ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

តំណាង​ទេសរដ្ឋមន្ត្រី គន់ គីម នាំ​អំណោយ​ចែក​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​១០០​គ្រួសារ នៅ​ឃុំ​គោ​កមន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ

តំណាង​ទេសរដ្ឋមន្ត្រី គន់ គីម នាំ​អំណោយ​ចែក​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​១០០​គ្រួសារ នៅ​ឃុំ​គោ​កមន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ លោក ឈឿង ផល្លា​ង ប្រធាន​មន្ទីរ​សារ​ធា​រណការ និង​ដឹកជញ្ជូន​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល បាន​ដឹកនាំ​ក្រុមការងារ នាំ​អំណោយ​របស់​លោកគតិ​សង្ហ​បណ្ឌិត គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ឧត្តរមានជ័យ ចែកជូន​ដល់​ប្រជា​ពល​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​១០០​គ្រួសារ ក្នុង​ឃុំ​គោ​កមន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ​។​

​នៅក្នុង​ឱកាស​នោះ​លោក ឈឿង ផល្លា​ង បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក ពី​លោក​ទេស​រដ្ឋមន្ត្រី​គតិ​សង្គហ​បណ្ឌិត គន់ គីម ផ្ញើ​ប្រគេន​ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​វត្តមាន​នៅ​ទីនេះ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​បន្ទាយ​អំពិល​ទាំងមូល​ផងដែរ​។​

​លោក ឈឿង ផល្លា​ង ក៏​បាន​ថ្លែង​ប្រគេន​ព្រះសង្ឃ និង​ជំរាបជូន​ប្រជាពលរដ្ឋ ពី​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បច្ខុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភាជាតិ និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បច្ចុប្បន្ន ដែល​បន្ត​មរតក​ដឹកនាំ​ពី​សម្តេច​តេជោ ហ៊ុន សែន​។​

​លោក​បញ្ជាក់ទៀតថា សម្រាប់​ខេត្ត​ឧត្តរមានជ័យ ជា​ខេត្ត​ដាច់​ស្រ​យ៉ាល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​មាន​លោក​ទេស​រដ្ឋមន្ត្រី​គតិ​សង្គហ​បណ្ឌិត គន់ គីម ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ជា​ច្រើន​អាណត្តិ និង​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក ក្រោម​មាគ៌ា​ដឹកនាំ​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ការអភិវឌ្ឍន៍​ខេត្ត​មួយ​នេះ​ឱ្យមាន​រីកចម្រើន​គ្រប់​វិស័យ ដោយ​មាន​ផ្លូវ​ស្អាត​ខ្វាត់ខ្វែង មាន​សាលារៀន មាន​វត្ត​អា​រ៉ា​ម មន្ទីរពេទ្យ មណ្ឌល​សុខភាព ដែល​ជា​កត្តា​ចម្បង​និង​អាទិភាព​ខ្ពស់​ជួយ​សម្រាល​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​។​

​លោក ឈឿង ផល្លា​ង ក៏​បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​មាន​សព្វថ្ងៃ ឱ្យ​នៅ​គង់វង្ស​យូ​អង្វែង ដើម្បី​ឱ្យ​ប្រទេស​ជាតិ​កាន់តែ​មាន​ការអភិវឌ្ឍ រីកចម្រើន​គ្រប់​វិស័យ​ថែមទៀត ពិសេស​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​ដែល​មាន​បំណង​បំផ្លាញ​សុខសន្តិភាព​ដែល​មាន​សព្វថ្ងៃនេះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​ជឿ​ទុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​ប្រសូត្រ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​។​

​ក្រៅ​ពី​បាន​ចែក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដល់​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ដែលជា​អំណោយ​របស់​លោក​ទេស​រដ្ឋមន្ត្រី​គតិ​សង្គហ​បណ្ឌិត គន់ គីម រួចមក លោក ឈឿង ផល្លា​ង ក៏​បាន​ប្រគេន​ស៊ីម៉ង់​ចំនួន ២​តោន ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​គូរ ស្ថិតក្នុង​ឃុំ​គោ​កមន ផងដែរ​៕

 


 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.