ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជំរុញ​ដល់​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី ត្រូវ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ​ដល់ ពលរដ្ឋ​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​នូវ​ព័ត៌មាន​ពិត ត្រឹមត្រូវ ប្រកប​ដោយ​វិជ្ជាជីវៈ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជំរុញ​ដល់​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី ត្រូវ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ​ដល់ ពលរដ្ឋ​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​នូវ​ព័ត៌មាន​ពិត ត្រឹមត្រូវ ប្រកប​ដោយ​វិជ្ជាជីវៈ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​មណ្ឌលគិរី ៖ ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ជំរុញ​ដល់​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​យល់​ច្បាស់​នូវ​ព័ត៌មាន​ពិត ត្រឹមត្រូវ ប្រកប​ដោយ​វិជ្ជាជីវៈ និង​យល់ដឹង​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​។ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​បែប​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ មន្ត្រី​ជាប់​កិច្ចសន្យា នៃ​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី និង​អ្នកសារព័ត៌មាន​ជាច្រើនរូប នា​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌលគិរី​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា មានប្រសាសន៍ថា វិស័យ​ព័ត៌មាន​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ដំណឹង​ចែកជូន​ដល់​គ្រប់​មជ្ឈដ្ឋាន​។​មិន​ត្រឹម​ប៉ុណ្ណោះ​ស្ថាប័ន​ព័ត៌មាន​ជាតិ អន្តរជាតិ ទាំង​រដ្ឋ​និង​ឯកជន​គឺជា​ប្រព័ន្ឋ​ផ្សព្វផ្សាយដ៏​ចាំបាច់​សម្រាប់​នាំ​យក​នូវ​សកម្មភាព​កិច្ចការងារ​របស់​រាជរដ្ឋាភិបាល​បង្ហាញ​ជូន​សាធារណៈជន​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ក្រសួង​ព័ត៌មាន មិនមែន​គ្រាន់តែ​ជា​ក្រសួង​ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​ទេ ហើយ​មន្ទីរ​ព័ត៌មាន​ក៏​មិនមែន​ត្រឹម​តែ​ទៅ​យក​ព័ត៌មាន ហើយ​ផ្សាយ​ព័ត៌មាន​នោះ​ដែរ ប៉ុន្តែ​ត្រូវ​តែ​ចេះ​គិត​ពី​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ព័ត៌មាន សម្រាប់​ប្រទេសជាតិ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ទាំងឡាយ​ដែល​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី​អនុវត្តន៍​បាន​នា​ពេលកន្លងមក ទោះបី​ជួប​ការលំបាក​ខ្វះខា​តក្តី តែ​បាន​ប្រឹងប្រែង​រួមគ្នា​ជំនះ​បំពេញ​ការងារ​សម្រេច​ជូន​ជាតិ និង​ខេត្ត​របស់​ខ្លួន ដែល​បង្ហាញ​ពី​ការលះបង់​គ្រប់បែបយ៉ាង​ដើម្បី​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ក្នុង​ខេត្ត​ឱ្យមាន​ការរីកចម្រើន​។​

​ក្នុង​ពិធី​សំណេះសំណាល​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើ​ទឹកចិត្ត​ដល់​មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​មន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី ត្រូវ​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​ការងារ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដោយ​គិតិបណ្ឌិត​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការកសាង​ប្រទេស​ឲ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​នា​ឱកាស​នោះ​ដែរ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ផ្តល់​ប័ណ្ណ​ស​សើរ​ចែកជូន​មន្ត្រីរាជការ​និង​មន្ត្រី​ជាប់​កិច្ចសន្យា​ដែល​មាន​ស្នាដៃ​បំពេញ​កិច្ច​ការងារ​នា​ពេលកន្លងមក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.