ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ខេត្តពោធិ៍សាត់​ត្រៀម​បញ្ជូន​ទូកង​៣​គ្រឿង ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធី​អុំទូក​ថ្នាក់ជាតិ នា​ថ្ងៃ​ទី​១៤-១៦ ខែវិច្ឆិកា​

​ខេត្តពោធិ៍សាត់​ត្រៀម​បញ្ជូន​ទូកង​៣​គ្រឿង ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធី​អុំទូក​ថ្នាក់ជាតិ នា​ថ្ងៃ​ទី​១៤-១៦ ខែវិច្ឆិកា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បាន​ត្រៀម​យក​ទូកង​ប្រភេទ បុរស​ចំនួន​៣​គ្រឿង ដែល​សុទ្ធសឹង​ជា​ទូក​ធ្លាប់​បាន​ដណ្តើម​ជ័យលាភី​ជូន​ខេត្ត ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​អុំទូក​ថ្នាក់ជាតិ រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែង​បែបនេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ចែក​ឯកសណ្ឋាន​ដល់​ចំណុះ​ទូក​ង «​រាំង​ទិល​សាគរ​សែន​មានជ័យ បារមី​វត្ត​កញ្ជរ​ខាងត្បូង​» ជា​ទូក​របស់​ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និង​លោកស្រី ជា ខេង ស៊ុយ​សែម ក្រោម​ឧបត្ថម្ភ​ទាំងស្រុង​ពី​សំណាក់​លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​អ្នកឧកញ៉ា គៀន ស្រី​នាង​។​

​លោក ណា​រ៉ា ចំរើន អភិបាល​ស្រុក​កណ្តៀង បាន​ជម្រាបជូន​អំពី​ប្រវត្តិ​ទូក​ង «​រាំង​ទិល​សាគរ​សែន​មានជ័យ បារមី​វត្ត​កញ្ជរ​ខាងត្បូង​» មាន​ដើមកំណើត​នៅ​ខេត្ត​ព្រះវិហារ ធ្វើ​អំពី​ឈើ​គគីរ មាន​បណ្តោយ​៣៥​ម៉ែត្រ និង​មាន​ចំណុះ​៧៧​នាក់​។ ដោយសារ​វត្ត​រាំង​ទិល ស្ថិតក្នុង​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង នៅជាប់​នឹង​បឹង​ទន្លេសាប ហើយក៏​ជា​វត្ត​ធ្លាប់​មាន​ទូកង​ពី​ដើម​មក​នោះ ឯកឧត្តម ស៊ុយ សែម អតីត​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បច្ចុប្បន្ន​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ ក៏​បាន​ប្រគេន​ទូកង​នេះ​ដល់​ព្រះ​តេជ​គុណ លឹម គឹម​សៀ ព្រះគ្រូ​ចៅអធិការ​វត្ត​រាំង​ទិល នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១០ ដោយ​បាន​ដាក់​ប្រសិទ្ធ​នាម​ទូកង​ឈ្មោះ «​រាំង​ទិល​សាគរ​សែន​មានជ័យ​» មាន​ប្រវត្តិ​ចូលរួម​ប្រកួត​៣​លើក​នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ជ័យលាភី​លេខ​១ ចំនួន​២​លើក និង​លេខ​២ ចំនួន​១​លើក​នៅក្នុង​អំឡុង​ឆ្នាំ​២០១០-២០១១ និង​២០១៤​។ បន្ទាប់​ពី​ខកខាន​ក្នុង​ការចូលរួម​ប្រកួត​មួយរយៈ​ទូកង «​រាំង​ទិល​សាគរ​សែន​មានជ័យ​» មាន​សភាព​ទ្រុឌទ្រោម​ផ្នែក​ខ្លះ ពុំមាន​លទ្ធភាព​ក្នុង​ការជួសជុល ម្យ៉ាង​ជាប់​កសាង​ទី​វត្ត​អារាម​ផង​នោះ ព្រះ​តេជគុណ ស គឹម​ឆាយ ព្រះចៅអធិការ​វត្ត​ឯក​រង្សី និង​បាន​ការឯកភាព​ពី​ឯកឧត្តម ស៊ុយ សែម ប្រគល់ជូន​ព្រះចៅអធិការ​វត្ត​ឯក​រង្សី ហៅ​វត្ត​កញ្ជរ​ខាងត្បូង ដើម្បី​គ្រប់គ្រង​ជួសជុល​និង​ថែរក្សា​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ​ឆ្នាំ​២០២៤ ដោយ​បាន​ប្តូ​ឈ្មោះ​ទៅ​ជា «​រាំង​ទិល​សាគរ​សែន​មានជ័យ បារមី​វត្ត​កញ្ជរ​ខាងត្បូង​» វិញ​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​កោតសរសើរ​និង​លើកទឹកចិត្ត​ដល់​ចំណុះ​ទូកង «​រាំង​ទិល​សាគរ​សែន​មានជ័យ បារមី​វត្ត​កញ្ជរ​ខាងត្បូង​» ទាំងអស់ ដែល​កន្លង​មក​តែង​បាន​ខិតខំ​បញ្ចេញ​កម្លាំងកាយ ចិត្ត ស្មារតី ឆ​ន្ទ​: និង​ទេពកោសល្យ ដណ្តើម​ជ័យលាភី​ជូន​ខេត្ត​។

​នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤-១៦ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​កាន់​ភ្ជាប់​នូវ​វិន័យ និង​រួម​សាមគ្គី​គ្នា​ជា​កម្លាំង​ដ៏​រឹងមាំ​មួយ ដើម្បី​យក​ជ័យជម្នះ​លើ​គួរ​ប្រកួត​របស់​ខ្លួន​ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់​ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​បន្ត​ចុះ​ពិនិត្យមើល​ទូកង​មួយគ្រឿង​ទៀត​ឈ្មោះ «​តេជោ​សែនជ័យ​បារមី​ឃ្លាំង​មឿង​» របស់​វត្ត​កញ្ជរ​ខាងជើង ព្រមទាំង​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​បរិស្ថាន​សិក្សា​អប់រំ និង​តម្រង់​ទិស​ដល់​សិស្សានុសិស្ស នៃ​វិទ្យាល័យ ស៊ុយ សែម នទី​សេដ្ឋា ស្ថិតក្នុង​ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា ទូកង​ប្រភេទ​បុរស​ចំនួន​៣​គ្រឿង ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​នៅឯ​រាជធានី​ភ្នំពេញ រួមមាន​៖
​ទី​១៖ ទូក «​រាំង​ទិល​សាគរ​សែន​មានជ័យ បារមី​វត្ត​កញ្ជរ​ខាងត្បូង​» ឧបត្ថម្ភ​ដោយ​លោក​អ្នកឧកញ៉ា ទ្រី ភាព​
​ទី​២៖ ទូក «​តេជោ​សែនជ័យ​បារមី​ឃ្លាំង​មឿង​» រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​
​ទី​៣៖ ទូក «​តេជោ​កែវ​វិជ័យ​បារមី​ចៅសែន​» រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.