ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

គរបាលប៉ុស្តិ៍ច្រ​កទ្វារអន្តរជា​តិប៉ោយ​ប៉ែត បណ្តេញ​ជនជាតិថៃ១១នាក់ និងប្រថាប់ត្រា​ហាមចូល​ប្រ​ទេសរ​យៈពេល០៥ឆ្នាំ ពីបទលួចឆ្លង​ដែន និងស្នាក់​នៅធ្វើ​ការងារ​ដោយខុសច្បាប់

គរបាលប៉ុស្តិ៍ច្រ​កទ្វារអន្តរជា​តិប៉ោយ​ប៉ែត បណ្តេញ​ជនជាតិថៃ១១នាក់ និងប្រថាប់ត្រា​ហាមចូល​ប្រ​ទេសរ​យៈពេល០៥ឆ្នាំ ពីបទលួចឆ្លង​ដែន និងស្នាក់​នៅធ្វើ​ការងារ​ដោយខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គរបាលប៉ុស្តិ៍ច្រ​កទ្វារអន្តរជា​តិប៉ោយ​ប៉ែត បណ្តេញ​ជនជាតិថៃ១១នាក់ និងប្រថាប់ត្រា​ហាមចូល​ប្រ​ទេសរ​យៈពេល០៥ឆ្នាំ ពីបទលួចឆ្លង​ដែន និងស្នាក់​នៅធ្វើ​ការងារ​ដោយខុសច្បាប់

(បន្ទាយមានជ័យ)នៅថ្ងៃទី១៧ ខែតុ​លា ឆ្នាំ២០២៤ វេលាម៉ោង១០និង៥០នាទី ប៉ុស្តិ៍នគរបា​លច្រកទ្វា​រព្រំដែនអន្តរ​ជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និង​គ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយ​កដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោ​យលោក​វរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈ​នាយរងការិយាល័យ ធ្វើការប្រគល់–ទទួល និងបញ្ជូន​ចេញពី​ប្រទេសនូវជន​ជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទ​លួចឆ្ល​ងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះ​រាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។

យោងតាមបញ្ជា​លោកឧត្តមសេនីយ៍ត្រី ប្រធាន​នាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍ន​គរ​បាលច្រកទ្វារព្រំដែនអន្តរជា​តិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ បន្ទាប់​មកប្រគល់ជូន​លោកស្រីអនុសេនីយ៍​ឯក JARUDA TONPRANG  ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគ​របា​លអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹ​ក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេ​សថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕ 

   

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.