ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ករណី​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់

​សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ករណី​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ កាលពី​វេលា​ម៉ោង ១៣ និង​៣៤​នាទី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​ថ្ម​ដា និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃ​អយ្យការ​ខេត្ត​ពោធិ៍សាត់ បាន​បង្ក្រាប​ករណី​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់ ជនជាតិ​ចិន ពី​ខេត្ត​ព្រះសីហនុ ដល់​ខេត្ត​ពោធិ៍សាត់ ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ចំណុចរង្វ​ល់​មូល​ភ្លុក​ដំរី ស្ថិតក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​វាលវែង បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ LIU YANG JIAN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ប្រភព​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣​នាក់ មានឈ្មោះ​៖
​ទី​១- ឈ្មោះ ប្រាក់ សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​តៃកុង​ឡាន ស្នាក់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា
​ទី​២- ឈ្មោះ SUN HOU ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា
​ទី​៣- ឈ្មោះ FAN DING HING ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អាជីវករ ស្នាក់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង​។​

​ចំពោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ FAN DING HING បាន​បើកបរ រថយន្ត​ម៉ាក់ LEXUS LM 350 ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​2CA-7658 ធ្វើការ​គេចខ្លួន ពី​ចំណុច​រង្វង់​មូល​ភ្លុក​ដំរី រហូត​ដល់​បរិវេណ​ក្រុមហ៊ុន MDS ហេង​ហ៊ី​គ្រុប ថ្ម​ដា ក៏​បាន​រត់​គេច​ឡើង​លើ​អាគារ​ទុកចោល​មួយកន្លែង បណ្តាលឲ្យ​បាក់​ករជើង​ខាងឆ្វេង​។​

​បច្ចុប្បន្ន​ជន ជនសង្ស័យ​ទាំង​០៣​នាក់ និង​ជនរងគ្រោះ​០១​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ប្រគល់​ទៅឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.