ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

សេចក្តី​ជូន​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

សេចក្តី​ជូន​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន អ្នកសារព័ត៌មាន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា​៖ នៅ​ថ្ងៃ​ទី​៣១​ខែ តុលា ឆ្នាំ​២០២៤ នេះ​លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឱ្យ​សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​កោះហៅ​ភាគី​ខាង​រថយន្ត​និង​ខាង​ម៉ូតូ​ដែល​មាន​ទំនាស់​តាម​ដងផ្លូវ ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម មក​ធ្វើ​ការសាកសួរ​បំភ្លឺ ជុំវិញ​បញ្ហា​ដែល​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែតុលា​ឆ្នាំ​២០២៤​។

​ពេល​សាកសួរ​ភាគី​ទាំងពីរ​បាន​ទទួលស្គាល់​ថា អ្វី​ដែល​បានកេី​ត​ឡេីង​នា​យប់​ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ​២០ ២៤ នោះ​គឺ​ដោយសារ​ភាគី​ទាំង​ពីរ​មិន​មាន​ការ​យោគ យល់​គ្នា​ក្នុងពេល​ធ្វេី​ចរាចរណ៍​លេ​ី​ដងផ្លូវ ទើប​បង្ក​ទៅជា​ជម្លោះ​រវាង​ភាគី​ទាំង​ពីរ​និង​ត្រូវបាន​គេ​ថត​បង្ហោះ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម ។

​នៅពេល​នេះ​ពួកគាត់​បាន​ស្រុះស្រួល គ្នា​បញ្ចប់​បញ្ហា​នោះ​ហើយ ទន្ទឹមនេះ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ភាគី​ទាំងពីរ​កុំឱ្យ​មាន​សកម្មភាព​បែប​នេះ​បន្ត​ទៀត នៅពេល​ក្រោយ ពិសេស​ត្រូវ​មាន​ការយោគយល់​អធ្យាស្រ័យ​គ្នា​ក្នុងពេល​ធ្វេី​ចរាច​រណ៍តា​មដង​ផ្លូវកុំប​ង្ក​ជម្លោះ​នាំឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ។

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ ២០២៤ ឃើញ​មាន​ការ​បង្ហោះ ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម នូវ​ឃ្លីប​វីដេអូ​មួយ​ដែល​បង្ហាញ​នូវ​ឥរិយាបថ​របស់​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 2CA-1797 ទៅលើ​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដែល​គ្នា​០២​នាក់​មាន​ផ្លាក​លេខ បាត់ដំបង 1AM-2318 នៅតាម​ដងផ្លូវ​មួយកន្លែង​ក្នុង​ក្រុង​បាត់ដំបង ដែល​ឃ្លីប​វីដេអូ​នេះ​ធ្វើឱ្យ​មាន​ការចាប់អារម្មណ៍​ពី​មហាជន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម និង​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​មាន​ចំណាត់ការ​ចំពោះ​បញ្ហា​នេះ​។​

​ពេលនេះ​សមត្ថកិច្ច​បាន​បញ្ចប់​ការសាកសួរ​និង​ភាគី​ទាំងពីរ​បាន​ស្រុះស្រួល​គ្នា​ហើយ គាត់​បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​។

​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន អ្នកសារព័ត៌មាន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាប​ជា​ព័ត៌មាន សូម​អរគុណ​៕(​ក្រុម​ការ ងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​/​ក្រុង​បាត់ដំបង​)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.