​ទី​អារាម ត្រូវបាន​អាជ្ញាធរ​ខេត្ត​កែប​កំពុង​គ្រោង​ស្ថាបនា ដើម្បី​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ពុទ្ធ​បរិស័ទ​៕
​សេង ណា​រិទ្ធ​

 

r181011a4 r181011a5 r181011a6 r181011a7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.