ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ក្រសួងកសិកម្ម គាំទ្រឱ្យមានការបង្កើតសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា 

ក្រសួងកសិកម្ម គាំទ្រឱ្យមានការបង្កើតសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សមាគមន៍អ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ ដើម្បីបើកឱកាសឱ្យសមាជិកបានស្គាល់គ្នា និងបានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធ អ្នកប្រមូលទិញត្រី អ្នកចិញ្ចឹម និងអ្នកផ្គត់ផ្គង់ត្រីនៅលើទីផ្សារ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងកិច្ចពិភាក្សា ដែលរៀបចំឡើងដោយសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីសមាសភាព ក្រុមការងារនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលមានតួនាទីក្នុងការជួយសម្របសម្រួលនិងដោះស្រាយរាល់បញ្ហារបស់អាជីវករ អ្នកចិញ្ចឹមត្រី និងអ្នកផ្គត់ផ្គង់ត្រីនៅលើទីផ្សារជាដើម។

តាមរយៈការប្រកាសចេញនូវសមាគមផ្គត់ផ្គង់ត្រីនៅកម្ពុជានេះ លោក ហាស់ សារ៉េត បានជំរុញឱ្យសមាគមត្រូវអនុវត្តតាមតួនាទី ដែលបានចែងនៅក្នុងគោលការណ៍ ដើម្បីធ្វើយ៉ាងណា ឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវចេះចាប់ដៃគ្នា សាមគ្គីគ្នា និងចេះសម្របសម្រួលគ្នា ដើម្បីផលប្រយោជន៍ជួយដល់ជីវភាពរស់នៅប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ និងការរីកម្រើនលើវិស័យធនធានជលផល និងវារីវប្បកម្មជាដើម។
លោកបានថ្លែងថា «កន្លងមកនេះយើងបានស្នើឱ្យសមាគមត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់គតិយុទ្ធ ដែលបានចែងដោយរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក៏ត្រូវបានខកខានវិញ ប៉ុន្តែមកដល់ឥឡូវនេះសមាគមបានចុះបញ្ជីនៅក្រសួងរួចរាល់អស់ហើយ»។

បន្ថែមពីនេះ លោកបានស្នើឱ្យសមាជិកទាំងអស់ត្រូវចេះពិភាគ្សាគ្នា សហការគ្នា ហើយកុំឈ្លោះគ្នាឬឡូឡានៅក្នុងគ្រុប ឬតាមប្រព័ន្ធ Social Media ឡើយ ដូច្នេះរឿងកើតឡើងតិចតួច ត្រូវចេះអព្យាស្រ័យនិងសម្រួលគ្នា។

យ៉ាងនេះក្តីគេមើលឃើញថា ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាលោកស្រី នាង សុវណ្ណារី ក៏បានដើរតួនាទីសំខាន់នៅក្នុងការស្វែងរកដំណោះស្រាយ បញ្ហាជូនសមាជិកដែលមាននៅក្នុងក្រុមផងដែរ មិនត្រឹមតែប៉ុណ្ណោះអ្នកស្រីក៏មានគម្រោងបង្កើតទីផ្សារឱ្យកាន់តែច្រើនទូលាយថែមទៀតនៅកម្ពុជា។

លោកស្រីបានថ្លែងថា «ខ្ញុំនឹងខិតខំពង្រីកទីផ្សារមិនត្រឹមតែក្នុងស្រុកនោះទេ គឺធ្វើយ៉ាងមិចក៏ដោយដើម្បីសហការ ជាមួយនឹងអ្នកចិញ្ចឹមឱ្យគាត់ចិញ្ចឹម ឱ្យបានច្រើននាំផលិតផល ចេញក្រៅប្រទេស ជាត្រីងៀតក្តី ជាសាច់ស្រស់ក្តី គឺនាំចេញដូចជាប្រទេសជិតខាងយើង»។

គិតចាប់តាំងពីការបង្កើតសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សមាគមបានទទួលសមាជិកមានប្រមាណ១០ស្ថាប័ននៅកម្ពុជា។

សូមបញ្ជាក់ថា វិស័យជលផលនៅកម្ពុជាបានដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកធានាសន្តិសុខស្បៀងអាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមបម្រើសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញជាយុទ្ធសាស្ត្រអាទិភាព ដោយផ្ដោតលើការលើកកម្ពស់វារីវប្បកម្មនិងផលិតកម្មកែច្នៃក្នុងស្រុក ព្រមទាំងជំរុញ ការនាំចេញប្រកបទៅដោយប្រសិទ្ធភាព និងរក្សាបានស្ថេរភាពសន្តិសុខស្បៀង និងនិរន្តរភាពធនធានជលផល ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយអាទិភាពទី ៥ និងទី ៦ របស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.