ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្ដេច​តេជោ ហ៊ុន សែន សម្របសម្រួល​បញ្ចប់​ជម្លោះ​រវាង ចៅ ណន សុខ​ហេង និង​ថៅកែ

សម្ដេច​តេជោ ហ៊ុន សែន សម្របសម្រួល​បញ្ចប់​ជម្លោះ​រវាង ចៅ ណន សុខ​ហេង និង​ថៅកែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤ រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ចៅ ណន សុខ​ហេង អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ដែល​មាន​ជម្លោះ​ជាមួយ ឈ្មោះ គា ច​ន្ធូ ម្ចាស់​ក្រុមហ៊ុន​«​ស៊ា​ង ឡ​ង មីង​ស៊ូ​» លក់ និង​ផ្គត់ផ្គង់​សម្ភារៈ​ការពារ​ជម្រាប​ទឹក ដែល​មាន​ទីតាំង​នៅ​ផ្លូវ​ភ្នំពេញ ហាណូយ ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ចូល​ជួប​ដើម្បី​សម្របសម្រួល​បញ្ចប់​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​មាន​ការចូលរួម​សម្របសម្រួល​ដោយ ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​នៅក្នុង​ការសម្របសម្រួល​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​ស្នើសុំ​អោយ​ភាគី​ជម្លោះ និង​បាន​ណែនាំ​ទៅ គណៈកម្មាធិការ​នីតិកម្ម​ព្រឹទ្ធសភា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​សម្របសម្រួល​បញ្ចប់​ជម្លោះ​នេះ​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​កុំ​ឲ្យ​បន្ត​ដេញដោល​រក​ខុស​ត្រូវ​អ្វី​បន្ថែម​ទៀត ពិសេស​កុំ​មានការ​គុំគួន​គ្នា និង​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា​បញ្ឈប់​ការផ្សាយ អ្នក​នេះ​ខុស អ្នក​នេះ​ត្រូវ​បន្តទៀត​។

​បន្ទាប់​ពី​បញ្ចប់ សម្ដេច​តេជោ បានអនុញ្ញាត​ឲ្យ ចៅ ណន សុខ​ហេង បាន​ថតរូប​អនុស្សាវរីយ៍ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០​ដុល្លារ​សហរដ្ឋអាមេរិក និង ៣៥​លាន​រៀល ព្រមទាំង​បាន​បង្កើត​អាជីវកម្ម​ឡ​ដុត​នំប៉័ង​មួយ​នៅក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ដល់​ចៅប្រុស ដើម្បី​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ លើសពីនេះ សម្ដេច​តេជោ បាន​ណែនាំ​ចៅប្រុស ណន សុខ​ហេង ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការប្រកប​អាជីវកម្ម​ដែល សម្ដេច​បាន​ផ្ដល់​អោយ​ពេលនេះ ពិសេស​ត្រូវ​ចេះ​យក​លុយ​បង្កើត​លុយ ហាម​លេងល្បែង និង ស្មោះត្រង់​ជាមួយ​ប្រពន្ធ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.