ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ ក្រប​ខណ្ឌ​ទូទាំង​ខេត្ត នៅ​វិទ្យាល័យ​ពោធិ៍សាត់

​អភិបាលខេត្ត​ពោធិ៍សាត់ អញ្ជើញ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ ក្រប​ខណ្ឌ​ទូទាំង​ខេត្ត នៅ​វិទ្យាល័យ​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​បរិវេណ​វិទ្យាល័យ​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ ក្រប​ខណ្ឌ​ទូទាំង​ខេត្ត ដោយ​មាន​ការចូលរួម ពី​ឯកឧត្តម​អភិបាលរង​ខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និង​ក្មួយៗ​សិស្សានុសិស្ស មក​ពី​សាលា​បឋមសិក្សា​ពោធិ៍សាត់ អនុ និង​វិទ្យាល័យ​ពោធិ៍សាត់ ប្រមាណ​ជិត​២​ពាន់​នាក់​។​

​បន្ទាប់ពី​បាន​អាន​សារលិខិត របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ដែល​ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​គ្រប់​កម្រិត របស់​កូនៗ​ក្មួយៗ​នោះ​រួចមក​, ឯកឧត្តម ខូ​យ រី​ដា ក៏បាន​លើកឡើង​ថា វិស័យ​អប់រំ គឺជា​វិស័យ​អាទិភាព​មួយ ដែល​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន​យកចិត្តទុកដាក់​ខ្ពស់ ទាំង​ផ្នែក​បរិមាណ និង​គុណភាព​។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា ក្រោម​ម្លប់​នៃ​សុខសន្តិភាព របស់​សម្តេច​តេជោ ហ៊ុន សែន និង​បន្ត​ដឹកនាំ​ដោយ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​មាន​បំណង​ដើរ​ឆ្ពោះ​ទៅ​បង្កើត​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍន៍​សង្គម និង​កំណើន​សេដ្ឋកិច្ច​។
​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​អភិវឌ្ឍន៍ និង​កែទម្រង់​វិស័យ​អប់រំ ចំនួន​៤​ចំណុច​ធំៗ ក្នុង​គោលដៅ​ពង្រឹង​វិស័យ​អប់រំ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ពិសេស​ក្នុង​ឆ្នាំ​សិក្សា​២០២៤-២០២៥​នេះ ជា​ឆ្នាំ​ប្រឡង​ប្រណាំង ស្តង់ដា​សាលារៀន​គម្រូ​នៅ​ទូទាំង​ប្រទេស​។​

​ឯកឧត្តម ខូ​យ រី​ដា បន្ថែមថា សម្រាប់​ខេត្ត​ពោធិ៍សាត់ លោក​បាន​ប្តេជ្ញាចិត្ត​យក​វិទ្យាល័យ​ពោធិ៍សាត់ ដើម្បី​ឱ្យ​សម្រេច​បាន​ជា​សាលារៀន​គម្រូ​នៅ​ទូទាំង​ប្រទេស ហើយ​អនុវិទ្យាល័យ​ពោធិ៍សាត់ និង​បឋមសិក្សា​ពោធិ៍សាត់ ក៏​ជា​គោលដៅ​សាលា​គម្រូ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ ក្នុង​ទីប្រជុំជន​ខេត្ត​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត ចង់ឃើញ លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់​ក្នុង​ការបំពេញ​ការងារ មាន​ឆន្ទះ មាន​បរិស្ថាន​អប់រំ​ល្អ មាន​សាមគ្គីភាព​ផ្ទៃក្នុង បណ្តុះ និង​សាបព្រោះ​បំនិន​ជីវិត ធ្វើយ៉ាងណា​កុំ​ឱ្យ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន មាន​ការខកចិត្ត​មក​លើ​យើង​។ ជាមួយគ្នា​នោះ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ធ្វើ​យ៉ាងណា​ត្រូវ​តែ​ខិតខំ​រៀនសូត្រ ដើម្បី​ឱ្យ​ក្លាយខ្លួន​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ ជា​ពិសេស​ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្រឿងញៀន ដែល​ជា​ប្រភព​នៃ​ការបំផ្លាញ​អនាគត ធ្វើឱ្យ​បាត់បង់​ការសិក្សា ឃ្លាតឆ្ងាយ​ពី​គ្រួសារ និង​សង្គមជាតិ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏បាន​ផ្តល់​ប័ណ្ណ​សរសើរ និង​វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​លោកគ្រូ អ្នកគ្រូ នៃ​អនុវិទ្យាល័យ​ពោធិ៍សាត់ និង​សាលាបឋមសិក្សា​ពោធិ៍សាត់ ដែល​មាន​ស្នាដៃ​ក្នុង​ការបំពេញ​ការងារ លើ​ការបង្រៀន និង​រៀន ក្នុង​ឆ្នាំ​សិក្សា ២០២៣-២០២៤ និង​បាន​បន្ត​ជួប​សំណេះសំណាល ព្រមទាំង​ផ្តល់​ប្រសាសន៍​ណែនាំ​តម្រង់​ទិស​មួយចំនួន ដល់​គណៈ​គ្រប់គ្រង​សាលា និង​លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ​ពោធិ៍សាត់ ដើម្បី​ឈាន​ទៅ​សម្រេច​ជា​សាលារៀន​គម្រូ​ទូទាំងប្រទេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.