ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិការ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា  និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិការ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្ត ខែវិច្ឆិការ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងការតាំងពិពណ៌ភូមិមួយផលិតផលមួយ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ ផ្តោតលើរបៀបវរ:ចំនួន៥ រួមមាន:
១-ប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែតុលា និងលើកទិសដៅបន្តសម្រាប់អនុវត្តខែវិច្ឆិការ ឆ្នាំ២០២៤
២-ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងការតាំងពិពណ៌ភូមិមួយផលិតផលមួយ
៣-ផ្សព្វផ្សាយផែនការស្តីពីការពង្រឹងវិធានការ រក្សា សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម
៤-ផ្សព្វផ្សាយផែផែនការសកម្មភាពរយះពេល៥ឆ្នាំ
៥-សេចក្តីណែនាំផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផែនជំនាញ និង អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ រហូតបានលទ្ធផលគួរជាទីមោទនៈ និងបានជម្រុញដល់គ្រប់ផែនជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងបន្តទៀត រិះរកគ្រប់មធ្យោបាយ ដើម្បីឲ្យអង្គភាពរបស់យើងកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏ បានដាក់ចេញផែនការ និងជម្រុញដលកងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ត្រូវ
-ពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម
-ពង្រឹងទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង
-ពង្រឹងផ្សផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
-ពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់អំពីគ្រឿងញៀន
-ពង្រឹងការងារស្នូល ការប្រចាំបញ្ជា ការយាមល្បាត ត្រួតពិនិត្យ ការចាត់តាំង អវត្តន៍
-ពង្រឹងការថែរក្សា ការកសាង អភិឌ្ឍន៍ជំរំបន្ទាយ ការដាំដុះ និងចិញ្ចឹមសត្វ
-ពង្រឹងគ្រប់គ្រងចំណូល សំណាកស្រុក និងការស្នាក់នៅរបស់ជនបរទេស
-ពង្រឹងបណ្តុះបណ្តាលបន្ថែម មន្ត្រីនគរបាលលើចំណេះ ជំនាញពត៌មានវិទ្យា (Digital)
-ពង្រឹងការងារ ការផ្តល់សេវាសាធារណះ និងឆ្លើយតបសំណូមពរប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា
-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ សមត្ថកិច្ចស្ថាស្ថាប័នពាក់ព័ន្ធ ទាំងក្នុងខេត្តនិងតាមព្រំដែន
-ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.