ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយ​មានជ័យ បើកសិក្ខាសាលាស្តីពី​សុខភាពនគរបាល និងការ​សិក្សាអំ​ពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់

ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយ​មានជ័យ បើកសិក្ខាសាលាស្តីពី​សុខភាពនគរបាល និងការ​សិក្សាអំ​ពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយ​មានជ័យ បើកសិក្ខាសាលាស្តីពី​សុខភាពនគរបាល និងការ​សិក្សាអំ​ពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់

(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយ​មានជ័យ បានបើកវគ្គសិក្ខាសាលាស្តីពីសុខ​ភាពនគរបាល និងការសិក្សាអំពីការបង្កើតគិលានដ្ឋាន ដល់មន្ត្រីនគរបាលចំនួន៨០នាក់។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជុំ ហេង អគ្គនាយករង​ភស្តភា និង ហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ តំណាង​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុង​នោះ​ក៏មាន​ការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង និងសិក្ខា​កាមជា​ច្រើនរូប។

សិក្ខាសាលានេះ មានរយះ​ពេលចំនួន០២ថ្ងៃ គឺចាប់ថ្ងៃទី១៧ ដល់ ១៨ ខែតុលា ឆ្នាំ២០២៤ មាន​មន្ត្រីនគរ​បាលចូលរួម ចំនួន៨០នាក់ មកពីការិយាល័យនគរបាលជំនាញ បណ្តាអធិការដ្ឋាននគ​របាលក្រុង ស្រុក បញ្ជាការវ​រសេនាតូននគរបាល​ការពារព្រំដែនគោកទាំង៤។

គោលបំណងនៃកា​របង្កើតសិក្ខាសា​លានេះឡើង គឺដើម្បីបណ្តុះបណ្តាលជំនាញខ្លីដែលផ្តោតលើ ការពង្រឹង​សមត្ថភាពជំនាញផ្នែកសុ​ខភាព (សុខាភិបាល) ដល់មន្ត្រីនគរបាល ដើម្បីយកទៅ​ប្រើប្រាស់តា​មអង្គភាពឲ្យមានប្រសិទ្ធភាព ដូចជា វិធីបង្ការ ទប់ស្កាត់ ជម្ងឺឆ្លង ការប្រើប្រាស់ឱសថ ការសង្គ្រោះបឋម ក្នុងករណីមានមន្ត្រីនគរនបាលឈឺ ឬគ្រោះថ្នាក់ការងារពេលចុះបំពេញការងារ។

ក្រៅពីនេះ មន្រ្តីនគរបាលយើងក៏អាចមានលទ្ធភាព ជួយសង្គ្រោះដល់ប្រជា​ពលរដ្ឋដែលជួប​គ្រោះថ្នាក់​ចរចរណ៍ ក្នុងគ្រាមានអាសន្ន គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិនានាផងដែរ៕

                                        

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.