ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ភ្នាក់ងារ​ដឹកជញ្ជូន​ម្ហូបអាហារ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់

​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ភ្នាក់ងារ​ដឹកជញ្ជូន​ម្ហូបអាហារ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក គីម សុង នាយការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​គ្រូ​បង្គោល​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើ​បទ​បង្ហាញ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ការបើកបរ ក្នុង​កម្មវិធី​យុទ្ធនាការ​សុវត្ថិភាព ឆ្នាំ​២០២៤ ដល់​ភ្នាក់ងារ​ដឹកជញ្ជូន​ម្ហូបអាហារ (Nham24 ) ចំនួន​៤២​នាក់​។​

​កម្ម​ពិធី​នេះ​ធ្វើឡើង​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គ​អង្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​បាន​រៀបចំ​ធ្វើឡើង​នៅ​វេទិកា ៧​មករា​ខេត្ត ដែល​ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ និង​តំណាង​ក្រុមហ៊ុន​ញ៉ាំ​២៤ (Nham24 ) ព្រមទាំង​បាន​ប្រគល់​សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ប័ណ្ណ​ផ្សព្វផ្សាយ​ស្តីពី​សុវត្តិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​ភ្ងាក់ងារ​ដឹកជញ្ជូនយ​ក​ទៅ​អាន​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​

​ក្នុង​បទ​បង្ហាញ​នេះ នគរបាល​ជំនាញ​មាន​ផែនការ​យ៉ាង​ច្បាស់លាស់​ដោ​យ​សហការ​ជាមួយ​មន្ទី​អប់រំ​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ក្នុង​ការចុះ​បើក​វគ្គ និង​បទ​បង្ហាញ សកម្មភាព​នេះ​ទៀតសោធ នគរបាល​ចរាចរណ៍​ធ្វើឡើង​ដើម្បី​បញ្ជ្រៀប​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ជាមួយគ្នានេះ​ដែរ​លោក​សំណូមពរ​ដល់​ប្រជាព​រដ្ឋ ទាំងអស់​ចូលរួម​គោរ​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់គ្នា «​ស្រលាញ់​ជីវិត ស្រលាញ់​គ្រួសារ ស្រលាញ់​អ្នក​ដ៏​ទៃ​ចូលរួម​គោរ​ច្បាប់​ចរាចរណ៍​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.