ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ប្រមុខ​ក្រសួងមហាផ្ទៃ កម្ពុជា​-​ថៃ ប្ដេជ្ញា​ពូន​ជ្រុំ​កិច្ច​សហប្រតិបត្តិ​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ទាំងសងខាង​

ប្រមុខ​ក្រសួងមហាផ្ទៃ កម្ពុជា​-​ថៃ ប្ដេជ្ញា​ពូន​ជ្រុំ​កិច្ច​សហប្រតិបត្តិ​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ទាំងសងខាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម អនុ​ធី​ន ឆាន​វីរ​គូ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ប្រកប​ដោយ​ភាតរភាព​ដូចៗ​គ្នា ក្នុងការ​ពូន​ជ្រុំ ជំរុញ និង​គាំទ្រ​គ្រប់បែបយ៉ាង ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ជាពិសេស​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​ដែល​ផ្ដល់​បរិយាកាស​អំណោយផល​ដល់​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ធុរជន និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​។​

​ការប្ដេជ្ញា​ចិត្ត​ជា​វិជ្ជមាន​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ប្រមុខ​ក្រសួង​មហាផ្ទៃ​ទាំងពីរ អញ្ជើញ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​អភិបាល​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ ដែល​ភាគី​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ នេះ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​សម​ភាគី​ថៃ ក៏​បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ខិតខំ​អនុវត្ត​ស្មារតី​នៃ​កិច្ចប្រជុំ​កាលពី​ឆ្នាំ​២០២២ ធ្វើឱ្យ​ទំនាក់ទំនង​ខេត្ត​នឹង​ខេត្ត ជារួម​ប្រទេស​និង​ប្រទេស​បន្ត​មាន​ភាពល្អប្រសើរ ទប់ស្កាត់​បាន​នូវ​បាតុភាព​អវិជ្ជមាន​នានា តាមរយៈ​ការផ្លាស់ប្ដូរ​ព័ត៌មាន ការផ្លាស់ប្ដូរ​ទស្សនកិច្ច និង​ជំនួប​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​នានា​។​

​ភាគី​ទាំងពីរ ក៏​បាន​បន្ត​ផ្លាស់ប្ដូរ​យោបល់​គ្នា លើ​ប្រធានបទ​សំខាន់ៗ ជាអាទិ៍ ករណី​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ការងារ​ច្រកទ្វារព្រំដែន ការនាំ​ចេញ​កសិផល​កម្ពុជា​ទៅ​ប្រទេស​ថៃ ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា និង​ដកស្រង់​បទពិសោធ​ទៅវិញទៅមក និង​ការរៀបចំ​ក្រុមមន្ត្រី​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ព័ត៌មាន​។ ជាពិសេស​ទំនាក់ទំនង​ការងារ​ដទៃ​ទៀត ឱ្យបាន​ឆាប់រហ័ស​នឹង​ទាន់ពេលវេលា​។ ភាគី​ទាំងពីរ បាន​សម្ដែង​ក្ដីសង្ឃឹម និង​ជឿជាក់​ថា តាមរយៈ​កិច្ចប្រជុំ​នេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​និង​ប្រទេស និង​ដោយឡែក​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត ទាំង​លើ​វិស័យ​សន្តិសុខ ការធ្វើ​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.