ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​សំខាន់​ជួយ​បញ្ជូន​សារ​អប់រំ​ទៅ​ប្រជាជន​ឱ្យ​ចៀសផុត​ពី​ការប្រើប្រាស់ ការជួញដូរ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​បញ្ហា​គ្រឿងញៀន !

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​សំខាន់​ជួយ​បញ្ជូន​សារ​អប់រំ​ទៅ​ប្រជាជន​ឱ្យ​ចៀសផុត​ពី​ការប្រើប្រាស់ ការជួញដូរ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​បញ្ហា​គ្រឿងញៀន !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ នៃ​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​លើកឡើង​ថា អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​បញ្ជូន​សារ​ក៏​ដូចជា​ការអប់រំ​នានា​ជូន​ដល់​សាធារណជន​ដើម្បីអោយ​ជៀសផុត​ពី​ការប្រើប្រាស់ ការសេព​គ្រឿងញៀន និង​ការជួញដូរ​គ្រឿងញៀន ហើយ​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​បញ្ហា​គ្រឿងញៀន​។

​ឯកឧត្តម បាន​មានប្រសាសន៍​ដូចនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ស្តីពី «​តួនាទី​អ្នកសារព័ត៌មាន​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​» រៀបចំ​ដោយ​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួង​ព័ត៌មាន សហការ​ជាមួយ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​សាលចតុម្មុខ​មង្គល ទីស្តីការ​ក្រសួង​ព័ត៌មាន​
​។​

​សិក្ខាសាលា​ដែល​បាន​ធ្វើឡើង​នា​ឱកាស​នេះ​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ដល់​អ្នកសារព័ត៌មាន ពិធីករ ពិធី​ការិនី ផលិត​ករ អ្នកសរសេរ និង​អ្នករាយការណ៍​ព័ត៌មាន បាន​យល់ដឹង​ពី​បញ្ហា​គ្រឿងញៀន ចូលរួម​ផ្សព្វផ្សាយ ចែករំលែក​នូវ​សារ​អប់រំ​អំពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​ការចូលរួម​ចំណែក​នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្រាប់​ដំណើរការ​អង្គ​សិក្ខា សាលា​រយៈពេល​កន្លះ​ថ្ងៃ​នេះ គឺ​មាន​អ្នកជំនាញ​មកពី​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ ការយល់ដឹង​អំពី​បញ្ហា​គ្រឿងញៀន និង​ការផ្សព្វផ្សាយ​អប់រំ​, យន្តការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងថា អ្នកសារព័ត៌មាន​ដែល​បាន​សរសេរ​អត្ថបទ ផលិត​បទ​យក​ការ ពិធីករ ពិធី​ការិនី ដែល​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​បញ្ហា​នាំអោយ​គ្រោះថ្នាក់​ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការចូលរួម​ពង្រឹង​នូវ​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ ហើយក៏​ជា​ការ​រំលឹក​ជា​ប្រចាំ​តាមរយៈ​សារ​និយាយ​ពី​ផលប៉ះពាល់​ដែល​កើតចេញ​ពី​គ្រឿងញៀន​។ បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សកល មិនមែន​ត្រឹមតែ​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​បាន​ប្រឈម​លើ​បញ្ហា​នេះ​ផង​ដែរ​,​បញ្ហា​គ្រឿងញៀន​មិនមែន​ជា​រឿង​ដោយ ឡែក​របស់​ប្រទេស​ណាមួយ​នោះទេ ប៉ុន្តែ​ជា​រឿង​រួម​សម្រាប់​បណ្តា​ប្រទេស​ទាំងអស់ ហើយ​ក៏​មិនមែន​ជា​រឿង​កើត​ឡើង​ដោយ​ឯងៗ​នោះទេ គឺមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ដូច្នេះ​ហើយ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន គឺ​មិនមែន​តែ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អាចធ្វើ​បាន​ជោគជ័យ​នោះទេ ចាំបាច់​ណាស់​ត្រូវការ​កិច្ចសហការ​ជាមួយ​គ្រប់​ដៃគូរ​ពាក់​ពន្ធ័​ទាំង​អស់ ហើយ​ក្នុង​ថ្ងៃនេះ គឺ​ទទួលបាន​ការចូលរួម​បន្ថែម​ទៀត​ពី​អ្នកសារព័ត៌មាន ពិធីករ ពិធី​ការិនី ផលិត​ករ អ្នកសរសេរ និង​អ្នករាយការណ៍​ព័ត៌មាន ដែល​បាន​តាំងចិត្ត​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល ទៅ​លើ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ក្នុង​អាណត្តិ​ទី​៧​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​ការដឹកនាំ​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​កំណត់​យក​វិធានការ​អប់រំ​ផ្សព្វផ្សាយ​ជា​វិធានការ​ចម្បង​សំដៅ​ទប់ស្កាត់ និង​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន ក្នុងចំណោម​ពលរដ្ឋ​មួយចំនួន​នៅ​កម្ពុជា កសាង​សង្គម​កម្ពុជា​មួយ​ដែល​គ្មាន​គ្រឿងញៀន ហើយ​ដែល​ចាំបាច់​ត្រូវការ​ចូលរួម​របស់​គ្រប់​ភាគី​ទាំងអស់​។ ដូច្នេះហើយ កិច្ចសហការ​ពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន គឺជា​រឿង​ចាំបាច់​ដែល​ត្រូវតែ​ធ្វើ​ជាប់​ជាប្រចាំ ដើម្បី​ប្រឹងប្រែង​ផ្សព្វផ្សាយ​អនុវត្ត​ឱ្យ​សម្រេច​នូវ​ការប្តេជ្ញាចិត្ត «​កម្ពុជា​ជា​ប្រទេស​គ្មាន​គ្រឿងញៀន និង​រក្សា​គ្រួសារ​នី​មួយៗ ជា​គ្រួសារ​ស្អាតស្អំ គ្មាន​គ្រឿងញៀន តាម​ទស្សនវិស័យ ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿងញៀន​»​។​

​នៅក្នុង​ឱកាស​នៃ​អង្គ​សិក្ខាសាលា​នេះ​ដែរ​, ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ និង​សាធារណជន​ទូទៅ​បន្ត​ចូលរួម​ប្រើប្រាស់ APP NoDrug ទាំងអស់គ្នា​ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ដល់​សមាជិក​គ្រួសារ មិត្ត​ភ័ក្តិ​ឱ្យ​ប្រើប្រាស់​ទាំងអស់គ្នា ដែល​រហូត​មកដល់ពេលនេះ មាន​អ្នក ចូលរួម​ដោ​ន​ឡូត App (No Drug) ជា​កម្មវិធី​ទូរស័ព្ទ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មាន​ចំនួន​ជាង ៤​មុឺន​នាក់ ហើយ​តាមរយៈ​កម្មវិធី​នេះ​គឺ​បាន​ធ្វើឱ្យ​សាធារណជន​ទូទៅ​បាន​យល់ដឹង​កាន់តែច្បាស់ និង​មាន​សមត្ថភាព​កាន់តែ​រឹងមាំ​ក្នុង​ការបង្ការ​ការពារ​ខ្លួន ការពារ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ហើយ​ជាងនេះទៀត គឺ​ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ដឹង និង​អាច​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច អនុវត្ត​ច្បាប់ ក្នុង​ការបង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​

​ជាមួយនេះដែរ ឯកឧត្តម ជា ចន្ទ័​បរិបូរណ៍ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រចាំ​ក្រសួង​ព័ត៌មាន បាន​បទ​បង្ហាញ​ពី​សមិត​សមិទ្ធិ​កម្ម ៣+១ គឺ​១៖ គ្រឿងញៀន និង​គ្រឿង​ស្រវឹង​, ២៖ គ្រោះថ្នាក់​ចរាចរណ៍​, ៣៖ ក្មេង​ទំនើង + ១ ជួញដូរ​មនុស្ស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.