ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ និង​លោក ឃួ​ង ស្រេង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ឆ្នាំ​២០២៤-២០២៨

​លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ និង​លោក ឃួ​ង ស្រេង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ឆ្នាំ​២០២៤-២០២៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ទី​១ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» របស់​ក្រសួង​មហាផ្ទៃ ឆ្នាំ​២០២៤-២០២៨ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំងប្រដាប់អាវុធ ចំណុះ​អោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ក្នុង​ការរួមចំណែក​ថែរក្សា ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ចាត់តាំង​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​នូវ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ដោយ​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បាន​យ៉ាង​ល្អប្រសើរ ទប់ស្កាត់​បាន​ទាំងស្រុង​នូវ​បដិវត្ត​ពណ៌ ធានា​ប្រក្រតីភាព​សង្គម ជីវភាព​សង្គម​លើ​គ្រប់​វិស័យ រក្សា​ប្រក្រតីភាព​មីក្រូ​សេដ្ឋកិច្ច បង្កើន​ជំនឿ​ទុកចិត្ត ដល់​អ្នកវិនិយោគគិន ពាណិជ្ជករ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅ ដោយ​ភាពសុខដុមរមនា​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​រក្សា​បាន​នៅ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បាន​យ៉ាង​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ ដោយ​ចំនួន​បទល្មើស​បាន​កើត​មាន​ចំនួន​២៤៩​លើក​/២៦៤​ករណី គឺ​ថយ​ចុះ​១៥​ករណី​។​

​ក្នុងនោះ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ម្ចាស់​ការបង្ក្រាប​បទល្មើស​បាន​សរុប​២៣១​ករណី ពិសេស​ថែមទៀត​នោះ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ចូលរួម​ទប់ស្កាត់​ព្រឹត្តការណ៍​ថ្ងៃទី​១៨ សីហា ឆ្នាំ​២០២៤​ថ្មីៗ​នេះ ដោយ​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច បាន​ព្យាយាម និង​ប៉ុនប៉ង បង្វែរ​ពី​ការធ្វើ​បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ទៅ​ជា​ការ​បំផុស​ចលនា ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​លោក ឃួ​ង ស្រេង បាន​បន្ថែមថា ទោះបី​យើង​អនុវត្ត​បាន​ជោគជ័យ​ដូច​ខាង​លើក្តី យើង​ក៏​នៅ​មាន​ចំណុច​ខ្វះខាត សេសសល់ ដែល​យើង​ត្រូវ​រួមគ្នា​ជំនះ​ដោះស្រាយ តាមរយៈ​ការប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព ស្របទៅតាម​គោលការណ៍​រដ្ឋបាល​ឯកភាព ដើម្បី​ឈាន​ទៅ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​យ៉ាង​ពិតប្រាកដ​។​

​លោក​អភិបាល​រាជធានី បញ្ជាក់ថា ការផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ខាងលើនេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ នៃ​ផែនការ​យុទ្ធសាស្ត្រ គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» របស់​ក្រសួង​មហាផ្ទៃ​ឆ្នាំ​២០២៤-២០២៨ សំដៅ​ពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​ផ្នែក​រដ្ឋបាល​ស៊ីវិល និង​ទាំង​ផ្នែក​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ឱ្យ​កាន់តែ​យល់​ច្បាប់​ពី​គោលការណ៍​ដឹកនាំ បញ្ជា នីតិវិធី និង​ការចាត់តាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ក្នុង​ដែន​សមត្ថកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយគ្នា​នោះ​ដែរ​លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ បានឱ្យដឹងថា ការផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» របស់​ក្រសួង​មហាផ្ទៃ ឆ្នាំ​២០២៤-២០២៨​នេះ ធ្វើឡើង​ខណៈដែល​ការងារ​នេះ រដ្ឋបាល​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាន​និង​កំពុង​អនុវត្ត​ការងារ​នេះ​បាន​យ៉ាង​ល្អ​១០០% នៅ​ភ្នំពេញ គោលនយោបាយ​អ្វី​ក៏ដោយ បើ​មិន​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ គឺ​មិន​ទទួលបាន​ជោគជ័យ​ឡើយ​។​

​លោក​សន្តិ​បណ្ឌិត បញ្ជាក់ថា សន្តិសុខ​សំខាន់​ណាស់ កងកម្លាំង អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាំ​ថា «​ប្រហែស​បាត់ ប្រយ័ត្ន​គង់​»​។ សំរាប់​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ឃួ​ង ស្រេង តែង​ក្រើនរំលឹក​ជានិច្ច ដល់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អោយ​យកចិត្ត​ដាក់ ក្នុងការ​ធ្វើ​យ៉ាងណា​ឱ្យ​ភូមិ សង្កាត់ នៅ​រាជធានី​ភ្នំពេញ មាន​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.